ដោយ វិទ្យុអាស៊ីសេរី
2024.02.28
RFA

រដ្ឋាភិបាលថ្មីរបស់នាយករដ្ឋមន្ត្រីកូន លោក ហ៊ុន ម៉ាណែត បន្តលើកស្ទួយពាក្យស្លោក «អរគុណសន្តិភាព» មិនខុសពីសម័យកាលឪពុករបស់លោកឡើយ។ លោក និងឪពុករបស់លោក ត្រូវបានក្រុមមន្ត្រីក្រោមឱវាទលើកតម្កើង និងបញ្ចើចបញ្ចើជាបិតា «សន្តិភាព» ស្ទើរស្មើនឹងអាទិទេពដែលពលរដ្ឋខ្មែរត្រូវតែគោរពដឹងគុណគ្មានទីបញ្ចប់ និងដោយគ្មានការចោទសួរ ឬបញ្ចេញមតិរិះគន់ណាមួយឡើយ។ នៅទន្ទឹមនឹងនេះ ពាក្យស្លោក «អរគុណសន្តិភាព» នេះ ហាក់កំពុងត្រូវបានបក្សកាន់អំណាច និងត្រកូល «ហ៊ុន» យកមកប្រើប្រាស់ធ្វើជាម៉ាស៊ីនឃោសនាដើម្បីបិទបាំងរាល់អំពើហិង្សា ការបំភិតបំភ័យ អយុត្តិធម៌សង្គម ការធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់គុកច្រវាក់ចាប់ចងក្រុមអ្នករិះគន់ដាក់គុកឥតស្រាកស្រានក្រោមលេសនៃការអនុវត្តច្បាប់។
ក្រុមអ្នកជំនាញ ព្រមានថា បើរដ្ឋាភិបាលនៅតែបន្តបណ្ដែតបណ្ដោយឱ្យកើតមានសន្តិភាពបែបហិង្សានេះតទៅទៀត នោះកម្ពុជាងាយនឹងរងគ្រោះធ្លាក់ចូលក្នុងអន្ទាក់នៃភ្នក់ភ្លើងសង្គ្រាមស៊ីវិលសាជាថ្មី ពោលគឺជាជនរងគ្រោះនៃពាក្យ «អរគុណសន្តិភាព» នេះឯង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។