មនុស្សរាប់ពាន់នាក់ទៅកម្សាន្តក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំនៅវត្តភ្នំ

2025.04.16
RFA

មនុស្សរាប់ពាន់នាក់ទៅកម្សាន្តក្នុងថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំនៅវត្តភ្នំ


ពលរដ្ឋរាប់ពាន់នាក់ បានទៅកម្សាន្តនៅតំបន់ប្រវត្តិសាស្ដ្រវត្តភ្នំ នៅថ្ងៃទី៣ និងជាថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំថ្មី។ នៅថ្ងៃទី៣ អាជ្ញាធរបានរៀបចំពិធីដង្ហែព្រះពុទ្ធបដិមាចេញពីវត្តឧណ្ណាលោម មកកាន់វត្តភ្នំ ដើម្បីឱ្យពលរដ្ឋទៅកម្សាន្តនៅទីតាំងរមណីយដ្ឋាននេះ បានធ្វើពិធីស្រង់ព្រះ និងបន់ស្រន់បួងសួង សុំសេចក្ដីសុខចម្រើន។ ក្រៅពីនេះ ក៏មានកន្លែងស្ដង់លក់ដូរម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍។ ពលរដ្ឋភាគច្រើនទៅកម្សន្តនៅវត្តភ្នំ រីករាយនឹងការរាំលេងកម្សាន្ត ជះទឹក និងប៉ាតម្សៅ។

What Next?

Recent Articles