តុលាការកំពូលគ្រោងប្រកាសសាលដីកាសំណុំរឿងសកម្មជនមាតាធម្មជាតិ៥នាក់ នៅថ្ងៃទី៣០ខែមសា

2025.04.23
RFA

តុលាការកំពូលគ្រោងប្រកាសសាលដីកាសំណុំរឿងសកម្មជនមាតាធម្មជាតិ៥នាក់ នៅថ្ងៃទី៣០ខែមសា


តុលាការកំពូល នៅព្រឹកថ្ងៃទី២៣ ខែមេសា បានបើកសវនាការសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិចំនួន ៥នាក់ រួមមាន លោក ថុន រដ្ឋា លោក លី ចាន់ដារ៉ាវុត លោក យីម លាងហ៊ី កញ្ញា ភួន កែវរស្មី និងកញ្ញា ឡុង គន្ធា។ ពួកគាត់ត្រូវបានតុលាការថ្នាក់ក្រោមចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ រួមគំនិតក្បត់ និងបទញុះញង់ ហើយបានកាត់ទោសដាក់ពន្ធនាគារពី ៦ឆ្នាំដល់៨ឆ្នាំ ដោយសារតែសកម្មភាពការងារការពារបរិស្ថានរបស់ពួកគាត់។

What Next?

Recent Articles