ក្រសួង​កសិកម្ម​រក​ឃើញ​កូន​ផ្សោត​មួយ​ក្បាល​ទើប​កើត​ថ្មី​នៅ​ខេត្ត​ក្រចេះ

ដោយ ហ៊ុំ ចំរើន
2024.02.13
RFA

ក្រសួង​កសិកម្ម​រក​ឃើញ​កូន​ផ្សោត​មួយ​ក្បាល​ទើប​កើត​ថ្មី​នៅ​ខេត្ត​ក្រចេះ

​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​មាន​អាយុប្រមាណ ២​ថ្ងៃ​នៅ​អន្លង់​កាំពី ជ្រោយ​បន្ទាយ ស្ថិត​ក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ដែលទើបបានប្រទះ កាលពី​ថ្ងៃទី​១១ កុម្ភៈ ២០២៤។ រូប​៖ ក្រសួងកសិកម្ម


ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​ (WWF) កាលពី​ថ្ងៃទី​១១ កុម្ភៈ បាន​ចុះ​ស្រាវជ្រាវ​ប្រទះឃើញ​កូន​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​មាន​អាយុប្រមាណ ២​ថ្ងៃ​នៅ​អន្លង់​កាំពី ជ្រោយ​បន្ទាយ ស្ថិត​ក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ ។

ទំព័រ​ហ្វេ​ស​ប៊ុ​ក​ក្រសួងកសិកម្ម​ចុះផ្សាយ​កាលពី​ថ្ងៃទី​១២ កុម្ភៈ ថា កូន​ផ្សោត​មួយ​ក្បាល​នេះ បាន​បង្ហាញ​ខ្លួន​ជាមួយ​ហ្វូង​សត្វ​ផ្សោត​ចំនួន ៦​ក្បាល​ផ្សេងទៀត​។ ក្រសួង​អះអាង​ថា កូន​ផ្សោត​មួយ​ក្បាល​នេះ ជា​សត្វ​ផ្សោ​តទី​១​ដែល​ទើប​កើត​ថ្មី​ក្នុង​ឆ្នាំ​២០២៤។

កន្លង​ទៅ​ប្រជា​សហគមន៍​នេសាទ​ព្រែក​កាំពី ប៉ាន់ប្រមាណ​ថា បច្ចុប្បន្ន​ទន្លេ​មេគង្គ​ខេត្ត​ក្រចេះ មាន​សត្វ​ផ្សោត​រស់នៅ ចន្លោះ​ពី ៥០ ទៅ ៦០​ក្បាល​។ សត្វ​ផ្សោត​ទាំងអស់​នោះ រស់​នៅ​ក្នុង​អន្លង់​អភិរក្ស ៥​ទីតាំង​ផ្សេងគ្នា រួមមាន អន្លង់​ខ្សាច់​ម្កាក់ អន្លង់​កោះ​ដំបង អន្លង់​កោះ​ផ្ដៅ អន្លង់​កន្ទុយ​កោះ​រងាវ និង​អន្លង់​ផ្សោត​កាំ​ពី ក្នុង​អាង​ទន្លេមេគង្គ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles