ខ្មែរនៅកូរ៉េខាងត្បូង ស្នើឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោម

2025.06.02
RFA

ខ្មែរនៅកូរ៉េខាងត្បូង ស្នើឱ្យរដ្ឋាភិបាលកម្ពុជាគិតគូរបញ្ហាសិទ្ធិពលរដ្ឋខ្មែរក្រោម


ប្រជា​ពលរដ្ឋខ្មែរ​ធ្វើការ និង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង អំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់លើពលរដ្ឋខ្មែរក្រោមឱ្យដូចពលរដ្ឋវៀតណាមរស់នៅកម្ពុជា និងអន្តរាគមន៍ទៅរដ្ឋាភិបាលវៀតណាម ឱ្យបញ្ឈប់ការធ្វើទុក្ខបុកម្នេញសកម្មជន ការរឹតត្បិងសិទ្ធិសេរីភាព ជំនឿសាសនា ទំនៀមទម្លាប់ វប្បធម៌ខ្មែររោម ​ដែល​ជាជនជាតិដើមម្ចាស់​ទឹកដី។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីសមាគមប្រជាធិបតេយ្យខ្មែរក្វាងជូ និងពលរដ្ឋខ្មែរនៅ​ប្រទេស​កូរ៉េខាងត្បូងជាង ២០០នាក់ បានជួបជុំគ្នា នៅថ្ងៃទី០១ មិថុនា ប្រារព្ធខួប ៧៦ឆ្នាំ ដែលបារាំងប្រគល់ទឹកដីកម្ពុជាក្រោម ឱ្យវៀតណាមគ្រប់គ្រង កាលពីថ្ងៃទី០៤ ខែមិថុនា ឆ្នាំ១៩៤៩។

What Next?

Recent Articles