ដោយ ប្រាជ្ញ ចេវ
2025.04.30
RFA
តុលាការកំពូលបានបើកសវនាការប្រកាសសាលដីកានៅថ្ងៃទី៣០មេសា ដោយបដិសេធសំណើសុំនៅក្រៅឃុំរបស់យុវជនចលនាមាតាធម្មជាតិ ដោយលើកហេតុផលថា ខ្លាចពួកគេប្រព្រឹត្តិបទល្មើស។ ក្រុមសាច់ញាតិបានចាត់ទុកការការសម្រេចរបស់តុលាការកំពូល ថាជាការធ្វើបាបលើអ្នកការពារបរិស្ថាននិងធនធានធម្មជាតិ។

នៅពេលតុលាការកំពូលប្រកាសសាលដីកានេះ មានតែយុវជនមាតាធម្មជាតិ ០៣រូបប៉ុណ្ណោះ រួមមានកញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត និងលោក ថុន រដ្ឋា ត្រូវមន្ត្រីពន្ធនាគារដឹកបញ្ជូនមកកាន់តុលាការ ខណៈកញ្ញា ឡុងគន្ធា និងលោក យ៉ីម លាងហ៊ី អវត្តមាន។
ម្ដាយរបស់លោក លី ចាន់ដារ៉ាវុត ដែលបានទៅចូលរួមស្ដាប់សវនាការ ថ្លែងសុំមិនបញ្ចេញឈ្មោះថា ក្រុមយុវជនចលនាមាតាធម្មជាតិ គ្រាន់តែជាអ្នកការពារធនធានធម្មជាតិ មិនមែនជាអ្នកកាប់បំផ្លាញព្រៃឈើឡើយ ដូច្នេះ តុលាការកំពូល គួរតែដោះលែងពួកគេឱ្យមានសេរីភាព ដើម្បីអាចទៅរួមរស់ជាមួយប្រពន្ធកូន ឪពុកម្ដាយ និងដើម្បីបន្តការសិក្សាវិញ។
តុលាការកំពូលបដិសេធសំណើនៅក្រៅឃុំរបស់យុវជនចលនាមាតាធម្មជាតិ
(តុលាការកំពូល) ពិចារណារឿងក្ដីគាត់ឡើងវិញ ដោយសារគាត់មិនមានកំហុសអីទេ គ្រាន់តែការពារធនធានធម្មជាតិ។ ដោះលែងឱ្យគាត់មានសេរីភាពឡើងវិញ ដើម្បីឱ្យគាត់អាចទៅរៀនថ្នាក់អនុបណ្ឌិតបន្តទៀត ព្រោះអី ខ្ញុំក៏ចង់ឱ្យគាត់រៀនឱ្យបានច្រើន មានចំណេះដឹងខ្ពង់ខ្ពស់ ដូចកូនគេឯងដែរ។— ម្ដាយលោក លី ចាន់ដារ៉ាវុត
តុលាការក្រុងភ្នំពេញបានផ្ដន្ទាទោសក្រុមយុវជនចលនាមាតាធម្មជាតិចំនួន១០នាក់ ឱ្យជាប់ពន្ធនាគារពី ៦ទៅ ៨ឆ្នាំពីបទចោទ «បទរួមគំនិតក្បត់» និង «ប្រមាថព្រះមហាក្សត្រ» តែមានយុវជន៥នាក់ប៉ុណ្ណោះ កំពុងជាប់ឃុំ។ គិតមកដល់ថ្ងៃទី៣០មេសា ពួកគេបានជាប់នៅពន្ធនាគារផ្សេងៗគ្នា ចំនួន៣០១ថ្ងៃហើយ។
ប្រពន្ធសកម្មជនមាតាធម្មជាតិលោក ថុន រដ្ឋា គឺលោកស្រី ប៉ាត់ រស្មី ដែលនាំកូនប្រុសច្បងអាយុ៦ជាងឆ្នាំ ទៅជួបប្ដីនៅតុលាការកំពូលបានលើកឡើងដែរថា ការបដិសេធសំណើសុំនៅក្រៅឃុំរបស់តុលាការកំពូលនេះ ហាក់បីដូចជាការធ្វើបាបលោកស្រីឱ្យកាន់តែវេទនា ខណៈលោកស្រីកំពុងត្រូវការប្ដីជាចាំបាច់ឱ្យជួយចិញ្ចឹមកូនតូចៗបីនាក់។ លោកស្រីបន្តថា ប្ដីលោកស្រីដែលស្រលាញ់និងហ៊ានចេញមុខការពារធនធានធម្មជាតិ មិនគួររងការធ្វើបាបរស់នៅព្រាត់ប្រាសពីប្រពន្ធនិងកូនៗបែបនេះទេ។
ថុន រដ្ឋា៖ «ដើម្បីកូនចៅជំនាន់ក្រោយ យើងមិនត្រូវបោះចោលក្ដីសង្ឃឹមក្នុងកិច្ចការពារធនធានធម្មជាតិឡើយ»
សកម្មជនចលនាមាតាធម្មជាតិលោក ថុន រដ្ឋា លើកឡើងថា លោកបានត្រៀមខ្លួនទទួលយកការលំបាក និងការធ្វើទុក្ខបុកម្នេញគ្រប់បែបយ៉ាង ចាប់តាំងពីលោកបានដាក់ចិត្តដាក់កាយដើម្បីក្លាយជាសកម្មជនការពារបរិស្ថាន។ លោកចូលរួមកិច្ចការនេះ ក៏ព្រោះតែមានបំណងចង់ថែរក្សាសម្បត្តិធនធានធម្មជាតិឱ្យគង់វង្ស ដើម្បីបន្សល់ទុកសម្រាប់ក្មេងជំនាន់ក្រោយ។
ពិបាកមែនទែន ក្នុងនាមយើងជាគ្រួសារ។ ទី១ ត្រូវទៅសួរសុខទុក្ខគាត់នៅពន្ធនាគារ ហើយទី២ ត្រូវមើលថែកូនតែម្នាក់ឯង ហើយកូនខ្ញុំដល់ទៅ៣នាក់ គឺបន្ទុកធ្ងន់មែនទែន ហើយឥឡូវ យើងកំពុងតែខ្វះខាតផង។ បើគាត់នៅតែបន្តជាប់ពន្ធនាគារ៦ឆ្នាំមែន គឺគ្រួសារពិតជាពិបាកខ្លាំងមែនទែន។— លោកស្រី ប៉ាត់ រស្មី
អង្គការសិទ្ធិមនុស្សជាតិនិងអន្តរជាតិ រួមទាំងក្រុមប្រទេសប្រជាធិបតេយ្យធំ ៗចាត់ទុកការឃុំខ្លួនសកម្មជនមាតាធម្មជាតិ ថាជាការយាយីលើអ្នកការពារសិទ្ធិមនុស្ស និងជំរុញឱ្យរដ្ឋាភិបាលគោរពគោលការណ៍ប្រជាធិបតេយ្យ សិទ្ធមនុស្ស និងសិទ្ធិសេរីភាពបញ្ចេញមតិ៕
តុលាការកំពូល៖ «បន្ថែមបន្ទុកធ្វើបាបលើក្រុមគ្រួសារ» យុវជនមាតាធម្មជាតិ
តុលាការកំពូល៖ «បន្ថែមបន្ទុកធ្វើបាបលើក្រុមគ្រួសារ» យុវជនមាតាធម្មជាតិ
តុលាការកំពូលនៅថ្ងៃទី៣០មេសា បានសម្រេចបដិសេធសំណើនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិទាំង៥នាក់។
លោកស្រី ប៉ាត់ រស្មី លើកឡើងថា លោកស្រីនឹងត្រូវទទួលបន្ទុកកាន់តែធ្ងន់ ដោយសារត្រូវរកស៊ីចិញ្ចឹមកូនតូចៗ បីនាក់តែម្នាក់ឯង ហើយត្រូវទំនុកបម្រុងប្ដីគឺលោក ថុន រដ្ឋា ដែលបន្តជាប់ឃុំនៅពន្ធនាគារ។ ការលើកឡើងនេះ បន្ទាប់ពីតុលាការកំពូលនៅថ្ងៃទី៣០មេសា បានសម្រេចបដិសេធសំណើនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិទាំង៥នាក់។ នៅថ្ងៃប្រកាសសាលក្រមនេះ មានតែកញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ និងលោក ថុន រដ្ឋា ត្រូវមន្ត្រីពន្ធនាគារបញ្ជូនមកចូលរួមតុលាការ ខណៈកញ្ញា ឡុង គន្ធា និងលោក យ៉ីម លាងហ៊ី អវត្តមាន។
#ខ្លីៗពីអាស៊ីសេរី [២៧៣]៖ តុលាការកំពូលបានបដិសេធសំណើសុំនៅក្រៅឃុំរបស់យុវជនចលនាមាតាធម្មជាតិ
#ខ្លីៗពីអាស៊ីសេរី [២៧៣]៖ តុលាការកំពូលបានបដិសេធសំណើសុំនៅក្រៅឃុំរបស់យុវជនចលនាមាតាធម្មជាតិ
រឿងរ៉ាវសំខាន់ៗក្នុងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥៖
១ តុលាការកំពូលបានបដិសេធសំណើសុំនៅក្រៅឃុំរបស់យុវជនចលនាមាតាធម្មជាតិ
២ ទាហានខ្មែរនិងថៃនៅតំបន់ប្រាសាទតាមាន់ធំជួបពិភាក្សាគ្នា ក្រោយបែកធ្លាយវីដេអូប៉ះទង្គិចសម្ដីគ្នា
៣ សកម្មជនខ្មែរក្រោមបានថ្កោលទោសរដ្ឋាភិបាលវៀតណាម ដែលចាប់ព្រះសង្ឃ និងសកម្មជនខ្មែរក្រោមជាបន្តបន្ទាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។