សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើពលរដ្ឋខ្មែរក្រោម
អង្គការ សមាគមខ្មែរកម្ពុជាក្រោម អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់លើពលរដ្ឋខ្មែរក្រោម ឱ្យដូចរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់និងគិតគូរលើពលរដ្ឋវៀតណាមរស់នៅកម្ពុជា។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីពលរដ្ឋខ្មែរកម្ពុជាក្រោមជិត១០០នាក់ បានជួបជុំគ្នា នៅព្រឹកថ្ងៃទី២៩មេសា និងដង្ហែញត្តិទៅដាក់នៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីឱ្យក្រសួងនេះ ជួយបញ្ជូនញត្តិពួកគាត់ទៅកាន់ស្ថានទូតវៀតណាម និងបណ្ដាស្ថានទូតប្រទេសប្រជាធិបតេយ្យមួយចំនួនទៀត ក្នុងការទាមទារឱ្យវៀតណាម ដោះលែងព្រះសង្ឃ និងសកម្មជនខ្មែរក្រោម ឱ្យមានសេរីភាពឡើងវិញ។