ប៉ូលិស​ថៃ​កំពុង​ប្រមូល​ភស្តុតាង ដើម្បី​ស្នើសុំ​ដីកា​តុលាការ​តាម​ចាប់​ខ្លួន​លោក លី រតនរស្មី ហៅ សុមវ៉ាំង បាំរុងគីត

RFA
2025.01.14
RFA

ប៉ូលិស​ថៃ​កំពុង​ប្រមូល​ភស្តុតាង ដើម្បី​ស្នើសុំ​ដីកា​តុលាការ​តាម​ចាប់​ខ្លួន​លោក លី រតនរស្មី ហៅ សុមវ៉ាំង បាំរុងគីត

រូបថតទាំងពីរ ជាជនជាតិខ្មែរ​ ឈ្មោះ លី រតនរស្មី មាន​ឈ្មោះ​ថៃ ហៅ​ថា សុមវ៉ាំង បាំរុងគីត (Somwang Bamrungkit) ដែល​ប៉ូលិស​ថៃ​កំពុង​ប្រមូល​ភស្តុតាង​ដាក់​សុំ​ដីកា​ចាប់​ខ្លួន សង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​​លោក លិម គិមយ៉ា អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុងបាងកក កាល​ពី​ថ្ងៃ​ទី៧ ខែមករា ឆ្នាំ២០២៥។ Photo: RFA


សារ​ព័ត៌មាន​ថៃ​ជា​ភាសា​អង់គ្លេស ឈ្មោះ ខាវសុដ (Khaosod) ចេញ​ផ្សាយ​នៅ​វេលា​រំលង​អាធ្រាត្រ​ចូល​ថ្ងៃ​ទី១៤ មករា​ថា ប៉ូលិស​តំបន់​ឆាណាក់ សុងក្រាម (Chana Songkhram) នៃ​ទីក្រុងបាងកក កំពុង​ប្រមូល​ភស្តុតាង ដើម្បី​ស្នើសុំ​ដីកា​តុលាការ​តាម​ចាប់​ខ្លួន​ជនជាតិ​ខ្មែរ​ម្នាក់ គឺ​លោក លី រតនរស្មី ដែល​មាន​ឈ្មោះ​ថៃ ហៅ​ថា ស៊ុមវ៉ាំង បាំរុងគីត (Somwang Bamrungkit) អាយុ ៤៣ឆ្នាំ។ការ​ស្វែងរក​ការ​ចាប់​ខ្លួន​នេះ គឺ​ស្ថិត​ក្រោម​បទចោទ​ចំនួន ៣ គឺ ទី១ បទ​ឃាតកម្ម​គិត​ទុក​ជា​មុន។ ទី២ ការ​កាន់​អាវុធ​នៅ​ទី​សាធារណៈ ដោយ​ខុស​ច្បាប់ និង​ទី៣ ការ​បាញ់​កាំភ្លើង​នៅ​ក្នុង​ក្រុង។បទ​ចោទ​ទាំង​នេះ គឺ​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នៅ​​ទីក្រុងបាងកក កាល​ពី​ថ្ងៃ​ទី៧ ខែមករា ដែល​ខ្មាន់​កាំភ្លើង​ឈ្មោះ អេកាឡាក់ ផែណយ (Ekalak Phaenoi) បាញ់​សម្លាប់​លោក លិម គិមយ៉ា អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​មិន​សំចៃ​មាត់​ម្នាក់។ អេកាឡាក់ ផែណយ ជា​អតីត​ទាហាន​ជើងទឹក​ថៃ មាន​រហស្សនាម​ថា ចា អឹម (Ja M = ពលបាល អឹម) បច្ចុប្បន្ន​ប្រកប​របរ​រត់​ម៉ូតូឌុប។ ចា អឹម បាន​ផ្ដល់​អត្តសញ្ញាណ​បុរស​ម្នាក់ទៀត ឈ្មោះ ស៊ុមវ៉ាំង បាំរុងគីត ថា ជា​អ្នក​មាន​គុណ ធ្លាប់​ផ្ដល់​លុយកាក់​ជួយ​លោក ក្នុង​ពេល​កន្លង​មក ហើយ​ក៏​ជា​អ្នក​ទាក់ទង​នឹង​ករណី​ឃាតកម្ម​នេះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles