លោក ​ហ៊ុន សែន ​ព្រមាន​រំលាយ​គណបក្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​និរទេស​នៅ​បរទេស

កម្ពុជា
28/06/2024 – 10:48
ដោយ៖ ញឹម សុផល
RFI

លោក ​ហ៊ុន សែន ​ព្រមាន​រំលាយ​គណបក្ស​ដែលមាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​និរទេស​នៅ​បរទេស


ប្រធាន​ព្រឹទ្ធសភា ​និងជា​ប្រធានគណបក្ស​ប្រជាជន​កម្ពុជា​លោក ​ហ៊ុន សែន ​បានប្រាប់​ឲ្យដឹង​ពីដំណឹង​ស្តីពី​គម្រោងបង្កើត​រដ្ឋាភិបាល​និរទេសនៅ​បរទេសដោយ​ក្រុមជ្រុលនិយម​។ ត្រង់ចំណុចនេះ​ត្រូវបាន​លោក ហ៊ុន សែន ​ព្រមាន​ទុកជាមុនថា​នឹង​រំលាយភ្លាមៗ​គណបក្ស​នយោបាយណា ​ដែលមាន​ទំនាក់ទំនង​ជាមួយរដ្ឋាភិបាល​និរទេស​នៅឯបរទេស។ ​ការថ្លែងរបស់​ប្រធានគណបក្ស​ប្រជាជន​ដូចនេះ​ធ្វើឡើង​នៅក្នុង​មិទ្ទិញមួយ ​ដើម្បី​អបអរខួប​៧៣ឆ្នាំ ​នៃថ្ងៃ​កំណើតគណបក្ស​ប្រជាជនកម្ពុជា​ក្នុងថ្ងៃទី​២៨ ខែ​មិថុនា ឆ្នាំ​២០២៤​។ ក្នុងពេល​ជាមួយគ្នា ​លោក ហ៊ុន សែន ​ក៏បានស្នើឲ្យ​រដ្ឋាភិបាល​ពិនិត្យពិចារណា​លើរឿងនេះ​ ដើម្បីធ្វើ​វិសោធនកម្ម​ច្បាប់ស្តីពី​ការបង្កើត​គណបក្ស​នយោបាយ​ផងដែរ​។ក្រៅពីនេះ ​អតីតនាយក​រដ្ឋមន្ត្រីរូបនេះ​ដដែល ក៏បាន​ប្រកាសប្រាប់​សមាជិក​របស់ខ្លួន​នៅក្នុងអង្គ​មិទ្ទិញឲ្យ​កំចាត់រាល់​ចលនាជ្រុលនិយម​ដែលលោក ហ៊ុន សែន ​ថា​ជាគ្រោះថ្នាក់​របស់ប្រទេសជាតិ​។ ជាមួយគ្នានេះ​ លោក ​ហ៊ុន សែន ក៏បាន​យល់ស្របនឹង​ការលើកឡើង​របស់ប្រធានាធិបតី​បារាំងកាលពី​ពេលថ្មីៗនេះ​ពីលទ្ធភាព​នៃការកើតឡើង​នូវសង្គ្រាមស៊ីវិល ​ប្រសិនបើ​ក្រុមជ្រុលនិយម​ឈ្នះឆ្នោត​នៅក្នុងការ​បោះឆ្នោតសភា​នាពេលខាងមុខ ​ហើយថា​កម្ពុជាក៏អាច​ថ្លែងដូចគ្នា​នេះដែរ​៕

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © Internet

What Next?

Recent Articles