តុលាការ​កំពូល​ច្រាន​ចោល​បណ្ដឹង​​សុំ​នៅ​​ក្រៅ​ឃុំ​របស់លោក កើត សារ៉ាយ

ដោយ ថា​ ថៃ
2024.08.07
RFA

តុលាការ​កំពូល​ច្រាន​ចោល​បណ្ដឹង​​សុំ​នៅ​​ក្រៅ​ឃុំ​របស់លោក កើត សារ៉ាយ

ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ (ស្ដាំ) ពេល​បញ្ជូនមកតុលាការកំពូល នៅថ្ងៃទី៧ សីហា ២០២៤។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


តុលាការ​កំពូល​នៅ​ថ្ងៃទី៧ សីហា សម្រេច​ច្រាន​ចោល​បណ្ដឹង​សាទុក្ខ​​របស់​ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) លោក កើត សារ៉ាយ ដោយ​រក្សា​សេចក្ដី​សម្រេច​របស់​សាលាឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ ទុក​ជា​បាន​ការ​ដដែល។

តុលាការ​កំពូល​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​កក្កដា បាន​បើក​សវនាការ​លើ​បណ្ដឹង​សុំ​នៅ​ក្រៅ​ឃុំ​​របស់​លោក កើត សារ៉ាយ ពាក់ព័ន្ធ​នឹង​បទ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម និង​មិន​រាងចាល​ក្នុង​បទ​មជ្ឈិម» ទាក់ទិន​ករណី​លោក ចុះ​ទៅ​ជួប​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​នៅ​ខេត្ត​ព្រះវិហារ ​ដែល​រត់​ពួន​ក្នុង​ព្រៃ ក្រោយ​ពេល​អាជ្ញាធរ​​បំផ្លាញ​ផ្ទះ​សម្បែង និង​ដេញ​តាម​ចាប់​ខ្លួន​ពួក​គាត់។

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles