បុគ្គលិក​សណ្ឋាគារ​កាំបូឌីយ៉ាណា​ស្នើ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ដោះស្រាយ​វិវាទ​ជាមួយ​ក្រុមហ៊ុន

ដោយ ថា ថៃ
2024.04.25
RFA

បុគ្គលិក​សណ្ឋាគារ​កាំបូឌីយ៉ាណា​ស្នើ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ដោះស្រាយ​វិវាទ​ជាមួយ​ក្រុមហ៊ុន

ក្រុម​បុគ្គលិក​សណ្ឋាគារ​កាំបូឌីយ៉ាណា និង​សូហ្វីតែល ភ្នំពេញ ប្រមូលផ្ដុំ​គ្នា​ដាក់​លិខិត​ស្នើសុំ​អន្តរាគមន៍ ពី​រដ្ឋមន្ត្រីក្រសួង​ការងារ នៅ​ព្រឹក​ថ្ងៃទី​២៥ មេសា ២០២៤។ រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ


ក្រុម​បុគ្គលិក​សណ្ឋាគារ​កាំបូឌីយ៉ាណា និង​សូហ្វីតែល ភ្នំពេញ ប្រមាណ ៥០​នាក់ ប្រមូលផ្ដុំ​គ្នា​ដាក់​លិខិត​ស្នើសុំ​អន្តរាគមន៍ ពី​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវ​: លោក ហេង សួរ ដោះស្រាយ​វិវាទ​ការងារ​កន្លែងធ្វើការ នៅ​ព្រឹក​ថ្ងៃទី​២៥ មេសា នេះ​។​

ក្រុម​បុគ្គលិក​សណ្ឋាគារ​កាំបូឌីយ៉ាណា​បាន​អះអាង​ក្នុង​លិខិត​សុំ​អន្តរាគមន៍​ពី​ក្រសួង​ការងារ ដោយ​ទាមទារ​ឱ្យ តំណាង​ក្រុមហ៊ុន​ទទួលយក​វត្តមាន​ប្រធាន​សហព័ន្ធ​សហជីព​កម្មករនិយោជិត​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល ចូលរួម​ចរចា​អនុសញ្ញា​រួម​។

​តាមរយៈ​លិខិត​នេះ ជម្លោះ​រវាង​ក្រុម​បុគ្គលិក​សណ្ឋាគារ​កាំបូឌីយ៉ាណា និង​ថៅកែ​បាន​អូស​បន្លាយ​ជិត​កន្លះ​ឆ្នាំ​ហើយ​គិត​ត្រឹម​ថ្ងៃនេះ ខណៈ​ក្រុមហ៊ុន​តែង​បដិសេធ​វត្តមាន​តំណាង​របស់​ពួកគេ​ដើម្បី​ចូលរួម​តុ​ចរចា​នេះ​។ នេះ​ជា​លើក​ទី​២​ហើយ ដែល​ភាគី​បុគ្គលិក​បាន​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ ហើយ​នៅ​ព្រឹក​នេះ​ក្រសួង​ក៏បាន​អនុញ្ញាត​ឱ្យ​បុគ្គលិក និង​ប្រធាន​សហជីព​ដាក់​ញត្តិ​របស់​ពួកគេ ប៉ុន្តែ​មិនទាន់​ឆ្លើយតប​យ៉ាងណា ចំពោះ​សំណើ​អន្តរាគមន៍​នេះ​នៅឡើយ​ទេ។

ដូចគ្នា​នេះ ក្រុម​បុគ្គលិក​នៃ​សណ្ឋាគារ​សូហ្វីតែល ភ្នំពេញ បាន​ចូលរួម​តវ៉ា​ដាក់​ញត្តិ​ស្នើ​អន្តរាគមន៍​ពី​ក្រសួង​ការងារ​ដូចគ្នា។

​សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ​…

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles