ដោយ ទីន ហ្សាការីយ៉ា
2025.01.14
RFA

អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលកំពង់ធំ លោក លិម គិមយ៉ា ដែលត្រូវឃាតករបាញ់សម្លាប់ នៅប្រទេសថៃ កាលពីថ្ងៃទី៧ មករា ២០២៥។ រូប៖ AFP
ប៉ូលិសស៊ើបអង្កេតថៃកំណត់បានអត្តសញ្ញាណអ្នកជួលខ្មាន់កាំភ្លើងឱ្យបាញ់សម្លាប់លោក លិម គិមយ៉ា ហើយ នៅថ្ងៃទី១៣ មករានេះ។ ប៉ុន្តែប៉ូលិសថៃមិនទាន់បង្ហើបអត្តសញ្ញាណបុគ្គលសមគំនិតក្នុងឧក្រិដ្ឋកម្មកក្រើកក្រុងបាងកកនេះជាសាធារណៈនៅឡើយទេ ដោយរង់ចាំប្រមូលភស្តុតាងលម្អិត។
ការប្រកាសរកឃើញជនសង្ស័យជាប់ពាក់ព័ន្ធនឹងអំពើឃាតកម្មទៅលើលោក លិម គិមយ៉ា នៅស្របពេលគណបក្សសង្គ្រោះជាតិនៅប្រទេសបារាំងនឹងរៀបចំពិធីបុណ្យសពលោក លិម គិមយ៉ា នៅថ្ងៃទី១៦ មករា នៅវត្តមួយក្បែរទីក្រុងប៉ារីស។
សូមស្ដាប់សេចក្ដីរាយការណ៍របស់លោក ទីន ហ្សាការីយ៉ា ដូចតទៅ
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។