លោក រ៉ុង ឈុន៖ ក្រោយការរឹបអូសផ្ទះរបស់ខ្ញុំ ខ្ញុំនឹងបោះតង់ដេកតាមចិញ្ចើមថ្នល់

បទសម្ភាស
29/04/2025 – 11:27
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក រ៉ុង ឈុន៖ ក្រោយការរឹបអូសផ្ទះរបស់ខ្ញុំ ខ្ញុំនឹងបោះតង់ដេកតាមចិញ្ចើមថ្នល់


លោក រ៉ុង ឈុន ទី​ប្រឹក្សា​គណ​បក្ស​កម្លាំង​ជាតិ​ត្រូវ​បាន​សាលាឧទ្ធរណ៍​ចេញ​ដីកា​កោះ​ហៅឲ្យ​ចូល​សវនា​ការ​នៅថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៥ ស្តីពី​សំណុំ​រឿង​ «ផ្តល់​នីតិ​សម្បទារ​ឡើង​វិញ» ​ក្រោយ​ពី​លោក​បាន​អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​បាន​មួយ​ភាគ​ធំ​។​ ដោយ​ឡែក ​សំណុំរឿង​ដែល​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ប្រកាស​រឹប​អូស​ផ្ទះ​របស់​លោក​ទៅ​លក់​ដើម្បី​សង​ជំងឺ​ចិត្ត​ដល់​គណៈ​កម្មាធិការ​ព្រំដែន​ត្រូវ​បាន​លោក​ រ៉ុង​ ឈុនអះ​អាង​ថា លោក​គ្មាន​អ្វី​តវ៉ា និង​ក៏​មិន​ផ្លាស់​ប្តូរ​ជំហរ​នយោបាយ​ដែរ​។ ​ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរ​ជាតិ RFI នៅ​ថ្ងៃ​ទី​២៩ ខែ​មេសា លោក រ៉ុង ឈុន ថ្លែង​ថា ក្រោយ​ពី​គេ​រឹប​អូស​ផ្ទះ​របស់​លោក ​លោក​នឹង​ទៅបោះ​តង់​ដេក​តាម​ចិញ្ចើម​ថ្នល់​។

លោក រ៉ុង ឈុន នៅពេលចេញពីសវនាការដោយមានអ្នកគាំទ្រទួញសោកនាពេលកន្លងមក
លោក រ៉ុង ឈុន នៅពេលចេញពីសវនាការដោយមានអ្នកគាំទ្រទួញសោកនាពេលកន្លងមក © AFP-Suy Se

What Next?

Recent Articles