មេដឹកនាំចិនលោក ស៊ី ជីនពីង កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា

ដោយ ប្រាជ្ញ ចេវ
2025.04.17
RFA

ថ្ងៃទី១នៃការបំពេញទស្សនកិច្ចនៅកម្ពុជា ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ជួបព្រះមហាក្សត្រ ព្រះបាទសម្ដេច នរោត្តម សីហមុនី នៅព្រះបរមរាជវាំង ហើយបន្តជួបប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅទីស្ដីការគណៈរដ្ឋមន្ត្រី។

Cambodian King speaking to President XI
ព្រះមហាក្សត្រព្រះបាទសម្ដេច នរោត្តម សីហមុនី (ស្ដាំ) ជួបសវនាការប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) នៅព្រះបរមរាជវាំង នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥។ (AFP)

ទូរទស្សន៍​ជាតិ​កម្ពុជា​ផ្សាយ​ថា លោក ស៊ី ជីនពីង ចូល​គាល់​ព្រះមហាក្សត្រ ដើម្បី​ធ្វើ​ព្រះរាជពិធីសវនាការ ប៉ុន្តែ​មិន​បង្ហាញ​លទ្ធផល​នៃ​សវនាការ​ឬ​ជំនួប​នេះ​ទេ។ ចំណែក​ជំនួប​រវាង​លោក ស៊ី ជីនពីង ជាមួយ​លោក ហ៊ុន សែន និង​បន្ទាប់​ជួប​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជា​ការ​សម្តែង​ការ​គួរសម​ផង និង​ដើម្បី​ពិភាក្សា​ការងារ​ផង មុន​ឈាន​ទៅ​ដល់​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​ជាច្រើន​នៃ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ។

ភាគី​កម្ពុជា​អះអាង​ថា វត្តមាន​មេដឹកនាំ​ចិន​នៅ​ពេល​នេះ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី ផ្លាស់ប្តូរ​យោបល់​ស្ដីពី​នយោបាយ​ក្នុង​តំបន់ និង​អន្តរជាតិ ដើម្បី​ឱ្យ​ចំណង​មិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​ចិន កាន់​តែ​រឹងមាំ​ថែមទៀត។

លោក ស៊ី ជីនពីង មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល​ពីរ​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៧ ដល់​ថ្ងៃ​ទី​១៨ ខែ​មេសា។ មុន​ចូល​ដល់​កម្ពុជា លោក ស៊ី ជីនពីង បាន​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ម៉ាឡេស៊ី និង​វៀតណាម៕

សូមរង់ចាំអានព័ត៌មានពិស្ដារជុំវិញរឿងនេះនាពេលឆាប់ៗ!

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles