អ្នករួចរស់ជីវិត​រម្លឹកពីសោកនាដកម្ម​នៃការភៀសខ្លួនដ៏រន្ធត់នៅក្នុងស្ថានទូតបារាំង

បទយកការណ៍
11/05/2025 – 12:59
ដោយ៖ ចាន់ លីដា
RFI

អ្នករួចរស់ជីវិត​រម្លឹកពីសោកនាដកម្ម​នៃការភៀសខ្លួនដ៏រន្ធត់នៅក្នុងស្ថានទូតបារាំង


កាលពី៥០ឆ្នាំមុន ពោលគឺចាប់ពីថ្ងៃទី១៧មេសា ដល់ថ្ងៃទី៨ឧសភា ឆ្នាំ១៩៧៥ ស្ថានទូតបារាំងនៅកម្ពុជាបានក្លាយជាស្ថានទូតចុងក្រោយគេបង្អស់ដែលទទួលជនភៀសខ្លួនទាំងជនជាតិខ្មែរ ជនជាតិបារាំងនិងជនបរទេសរាប់រយនាក់ផ្សេងទៀតឲ្យជ្រកកោន ដើម្បីភៀសខ្លួនចេញពីការគ្រប់គ្រងអំណាចដ៏ឃោរឃៅរបស់ពួកខ្មែរក្រហម។ ប៉ុន្តែក៏មានជនជាតិខ្មែរមួយចំនួនធំផ្សេងទៀតដែរ​ក៏ពុំមានឱកាសទទួលបាន​សិទ្ធិការពារជីវិតនៅក្នុងពេលនោះ​​។ នៅក្នុងខួប៥០ឆ្នាំនៃពិធីរម្លឹកនិងឧទ្ទិសវិញ្ញាណក្ខន្ធដល់ជនរងគ្រោះដែលបាត់បង់ជីវិតនៅក្នុងសម័យខ្មែរក្រហម ដែលធ្វើឡើងដោយស្ថានទូតបារាំង កាលពីថ្ងៃទី៨ ឧសភា ឆ្នាំ២០២៥ សាក្សីនិងអ្នកនៅរស់រានមានជីវិតចេញពីស្ថានទូតបារាំង នៅតែមានក្តីរន្ធត់ចំពោះព្រឹត្តិការណ៍នៃការប្រឈមមុខជាមួយខ្មែរក្រហមដ៏សោកនាដកម្មមួយនេះ។

ជនរងគ្រោះរម្លឹកពីសោកនាដកម្ម​នៃការភៀសខ្លួនដ៏រន្ធត់នៅក្នុងស្ថានទូតបារាំង
ជនរងគ្រោះរម្លឹកពីសោកនាដកម្ម​នៃការភៀសខ្លួនដ៏រន្ធត់នៅក្នុងស្ថានទូតបារាំង © rfi/Lida Chan

What Next?

Recent Articles