អដ្ឋិធាតុទាំង៤៦៤កោដ្ឋដ៏អាថ៍កំបាំងនៅវត្តលង្កាត្រូវបានគេបំភ្លេចចោល

បទយកការណ៍
01/06/2025 – 04:00
ដោយ៖ ចាន់ លីដា
RFI

អដ្ឋិធាតុទាំង៤៦៤កោដ្ឋដ៏អាថ៍កំបាំងនៅវត្តលង្កាត្រូវបានគេបំភ្លេចចោល


យ៉ាងហោចណាស់អដ្ឋិធាតុរបស់អ្នកស្លាប់ចំនួន៤៦៤កោដ្ឋត្រូវបានប្រទះឃើញយ៉ាងអាថ៍កំបាំងនៅពីក្រោយរូបសំណាកព្រះពុទ្ធរូបមួយអង្គនៅក្នុងវត្តលង្កា  នៅទីក្រុងភ្នំពេញ កាលពី១០ឆ្នាំមុន ។ កោដ្ឋទាំង៤៦៤ដែលមានទាំងសភាពបាក់បែកនិងទ្រុឌទ្រោម រីឯខ្លះទៀតនៅមានសណ្ឋានស្រស់ស្អាតនិងតម្លៃខ្ពស់ផង​នោះ ត្រូវបានគេបំភ្លេចនិងបោះបង់ចោលតាំងពីសម័យកាលមុនសង្គ្រាម ក្នុងសម័យសង្គ្រាមជាពិសេសពេលជម្លៀសចេញពីទីក្រុងភ្នំពេញកាលពី៥០ឆ្នាំមុននិងមកដល់ពេលបច្ចុប្បន្ននេះ។ លោកឆាំង យុ ប្រធានមជ្ឈមណ្ឌលឯកសារកម្ពុជាបានអះអាងថាកោដ្ឋរបស់អ្នកស្លាប់ទាំង៤៦៤នេះត្រូវបានរកឃើញដោយអាថ៍កំបាំង គ្មានអត្ថសញ្ញាណនិងគ្មានសាច់ញាតិទាល់តែសោះ។ 

អដ្ឋិធាតុទាំង៤៦៤កោដ្ឋដ៏អាថ៍កំបាំងនៅវត្តលង្កាត្រូវបានគេបំភ្លេចចោល
អដ្ឋិធាតុទាំង៤៦៤កោដ្ឋដ៏អាថ៍កំបាំងនៅវត្តលង្កាត្រូវបានគេបំភ្លេចចោល © DC-CAM/rfi

What Next?

Recent Articles