ក្រសួងមហាផ្ទៃបន្តស្វះស្វែងជួយនារីខ្មែរ ២រូបដែលត្រូវបានជនជាតិចិនចាប់ឃុំនៅចិន

កម្ពុជា
កម្ពុជា-សង្គម
13/05/2025 – 12:28
ដោយ៖ ជួប នរក្សា
RFI

ក្រសួងមហាផ្ទៃបន្តស្វះស្វែងជួយនារីខ្មែរ ២រូបដែលត្រូវបានជនជាតិចិនចាប់ឃុំនៅចិន


ក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរង លោក ទូច សុឃៈ បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអង្គារ ទី១៣ ឧសភានេះ ថា ក្រសួងកំពុងបន្តអន្តរាគមន៍ជួយរំដោះនារីខ្មែរពីររូបដែលត្រូវបានជនជាតិចិនឆបោក និងចាប់ឃុំនៅប្រទេសចិន។ តាមលោក ទូច សុឃៈ អាជ្ញាធរចិនបានកំណត់ទីតាំងដែលនារីខ្មែរទាំងពីររូបកំពុងជាប់ឃុំឃាំងហើយ តែនៅមិនទាន់អាចជួយសង្រ្គោះបាននៅឡើយទេនាពេលនេះ។ ទោះយ៉ាងណា អ្នកនាំពាក្យរងក្រសួងមហាផ្ទៃរូបនេះដដែលជឿជាក់ថា អាជ្ញាធរចិននឹងជួយសង្គ្រោះរំដោះនារីខ្មែរទាំងពីររូបឆាប់ៗ និងដោយសុវត្ថិភាព។

នារីខ្មែរ២រូប ដែលត្រូវជនជាតិចិនឆបោកនិងកំពុងជាប់ឃុំនៅប្រទេសចិន
នារីខ្មែរ២រូប ដែលត្រូវជនជាតិចិនឆបោកនិងកំពុងជាប់ឃុំនៅប្រទេសចិន © សហការី

What Next?

Recent Articles