តើ​ទម្ងន់ទោស​កម្រិត​ណា​ដែល​ជនបង្ក​ត្រូវ​ទទួល​ចំពោះ​ទង្វើ​របស់ខ្លួន​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស ​៤​នាក់​?

ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ
26/09/2024 – 13:07
ដោយ៖ ញឹម សុផល
RFI

តើ​ទម្ងន់ទោស​កម្រិត​ណា​ដែល​ជនបង្ក​ត្រូវ​ទទួល​ចំពោះ​ទង្វើ​របស់ខ្លួន​ធ្វើ​ឲ្យ​ស្លាប់​មនុស្ស ​៤​នាក់​?


នៅថ្ងៃ​ទី​២៥ ​ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានចេញសេចក្តី​ប្រកាស​សាលក្រម​ផ្តន្ទាទោស​ជនជាប់​ចោទឈ្មោះ ​នាង សំអូន ​ដាក់ក្នុង​ពន្ធនាគារ​ចំនួន ៥ឆ្នាំ ​និង​ពិន័យជាប្រាក់​ចំនួន​២០​លានរៀល​។ នាង សំអូន ​បានជាប់ចោទ​ពីបទ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង ​បង្កគ្រោះថ្នាក់​បណ្តាលឲ្យ​ស្លាប់​មនុស្ស​ចំនួន ​៤នាក់ ​នៅ​ចំណុច​ស្ពាន​ឬស្សីកែវ ​កាលពី​ខែ​មករា​ ឆ្នាំ​២០២៤​។ ​តាម​តុលាការ ​នេះជាកម្រិត​អតិបរមា​ដោយយោង​លើ​មាត្រា៨៣ ​និង​មាត្រា​៨៥ នៃ​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក​។ ​តែលោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន ម៉ាណែត ​បានបញ្វេញ​ប្រតិកម្ម​នៅថ្ងៃទី​២៦ ខែ​កញ្ញានេះ ​ដោយស្នើឲ្យ​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​ប្រើ​អធិបញ្ជា​ប្តឹងទៅ​សាលាឧទ្ធរណ៍ ​និង​ពិនិត្យមើល​ឡើងវិញ​ពីការ​ធ្វើវិសោធនកម្ម​ច្បាប់​សំដៅដាក់ទោស​អ្នក​ប្រព្រឹត្តខុស​ឲ្យធ្ងន់ធ្ងរ​ ប្រសិនបើ​ច្បាប់​បច្ចុប្បន្ន​មានកម្រិត​ទោសទណ្ឌ​ស្រាលពេក​។ ​តើទម្ងន់ទោស​កម្រិតណា​ដែល ​នាង សំអូន ​ត្រូវទទួល​នៅក្នុង​ទង្វើរបស់ខ្លួន​?

គ្រោះថ្នាក់ចរាចរណ៍នៅស្ពានឬស្សីកែវកាលពីខែមករា ឆ្នាំ២០២៤
គ្រោះថ្នាក់ចរាចរណ៍នៅស្ពានឬស្សីកែវកាលពីខែមករា ឆ្នាំ២០២៤ © FB

What Next?

Recent Articles