បទសម្ភាស
02/07/2024 – 10:10
ដោយ៖ អ៊ឹង ប៊ុនថន
RFI
លោក អំ សំអាត៖ កាត់ទោសសកម្មជនចលនាមាតាធម្មជាតិជាការបំបាក់ស្មារតីអ្នកការពារបរិស្ថាន
នៅថ្ងៃទី២ កក្កដានេះ សកម្មជនចលនាមាតាធម្មជាតិចំនួន១០នាក់ រួមទាំងលោក អាឡិច ហ្គន់សាឡេស ដេវិតសុន ស្ថាបនិកអង្គការចលនាមាតាធម្មជាតិត្រូវបានសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមកាត់ទោសចន្លោះពី៦ឆ្នាំទៅ៨ឆ្នាំ ក្នុងនោះ មាន៤នាក់ត្រូវបានចាប់ខ្លួនភ្លាមៗនៅក្រោយប្រកាសសាលក្រម។ ក្នុងកិច្ចសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI នាថ្ងៃទី២ កក្កដានេះ លោក អំ សំអាត នាយកប្រតិបត្តិអង្គការលីកាដូ ចាត់ទុក ការកាត់ទោសសកម្មជនចលនាមាតាធម្មជាតិពេលនេះថា ជាការបំបាក់ស្មារតីអ្នកចេញមុខការពារបរិស្ថាន៕
