ខ្មែរក្រោមជួបជុំគ្នាសម្ដែងមតិ ទាមទារឱ្យវៀតណាមដោះលែងសកម្មជនខ្មែរក្រោម
ពលរដ្ឋខ្មែរក្រោម ប្រមូលផ្ដុំគ្នាសម្ដែងមតិ និងបង្ហាញពីការឈឺចាប់ ដែលពលរដ្ឋខ្មែរក្រោម នៅបន្តរងការធ្វើបាបនិងរំលោភបំពានសិទ្ធិ ពីសំណាក់រដ្ឋាភិបាលវៀតណាម។
ពលរដ្ឋខ្មែរក្រោមជិត១០០នាក់ នៅថ្ងៃទី២៩មេសា បានប្រមូលផ្ដុំគ្នាសម្ដែងមតិ និងបង្ហាញពីការឈឺចាប់ ដែលពលរដ្ឋខ្មែរក្រោម នៅបន្តរងការធ្វើបាបនិងរំលោភបំពានសិទ្ធិ ពីសំណាក់រដ្ឋាភិបាលវៀតណាម។ ការជួបជុំនេះ ធ្វើឡើងនៅទីស្នាក់ការសមាគមខ្មែរកម្ពុជាក្រោម ដើម្បីសិទ្ធិមនុស្ស និងអភិវឌ្ឍន៍ ស្ថិតក្នុងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើពលរដ្ឋខ្មែរក្រោម
សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើពលរដ្ឋខ្មែរក្រោម
អង្គការ សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើពលរដ្ឋខ្មែរក្រោម ឱ្យដូចរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់និងគិតគូរលើពលរដ្ឋវៀតណាមរស់នៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរកម្ពុជាក្រោមជិត១០០នាក់ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី២៩មេសា និងដង្ហែញត្តិទៅដាក់នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យក្រសួងនេះ ជួយបញ្ជូនញត្តិពួកគាត់ទៅកាន់ស្ថានទូតវៀតណាម និងបណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួនទៀត ក្នុងការទាមទារឱ្យវៀតណាម ដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ឱ្យមានសេរីភាពឡើងវិញ។