ដោយ សុ ជីវី
2024.10.17
RFA

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា (ស្ដាំ) និងអគ្គនាយករងនាយកដ្ឋានពន្ធនាគារ និងជាអ្នកនាំពាក្យ លោក នុត សវនា (កណ្ដាល) ក្នុងពិធីរបស់សហភាពសហព័ន្ធយុវជនកម្ពុជាក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២១ កញ្ញា ២០២៤។ រូប៖ ហ្វេសប៊ុកលោក នុត សវនា
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា តែងតាំង លោក នុត សវនា ដែលជាអគ្គនាយករងនាយកដ្ឋានពន្ធនាគារ និងជាអ្នកនាំពាក្យ ឱ្យធ្វើជាប្រធានមណ្ឌលអប់រំកែប្រែទី១ ឬពន្ធនាគារព្រៃស បន្ថែមលើមុខតំណែងបច្ចុប្បន្ន។
ការផ្ដល់តួនាទីថ្មីបន្ថែមឱ្យលោក នុត សវនា ធ្វើឡើងវិញតាមរយៈសេចក្ដីប្រកាសរបស់ លោក ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលចេញកាលពីល្ងាចថ្ងៃទី១៦ ខែតុលា។
ការតែងតាំងប្រធានពន្ធនាគារថ្មីនេះធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ណែនាំទៅលោក ស សុខា ឱ្យកែសម្រួលក្បាលម៉ាស៊ីនដឹកនាំពន្ធនាគារព្រៃស ឬមណ្ឌលអប់រំកែប្រែទី១ «ម១» និងក្រោយបែកធ្លាយវីដេអូមានជនបរទេសរាំច្រៀង សេពគ្រឿងញៀនក្នុងពន្ធនាគារ។
សូមស្ដាប់បទសម្ភាសរវាងអ្នកស្រី សុ ជីវី ជាមួយ លោក នុត សវនា ពីបញ្ហានេះដូចតទៅ…
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។