អាជ្ញាធរ​ឃាត់ខ្លួន​ក្រុម​ជើងកាង​៧​នាក់​ដែល​ប្លន់​ជនបរទេស​មកលេង​កម្ពុជា

ដោយ ម៉ៅ សុធានី
2024.02.15
RFA

សមត្ថកិច្ច​ចម្រុះ​បាន​ឃាត់ខ្លួន​ក្រុម​ឧក្រិដ្ឋជន​ចំនួន​៧​នាក់ ដែល​ពួកគេ​មាន​ទិសដៅ​ប្លន់​ជនបរទេស និង​ប្រើ​អំពើ​ហិង្សា។

ការ​ចាប់​ខ្លួន​នេះ ធ្វើ​ឡើង​កាល​ពី​ថ្ងៃទី១២ ខែ​កុម្ភៈ នៅ​សង្កាត់​ឃ្មួញ ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ បន្ទាប់ពី​ក្រុម​ឧក្រិដ្ឋជន​ទាំងនេះ បាន​ប្រើ​អំពើ​ហិង្សា​ឃោរឃៅ​លើ​ភ្ញៀវ​ទេសចរ​ជនជាតិ​កូរ៉េខាងត្បូង។

ក្រុម​ជើងកាង​ទាំងនោះ គឺជា​យុវជន​ខ្មែរ​ដែល​មាន​អាយុ​ចន្លោះ​ពី ១៥ ដល់​១៦​ឆ្នាំ​។ ក្រោយពី​បាន​សាកសួរ​រួច កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក៏បាន​បញ្ជូន​ជនសង្ស័យ ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​បន្ត​នីតិវិធី តាមផ្លូវ​ច្បាប់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles