សកម្មជន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​ក្នុង​ពេល​ដើរ​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ

សុក្រ 27 កក្តដា 2012
ទស្សនាវដ្តីសារព័ត៌មានសេរី

បុរស​ចំណាស់​ម្នាក់​ដែល​ជា​សកម្មជន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​មួយ​រយៈ​កាល​ពី​ថ្ងៃ​ម្សិលមិញ ខណៈ​ដែល​គាត់​ដើរ​ប្រមូល​ស្នាម​មេដៃ​ពី​ប្រជាពលរដ្ឋ​គាំទ្រ​ឲ្យ​មាន​ការ​ដោះលែង​លោក ម៉ម សូណង់ដូ ចេញ​ពី​ពន្ធនាគារ។

បុរស​ចំណាស់​រូប​នោះ​ត្រូវ​គេ​ឲ្យ​ដឹង​ថា ​ឈ្មោះ ជ័យ ឡាយ អាយុ​៧៤ឆ្នាំ ​ជា​អាចារ្យ​វត្ត​ចិន​ដំដែក ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ។

លោក ជ័យ ឡាយ បាន​រៀបរាប់​ប្រាប់​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ខណៈ​ដែល​លោក​កំពុង​ដើរ​ប្រមូល​ស្នាម​មេដៃ​អ្នក​គាំទ្រ​នៅ​តំបន់​បឹងកក់ ដើម្បី​សុំ​ឲ្យ​រដ្ឋាភិបាល​ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ចេញ​ពី​ពន្ធនាគារ​នោះ អាជ្ញាធរ​សង្កាត់​ស្រះចក​បាន​នាំ​ខ្លួន​លោក​ទៅ​កាន់​អធិការ​ដ្ឋាន​ប៉ូលិស​ខណ្ឌ​ដូនពេញ​ដើម្បី​សួរ​នាំ។

លោក ជ័យ ឡាយ ត្រូវ​គេ​ឃាត់​ខ្លួន​អស់​រយៈ​ពេល​៤ម៉ោង​ដោយ​មិន​បាន​ប្រាប់​ពី​មូល​ហេតុ​ ហើយ​សមត្ថកិច្ច​បាន​សួរ​ដេញ​ដោល​ពី​ការ​ធ្វើ​សកម្ម​ភាព​នេះ ព្រម​ទាំង​គំរាម​លោក​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ជា​បន្ទាន់។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក ជ័យ ឡាយ បាន​បញ្ជាក់​ថា បើ​ទោះ​ជា​មាន​ការ​គំរាម​កំហែង​យ៉ាង​នេះ​ក្តី លោក​មិន​បោះ​បង់​ភក្តី​ភាព​ជាមួយ​សមាគម​អ្នក​ប្រជាធិបតេយ្យ​នោះ​ទេ។

លោក ជា បំរ៉ុង អនុប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​បាន​និយាយ​ថា ការ​ឃាត់​ខ្លួន​លោក ជ័យ ឡាយ ដែល​ជា​សកម្មជន​របស់​លោក​នោះ គឺ​ជា​ការ​បំបាក់​ស្មារតី។ ហើយ​ថា បើ​ទោះ​ជា​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​មួយ​ចំនួន​ក្តី ក៏​យុទ្ធនាការ​ប្រមូល​ស្នាម​មេដៃ​នឹង​គ្រោង​បញ្ចប់​នៅ​ចុង​សប្តាហ៍​នេះ ដើម្បី​ដាក់​ញត្តិ​ទៅ​កាន់​ស្ថានទូត​បរទេស​នានា​ប្រចាំ​កម្ពុជា ព្រម​ទាំង​តុលាការ​ក្រុង​ភ្នំពេញ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ៕

What Next?

Recent Articles

10 Responses to "សកម្មជន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ត្រូវ​អាជ្ញាធរ​ឃាត់​ខ្លួន​ក្នុង​ពេល​ដើរ​ប្រមូល​ស្នាម​មេដៃ​គាំទ្រ​ឲ្យ​ដោះ​លែង​លោក ម៉ម សូណង់ដូ"

  1. ពួកអាមន្រ្តីថោ របស់មេដឹកនាំថោកហ្នឹង
    ប្រើតែគំនិតថោកចឹង មិនទាន់ឡើងតុលាការផង
    យកគាត់ដាក់គុកទៅហើយ ចំណែកបក្សពួក
    មន្រ្តីពូជថោកបក្សពួកវាវិញ ដូច អា ឈូក បណ្ឌិត
    បាញ់មនុស្សរបួសបីនាក់ហើយ នៅពួកចុយម្រ៉ាយអស់ណឹង
    ឱ្យដើរជ្រែងហោប៉ៅតាមចិត្តទៀត។

  2. រដ្ឋាភិបាលដែលមានដឹកនាំជាឃាតករ, ប្រពន្ធរបស់វាក៏ជាឃាតករ
    វាចាប់តែអ្នកណាដែលមិនមែនឃាតករដាក់គុក ។ អាហ្នឹងឯងជាច្បាប់
    របស់វាដែលបានចេងមក ។ មនុស្សព្រៃយង់ឃ្នង វាមិនដែលតែង
    ច្បាប់នគរបានទេ ។

  3. Mee Lam Trout says:

    That was a Law and Order, dummy!!!

  4. កើតខ្មែរខុសដែរ?

    ១- ឱះឱ! ខេមរា—បើកភ្នែកពេលណា—ទុក្ខាមកដល់
    គេងព្រួយថ្ងៃយប់—ចិត្តសែនខ្វាយខ្វល់—រងទុក្ខអំពល់
    បាយស្រូបទឹកភ្នែក ។
    ២- កូនចៅប្រុសស្រី—ភ័យអត់ចំណី—វេលាថ្ងៃស្អែក
    បានអ្វីបរិភោគ—បើក្រអនេក—បាយស្រូបទឹកភ្នែក
    មិនដែលពេញពោះ ។
    ៣- ម្យ៉ាងខ្លាចគេដេញ—រត់លូនរមេញ—ដោយឈ្មួញទុយ៌ស
    ពួកមនុស្សអធ៌ម—គ្មានក្តីស្រណោះ—មិនគួរអីសោះ
    កើតមកជាខ្មែរ ។
    ៤- សង្ឃឺមនរណា—បើអស់អាជ្ញា—គេមិនងាកបែរ
    មៀងមើលឱ្យឃើញ—ទុក្ខរបស់ខ្មែរ—ឬមើលឃើញដែរ
    តែធ្វើជាខ្វាក់ ។
    ៥- តើសង្ឃឺមអ្វី—បើម្ចាស់ផែនដី—លុះក្រោមទឹកប្រាក់
    អំណាចពេញដៃ—ក៏បែរអបល័ក្ខ—យកអំណាច-ប្រាក់
    មកធ្វើត្រីមុខ ។
    ៦- កើតខ្មែរខុសដែរ?—ថាមិនខុសទេ—បើមេឱ្យសុខ
    បើខុសគឺមេ—ដើរតួប្រមុខ—សាសន៍គេចូលលុក
    មុខក្រោយរាល់ថ្ងៃ ។
    ៧- កើតខ្មែរខុសដែរ?—ឈាមជ័រដូចគេ—ជាតិសាសន៍ដទៃ
    ខុសត្រង់តែថា—មេយើងមិនថ្លៃ—លក់ទឹកលក់ដី
    លៃយកអំណាច ។
    ៨- កើតខ្មែរខុសដែរ?—ខុសនេះខុសទ្វេ—ព្រោះមេកោងកាច
    គិតមានតែអញ—លើដីក្រោមមេឃ—មិនគិតសង្វេគ
    ដល់រាស្រ្តប្រជា ។
    ៩- កើតខ្មែរមិនខុស—បើមេយើងស្មោះ—ចិត្តមានសទ្ធា
    មេត្តាករុណា—សន្តោសគ្រប់គ្រា—ឱ្យរាស្រ្តប្រជា
    មានការកក់ក្តៅ ។
    ១០- កើតខ្មែរអត់ខុស—បើខ្មែរទាំងអស់—ទាំងក្នុងទាំងក្រៅ
    ពិចារណ៍ឱ្យស្គាល់—កលមេល្ងង់ខ្លៅ—Then vote them out
    ទើបខ្មែរសុខអើយ!

  5. យួនូបនីយកម្ម

    ១- យួនូបនីយកម្ម –អ្នកត្រូវចាំបើជាខ្មែរ
    បើអ្នកខ្ញុំយួនហ្វេ– មិនបាច់ទេ ខ្មែរចាំហើយ!
    ២- ជីមិញគំនិតជ្រៅ– ស្តេចខ្មែរខ្លៅមិនជ្រៅឡើយ
    ដីខ្មែរខាងកើតត្រើយ –ស្តេចព្រមហើយ យួនស្នាក់ចុះ ។
    ៣- ដល់ពេលយួនមិនចេញ –ស្តេចមាត់ស្ញេញគ្មានដំណោះ
    ណ្ហើយ! រត់ប្រាសស្រុកចុះ–ដាក់កំហុសខ្មែរក្នុងស្រុក ។
    ៤- យួនូបនីយកម្ម –ហូបានផ្តាំឱ្យសម្រុក
    ឱ្យយួនចូលអុកឡុក –ពេញដីទឹករបស់ខ្មែរ ។
    ៥- មេខ្មែរគំនិតអន់ –ជនជាតិខ្លួនជិះជាន់ដែរ
    មេយួនគិតសាសន៍គេ–ចូលហូរហែវាតយកដី ។
    ៦- ខ្មែរជឿកម្មផលពេក –ក៏ផ្តួលផ្តេកធ្វើវាហី
    ឈប់ស្តាយជាតិទឹកដី –កេរថ្លាថ្លៃដូនតាយើង ។
    ៧- មេខ្មែរយើងសព្វថ្ងៃ –ខ្ញុំដាច់ថ្លៃរបស់ញ៉ឺង
    ខ្មែរណាហ៊ានលើកឡើង–ដេញឱ្បប៉ើងប្រាសចោលស្រុក ។
    ៨- យួនូបនីយកម្ម –ជាច្រើនឆ្នាំយួនសម្រុក
    មេខ្មែរមារយាទថោក– ព្រមអស់ស្រុកព្រោះអំណាច!

  6. Vichet says:

    តើ ស្នាមមេដៃ និង ញត្តិ អាចប្រើប្រាស់ធ្វើជាកូនសោរដើម្បីបើកទ្វារ ពន្ធនាគារ ដោះលែងលោក ម៉ម សូណង់ដូ ឲ្យមានសេរីភាព ដូចក្ដីរំពឹងទុកបានទេ?

  7. BaBaBoo says:

    ការដើរប្រមូលស្នាមមេដៃ មិនមែនជារឿងខុសច្បាប់ឯណា ជាសិទ្ធសេរីភាពនិងឆន្ទះរបស់ប្រជាពលរដ្ឋម្នាក់ៗ បើអាជ្ញាធរហាមឃាត់ដូច្នេះ ទៅជាការបំបិទមាត់ទេតើ ។

  8. HAHA says:

    គេគាំទ្រCPPគឺចងើបានអំណាច​បុណ្យសក្តិនិង​ទ្រព្យសម្បត្តិ​តែបុណ្ណោះវាមិនអមតះទេតែអ្នកគាំទ្រអ្នកប្រជាធិបតេយ្យវិញគឺចេញពីឆន្ទះសូមមេCPPប្រយ័ត្តបន្តិចទៅ

  9. ឡូឡូ says:

    ចាប់ ចឹងបានន័យថាអាកមាន់បន្លាចស្វាទៀតហើយ…!

  10. បើអ្នកជាខ្មែរ

    ១- បើអ្នកជាខ្មែរត្រូវតែភ្ញាក់ឡើង–ថែទឹកដីយើងកេរពីដូនតា
    ដែលត្រូវហ្វូងវៀតនិងបរិវារ–អាយ៉ងឫស្យាកំពុងបំផ្លាញ ។
    ២- បើអ្នកជាខ្មែរត្រូវតែសាមគ្គី–ស្គាល់ទួនាទី អ្នកមិនត្រូវសាញ
    ទប់ស្កាត់ហ្វូងយួនហូរចូលត្របាញ់–វាមកបំផ្លាញសម្បត្តិជាតិយើង ។
    ៣- បើអ្នកជាខ្មែរត្រូវតែក្រោកឈរ–ការពារនគរ ឱ្យបានថ្កុំថ្កើង
    កំពុងលិចលង់ដោយអាយ៉ងញ៉ឺង–ខ្មែរអើយក្រោកឡើងប្រើសម្លេងឆ្នោត ។
    ៤- បើអ្នកជាខ្មែរត្រូវតែឆ្លាតវៃ–ឈប់ឱ្យចោរព្រៃថាអ្នកល្ងង់ឆោត
    ដើម្បីឈ្នះបាន គ្រប់ប្រាណបោះឆ្នោត–បក្ខណាប្រាមោទ្យការពារដីខ្មែរ ។
    ៥- បើអ្នកជាខ្មែរត្រូវតែស្គាល់ជាក់–អ្វីប្រយោជន៍អ្នក អ្វីប្រយោជន៍គេ
    បើអ្នកបោះឱ្យអាយ៉ងយួនហ្វេ–វាមិនយូរទេ ខ្មែរអស់គ្រប់យ៉ាង ។
    ៦- បើអ្នកជាខ្មែរ ត្រូវតែស្មោះត្រង់–ការពារជាតិយើង ឆ្នោតជាកម្លាំង
    មិនបាច់កាំភ្លើង ក៏យើងឈ្នះខ្មាំង–យើងត្រូវតតាំងក្នុងនាមជាខ្មែរ!