២៨ឆ្នាំក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ ១៩៩៧ សាក្សីរស់បន្តអំពាវនាវស្វែងរកយុត្តិធម៌

បទយកការណ៍
30/03/2025 – 12:44
ដោយ៖ សឹម ចាន់សំណាង
RFI

២៨ឆ្នាំក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ ១៩៩៧ សាក្សីរស់បន្តអំពាវនាវស្វែងរកយុត្តិធម៌


ថ្ងៃទី៣០ មីនា ឆ្នាំ ២០២៥ នេះជាខួប ២៨ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកដៃចំនួន ៤គ្រាប់នៅខាងមុខអគាររដ្ឋសភាកាលពីថ្ងៃទី៣០ មីនា ឆ្នាំ ១៩៩៧។ ព្រឹត្តិការណ៍កាលណោះបានបណ្តាលឲ្យស្លាប់មនុស្ស ១៦នាក់ និងរបួសជាង ១០០នាក់។ នៅព្រឹកថ្ងៃទី៣០ មីនា ឆ្នាំ២០២៥ដែលជាខួបគម្រប់ ២៨ឆ្នាំ មានការជួបជុំគ្នាតាមបែបព្រះពុទ្ធសាសនាដូចរៀងរាល់ឆ្នាំនៅមុខចេតិយមួយកន្លែងក្បែរវត្តបទុមវតីដែលជាទីតម្កល់អដិ្ឋធាតុជនរងគ្រោះ។ គណបក្សក្រៅរដ្ឋាភិបាលមួយចំនួនដែលមានវត្តមាននៅក្នុងពិធីរំលឹកវិញ្ញាណក្ខន្ធលើកឡើងថា ពួកគេមិនអាចភ្លេចព្រឹត្តិការណ៍ថ្ងៃទី៣០ មីនា ឆ្នាំ ១៩៩៧ និងបន្តអំពាវនាវឲ្យរដ្ឋាភិបាលស្វែងរកឃាតករទៅកាត់ទោស។ 

២៨ឆ្នាំក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ ១៩៩៧ សាក្សីរស់បន្តអំពាវនាវស្វែងរកយុត្តិធម៌
២៨ឆ្នាំក្រោយព្រឹត្តិការណ៍គប់គ្រាប់បែកឆ្នាំ ១៩៩៧ សាក្សីរស់បន្តអំពាវនាវស្វែងរកយុត្តិធម៌ © ស៊ឹម ចាន់សំណាង

What Next?

Recent Articles