កម្ពុជា
កម្ពុជា-នយោបាយ
24/04/2025 – 12:26
ដោយ៖ ជួប នរក្សា
RFI
តុលាការរឹបអូសផ្ទះលោក រ៉ុង ឈុន និងចាប់ផ្តើមការលក់ដោយបង្ខំ
សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចចាប់ផ្តើមការលក់ដោយបង្ខំនូវអចលនវត្ថុ(ផ្ទះ)របស់លោក រ៉ុង ឈុន កាលពីថ្ងៃទី២៧មីនា ដើម្បីជាថ្នូរនឹងសំណងទឹកប្រាក់ចំនួន១០ម៉ឺនដុល្លារ ដែលលោក រ៉ុង ឈុន ត្រូវបង់សងជំងឺចិត្តទៅឲ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន ដែលជាម្ចាស់ដើមបណ្តឹង។ ដីការបស់ចៅក្រម យី សុខវួច ដែលចេញតាំងពីថ្ងៃទី២៧មីនានោះ ទើបតែទៅដល់ដៃលោក រ៉ុង ឈុន នាព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលធ្វើឲ្យលោក រ៉ុង ឈុន មានការភ្ញាក់ផ្អើលជាខ្លាំង។ នៅក្នុងបទសម្ភាសន៍ជាមួយ ជួប នរក្សា នៅថ្ងៃនេះ លោក រ៉ុង ឈុន និយាយថា ពេលនេះលោកមិនទាន់ឃើញវត្តមានអាជ្ញាធរចុះទៅរឹបអូសផ្ទះរបស់លោក តាមដីការបស់តុលាការនៅឡើយ។
