លោក ហ៊ុន ម៉ាណែត ថាអាមេរិកមិនទាន់អាចបញ្ជាក់ពីរឿងពន្ធដែលអាមេរិកបានដាក់មកលើកម្ពុជា

កម្ពុជា
27/04/2025 – 11:03
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក ហ៊ុន ម៉ាណែត ថាអាមេរិកមិនទាន់អាចបញ្ជាក់ពីរឿងពន្ធដែលអាមេរិកបានដាក់មកលើកម្ពុជា


ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន ម៉ាណែត បានថ្លែង​នៅថ្ងៃអាទិត្យទី២៧ ខែ​មេសា​ឆ្នាំ​២០២៥ថា លោក​បាន​សួរទៅ​មន្ត្រីជាន់​ខ្ពស់​ព្រឹទ្ធសភាអាមេរិក​ដែល​មកទស្សនកិច្ចនៅកម្ពុជា​ក្នុង​សប្តាហ៍នេះ ពីជោគវាសនាពន្ធដែលអាមេរិកបានដាក់មកលើ​កម្ពុជាចំនួន៤៩% តែទម្លាក់​មកនៅ១០% ​ដោយ​ទុកពេល៩០ថ្ងៃឲ្យចរចា ។​ ការ​លើកឡើង​របស់ លោក ហ៊ុន ម៉ាណែត គឺនៅក្នុងពេលជួបសំណេះសំណាលជាមួយអ្នក​ប្រកប​របរសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធនៅថ្ងៃអាទិត្យនេះ ​ដោយ​បញ្ជាក់ថា លោកនៅមិនទាន់ដឹងពីជោគវាសនា​ពន្ធ​ដែល​អាមេរិកបានដាក់ចេញនោះទេ។

លោក ដូណាល់ ត្រាំ បង្ហាញតារាងពន្ធដែលអាមេរិកបានដាក់ទៅលើប្រទេសនានា
លោក ដូណាល់ ត្រាំ បង្ហាញតារាងពន្ធដែលអាមេរិកបានដាក់ទៅលើប្រទេសនានា © RFI

What Next?

Recent Articles