កម្ពុជា
30/12/2023 – 10:26
ដោយ៖ អ៊ឹង ប៊ុនថន
RFI
សកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស លោក ស៊្រុន ស៊្រន © RFI
សកម្មជនកិច្ចព្រមព្រៀងក្រុងប៉ារីស លោក ស៊្រុន ស៊្រន ប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅថ្ងៃទី៣០ធ្នូថា លោកបានរួចផុតពីការប៉ុនប៉ងចាប់ខ្លួនដោយអាជ្ញាធរថៃ ខណៈជនភៀសខ្លួនខ្មែរ១០នាក់ទៀតត្រូវបានចាប់ខ្លួន។ បើតាម លោក ស៊្រុន ស៊្រន ការដែលអាជ្ញាធរថៃប៉ុនប៉ងចាប់ខ្លួនលោកគឺដោយគេអះអាងថា មានពាក្យបណ្តឹងរបស់អាជ្ញាធរកម្ពុជាចោទសកម្មជនរូបនេះថា ទៅបំផុសឲ្យពលករខ្មែរនៅថៃងើបប្រឆាំងរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែលោក ស៊្រុន ស៊្រន ពន្យល់ថា លោក ទទួលបានការអញ្ជើញពីពលករខ្មែរនៅថៃឲ្យទៅបង្រៀនពួកគេពីកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស នៅក្រុងបាងកក និងខេត្តសមុទ្រ ប្រាកាន។ លោកថា មានសិក្ខាកាមចំនួន១០នាក់ត្រូវបានចាប់ខ្លួនតែដោះលែងមកវិញ៣នាក់ នៅសល់៧នាក់ទៀតគិតត្រឹមរសៀលថ្ងៃទី៣០ធ្នូ២០២៣៕