កូដករ​ណាហ្គាវើលដ៍​ខ្លះធ្លាក់​ខ្លួន​ឈឺក្រោយតវ៉ាជាង៣ឆ្នាំគ្មាន​ដំណោះស្រាយ

2025.06.07
RFA

កូដករ​ណាហ្គាវើលដ៍​ខ្លះធ្លាក់​ខ្លួន​ឈឺក្រោយតវ៉ាជាង៣ឆ្នាំគ្មាន​ដំណោះស្រាយ


ក្រុម​កូដ​ករ​បុគ្គលិក​នៃក្រុមហ៊ុន​ណាហ្គាវើលដ៍ (NagaWorld) ជាច្រើន​នាក់​កំពុង​ប្រឈម​បញ្ហា​សុខភាព​ និងជួបគ្រោះថ្នាក់ចរាចរណ៍ ដោយសារ​តែកូដ​ករមួយចំនួនបង្ខំចិត្តទៅរកការងារធ្វើកន្លែងផ្សេង និងបញ្ហាជីវភាពរបស់ពួកគាត់កាន់តែធ្លាក់ដុនដាប គ្មាន​ចំណី​អាហារ​បរិភោគ​គ្រប់គ្រាន់ បន្ទាប់ពីបាត់បង់ការងារ គ្មានប្រាក់ចំណូល ក្រោយពីចេញតវ៉ាជារៀងរាល់សប្តាហ៍។ ការលើកឡើងនេះ គឺបន្ទាប់ពីក្រុមកូដករណាហ្គាវើលដ៍បន្តចេញធ្វើកូដកម្មទារដំណោះស្រាយបញ្ចប់វិវាទការងារពីថៅកែណាហ្គាវើលដ៍ នៅថ្ងៃទី៧ ខែមិថុនា។ ពួក​គាត់​អះអាង​ថា ទោះមានការខ្វះខាតក្នុងជីវភាពរស់នៅប្រចាំថ្ងៃក្តី ក៏នៅតែបន្ត​ធ្វើ​កូដកម្ម​រហូត​ទាល់​តែ​មាន​ដំណោះស្រាយ​ការងារ​សមរម្យ។

What Next?

Recent Articles