លោក ស៊ី ជីនពីង គាំទ្រគម្រោងព្រែកជីកហ្វូណន និងចុះហត្ថលេខាលើឯកសារចំនួន៣៧ជាមួយកម្ពុជា

ដោយ ប្រាជ្ញ ចេវ
2025.04.18
RFA

លោក ស៊ី ជីនពីង គាំទ្រគម្រោងព្រែកជីកហ្វូណន និងចុះហត្ថលេខាលើឯកសារចំនួន៣៧ជាមួយកម្ពុជា


ប្រធាន​ព្រឹទ្ធសភា​លោក ហ៊ុន សែន អះអាង​ថា លោក ស៊ី ជីនពីង បាន​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ ដែល​គម្រោង​នេះ​មាន​តម្លៃ​១,៧​ពាន់​លាន​ដុល្លារ។

ព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី អមដោយប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល ជាច្រើនរូប បានយាងទៅទទួលស្វាគមន៍ដោយផ្ទាល់លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ទី១៧មេសា។ រដ្ឋាភិបាលក៏បានរៀបចំឱ្យពលរដ្ឋ និងមន្ត្រីរាជការ ឈរគ្រវីទង់ជាតិកម្ពុជា-ចិន និងកាន់រូបថតមេដឹកនាំចិន ជាការស្វាគមន៍ លោក ស៊ី ជីនពីង ទាំងនៅក្នុងព្រលានយន្តហោះ និងនៅតាមដងផ្លូវ ដែលក្បួនរថយន្តលោក ស៊ី ជីនពីង ធ្វើដំណើរ។


លោក ស៊ី ជីនពីង ជួបព្រះមហាក្សត្រ លោក ហ៊ុន សែន និងលោក ម៉ាណែត

លោក ស៊ី ជីនពីង ជួបព្រះមហាក្សត្រ លោក ហ៊ុន សែន និងលោក ម៉ាណែត


ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបព្រះមហាក្សត្រ ព្រះបាទសម្ដេច នរោត្តម សីហមុនី ជួបប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

What Next?

Recent Articles