ដោយ ប្រាជ្ញ ចេវ
2025.04.19
RFA
លោក ហ៊ុន ម៉ាណែត សង្ឃឹមចិនជួយសាងសង់ព្រែកជីកហ្វូណនជោគជ័យតាមការគ្រោងទុក
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត សង្ឃឹមថា ការសាងសង់ព្រែកជីកហ្វូណនតេជោនឹងបញ្ចប់តាមការគ្រោងទុកត្រឹមឆ្នាំ២០២៨។ ក្ដីសង្ឃឹមនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន ម៉ាណែត បានជួបពិភាក្សាជាមួយប្រធានក្រុមហ៊ុនរដ្ឋចិន ដែលទទួលបន្ទុកជួយជីកព្រែកហ្វូណនតេជោ។