2025.06.09
RFA
គណបក្សឆន្ទៈខ្មែរកែសម្រួលលក្ខន្តិកៈបក្ស ឱ្យស្របតាមប្រកាសក្រសួងមហាផ្ទៃ
គណបក្សឆន្ទៈខ្មែរ បានធ្វើសមាជវិសាមញ្ញ នៅថ្ងៃទី០៨មិថុនា នៅទីស្នាក់ការគណបក្សក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយមានសកម្មជន និងសមាជិកបក្សចូលរួមប្រហែល៤០០នាក់។ សមាជនេះ ធ្វើឡើងក្នុងគោលបំណងកែសម្រួលលក្ខន្តិកៈលើប្រការមួយចំនួន ជាពិសេសប្រការដែលចែងពាក់ព័ន្ធនឹងការចងសម្ព័ន្ធភាពជាមួយនឹងគណបក្សនយោបាយ។ គណបក្សឆន្ទៈខ្មែរ បានសម្រេចជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការនាយកចំនួន២០រូប និងកែសម្រួលតួនាទីរបស់ថ្នាក់ដឹកនាំគណបក្សមួយចំនួនផង។