តុលាការកំពូល៖ «បន្ថែមបន្ទុកធ្វើបាបលើក្រុមគ្រួសារ» យុវជនមាតាធម្មជាតិ

2025.04.30
RFA

តុលាការកំពូល៖ «បន្ថែមបន្ទុកធ្វើបាបលើក្រុមគ្រួសារ» យុវជនមាតាធម្មជាតិ


តុលាការកំពូលនៅថ្ងៃទី៣០មេសា បានសម្រេចបដិសេធសំណើនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិទាំង៥នាក់។

លោកស្រី ប៉ាត់ រស្មី លើកឡើងថា លោកស្រីនឹងត្រូវទទួលបន្ទុកកាន់តែធ្ងន់ ដោយសារត្រូវរកស៊ីចិញ្ចឹមកូនតូចៗ បីនាក់តែម្នាក់ឯង ហើយត្រូវទំនុកបម្រុងប្ដីគឺលោក ថុន រដ្ឋា ដែលបន្តជាប់ឃុំនៅពន្ធនាគារ។ ការលើកឡើងនេះ បន្ទាប់ពីតុលាការកំពូលនៅថ្ងៃទី៣០មេសា បានសម្រេចបដិសេធសំណើនៅក្រៅឃុំរបស់ក្រុមយុវជនចលនាមាតាធម្មជាតិទាំង៥នាក់។ នៅថ្ងៃប្រកាសសាលក្រមនេះ មានតែកញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុធ និងលោក ថុន រដ្ឋា ត្រូវមន្ត្រីពន្ធនាគារបញ្ជូនមកចូលរួមតុលាការ ខណៈកញ្ញា ឡុង គន្ធា និងលោក យ៉ីម លាងហ៊ី អវត្តមាន។


#ខ្លីៗពីអាស៊ីសេរី [២៧៣]៖ តុលាការ​កំពូល​បាន​បដិសេធ​សំណើ​សុំនៅ​ក្រៅ​ឃុំ​របស់​យុវជន​ចលនា​មាតា​ធម្ម​ជាតិ

#ខ្លីៗពីអាស៊ីសេរី [២៧៣]៖ តុលាការ​កំពូល​បាន​បដិសេធ​សំណើ​សុំនៅ​ក្រៅ​ឃុំ​របស់​យុវជន​ចលនា​មាតា​ធម្ម​ជាតិ


រឿង​រ៉ាវ​សំខាន់ៗ​ក្នុង​ថ្ងៃ​ទី៣០ ខែ​មេសា ឆ្នាំ២០២៥៖
១ តុលាការ​កំពូល​បាន​បដិសេធ​សំណើ​សុំនៅ​ក្រៅ​ឃុំ​របស់​យុវជន​ចលនា​មាតា​ធម្ម​ជាតិ
២ ទាហាន​ខ្មែរ​និង​ថៃ​នៅ​តំបន់​ប្រាសាទ​តា​មាន់​ធំ​ជួប​ពិភាក្សា​គ្នា​ ក្រោយ​បែកធ្លាយ​វីដេអូ​ប៉ះ​ទង្គិច​សម្ដី​គ្នា
៣ សកម្មជន​ខ្មែរ​ក្រោម​បាន​ថ្កោលទោស​រដ្ឋាភិបាល​វៀតណាម​ ដែល​ចាប់​ព្រះសង្ឃ និង​សកម្មជន​ខ្មែរ​ក្រោម​ជា​បន្តបន្ទាប់៕

What Next?

Recent Articles