ដោយ សុជីវី
2024.01.23
RFA

អ្នកស្រី ស៊ុន ម៉ាលី ប្រធានផ្នែកការពារសិទ្ធិស្ត្រី កុមារ និងការជួញដូរមនុស្សនៃសមាគមអាដហុក (ADHOC)។ Photo: RFA
នាទីវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី សម្រាប់យប់ថ្ងៃអង្គារ ទី២៣ ខែមករា ពិភាក្សាអំពីប្រធានបទ៖ តើត្រូវធ្វើបែបណា ដើម្បីកុំឱ្យស្ត្រីជួបរឿងត្រូវគេបោក ជួញដូរ ព្រមទាំងរងអំពើហិង្សា?
ស្ត្រីខ្មែរជាច្រើននាក់នៅតែរងគ្រោះដោយអំពើជួញដូរទៅប្រទេសចិន។ ស្ត្រីរងគ្រោះមួយចំនួនបានរួចខ្លួនវិលមកទឹកដីកំណើតវិញ ប៉ុន្តែភាគច្រើននៃស្ត្រីទាំងនោះមានវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ និងបាក់ស្បាតដោយសាររងទារុណកម្ម អំពើហិង្សាទាំងផ្លូវកាយ និងផ្លូវចិត្តពីគ្រួសារចិនមួយចំនួន។
តើត្រូវធ្វើបែបណា ដើម្បីកុំឱ្យស្ត្រីជួបរឿងត្រូវគេបោក ជួញដូរ ព្រមទាំងរងអំពើហិង្សាបែបនេះ?
ក្នុងករណីស្ត្រីជួបរឿងបែបនេះ តើអាចជួយសង្គ្រោះតាមរបៀបណា?
ចំណែកលោកអ្នកនាងវិញគួរជួយបែបណានៅពេលបានដឹងថា មានស្ត្រីខ្មែរណាម្នាក់កំពុងរងគ្រោះនៅក្នុងប្រទេសចិន?
តើត្រូវធ្វើបែបណាដើម្បីកុំឱ្យស្ត្រីជួបរឿងត្រូវគេបោក ជួញដូរ ព្រមទាំងរងអំពើហិង្សានៅប្រទេសចិន?