ថ្ងៃទី 27 កក្កដា 2012
ដោយ: រតនា
CEN
ភ្នំពេញ: គណៈប្រតិភូព្រឹទ្ធសភាថៃ ដែលដឹកនាំដោយលោក Suradet JIRATITICHAROEN ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពល នៃព្រឹទ្ធសភាថៃ ចំនួន២៥នាក់ បានចូល ជួបជាមួយ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នៅទីស្តីការគណៈរដ្ឋមន្ត្រី។
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃទីស្ដីការគណៈរដ្ឋមន្ត្រីនៅរសៀលថ្ងៃទី២៧ ខែកក្កដា នេះ បានមានប្រសាសន៍ឲ្យអ្នក រាយការណ៍ ព័ត៌មានដឹងថា នៅក្នុងជំនួប ជាមួយក្រុម គណៈប្រតិភូព្រឹទ្ធសភាថៃនោះ ភាគីទាំងពីរក៏មានការពិភាក្សា បន្តលើការ អភិវឌ្ឍន៍ តំបន់ ដែនសមុទ្រត្រួតស៊ីគ្នា សម្រាប់ធ្វើអាជីវកម្មប្រេងកាត និងឧស្ម័នផងដែរ។
លោក ផៃ ស៊ីផានបានមានប្រសាសន៍បន្តថា នៅក្នុងកិច្ចពិភាក្សានោះ ភាគីទាំងពីរបានពិភាក្សាផ្តោតទៅលើលក្ខណៈសំខាន់២ នៃតំបន់ដែនសមុទ្រ ត្រួតស៊ីគ្នាសម្រាប់ការធ្វើអាជីវកម្ម ប្រេងកាត និងឧស្ម័នគឺ ពិភាក្សារកឲ្យឃើញទំហំផ្ទៃក្រឡា នៃដែនសមុទ្រត្រួតស៊ីគ្នា ដែលយើងអាចគូសវៀស បានអំពីខ័ណ្ឌសីមា រវាងប្រទេសនីមួយៗ។
លោកបន្តថា បន្ទាប់ពីការពិភាក្សាឃើញទំហំផ្ទៃសមុទ្រដែលជាតំបន់ត្រួតស៊ីគ្នាម្រាប់ការអភិវឌ្ឍន៍ នៃការធ្វើអាជីវកម្មរ៉ែនិងឧស្ម័ន នៅតំបន់ត្រួតស៊ីគ្នា រួចមក ប្រទេសទាំងពីរនឹងធ្វើការឯកភាពគ្នា៕

គណៈប្រតិភូព្រឹទ្ធសភាថៃ ដែលដឹកនាំដោយលោក Suradet JIRATITICHAROEN ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកថាមពល នៃព្រឹទ្ធសភាថៃ ចំនួន២៥នាក់ បានចូល ជួបជាមួយ លោកឧបនាយករដ្ឋមន្ត្រី សុខ អាន រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២ នៅទីស្តីការគណៈរដ្ឋមន្ត្រី


ឆ្ងល់ដែរថាតាំងពីកើតមកធ្លាប់រៀនដែរតែមិនដែលមានមេរៀនណាប្រាប់ថាព្រំដែនរឺដែនសមុទ្រជាន់គ្នា
អីអញ្ចឹងទេ…..តែជាន់នេះប្លែកដល់ហើយ….
បើនិយាយតាមមេរៀនភូមិវិទ្យាការកំណត់ទីតាំងភូមិសាស្រ្តមិនអាចមានទីតាំងត្រួតគ្នាទេ ។
ភាសារនយោបាយការបរទេសគេថាជំលោះព្រំដែនសីមារ ។
នេះគ្រាន់តែជាភាសារការទូតសំរាប់ការវិនិយោគទេ – ដំណោះស្រាយៈ ឯកភាពគ្នាក្រោមរូបមន្តណាមួយ ដើម្បីរកច្រកចេញក្នុងការវិនិយោគរួមគ្នានេះ ។ បើរូបមន្តចែកផលប្រយោជន៍ ៥២ ទល់នឹង ៤៨ ភាគរយ អាចមានន័យថាផ្ទៃសមុទ្រដែលត្រួតសុីគ្នា ត្រូវបែងចែកទៅតាមការបែងចែកផលប្រយោជន៍នោះ ក្នុងការកំណត់ព្រំដែនសមុទ្រ??
ភាសារនយោបាយយោធាគេថាឈ្លានពានទឹកដី
ពេលនេះខ្ញុំបានលុយទៀតហើយ អោយតែថៃចរចារ គឺប្រហែលចរចារទិញប៉ុន្មានទេ ព្រោះពេលចរចារម្តងៗស្ញាត់ដូចចោរលួចសេះ
ធ្វើបានត្រឹមត្រូវហើយពីព្រោះបានផលប្រយោជន៍ដល់ភាគីទាំងពីរ៕
ពិតជាពិបាកយល់ណាស់ !! សុខៗទៅចុះហត្ថលេខាជាមួយយួន បែងចែកដែនសមុទ្ររបស់ខ្មែរឲ្យទៅយួន ដែលគេប្រើពាក្យការទូត ថា ដែនទឹកប្រវត្តិសាស្រ្ត ដោយអោយកោះត្រល់ទៅយួន ហើយទឹកនៅជំវិញនោះ ចែកគ្នាប្រើ (ថាជារកម្មសិទ្ធរបស់យួនក៏បាន ឬ ថាជារបស់ខ្មែរក៏បាន) ។
ឥឡូវតាំងមកបែងចែកដែនទឹកជាមួយសៀមទៀត !!! សុខៗទៅហៅថាតំបន់ត្រួតស៊ីគ្នា ! វាមិនទំនងសោះ បើស្ថិតនៅក្រោមអធិបតេយ្យភាពរបស់ខ្មែរ គឺពិតជារបស់ខ្មែរ បើក្រោមអធិបតេយ្យរបស់សៀម គឺរបស់សៀម ! មានអីត្រូវត្រួតស៊ីគ្នា ?????? បើដោះស្រាយមិនដាច់ទេ ប្តឹងទៅតុលាការអន្តរជាតិទៅ វាចប់បាត់ទៅហើយ !! តែវាជាទំលាប់របស់អ្នកដឹកនាំខ្មែរ គឺចូលចិត្តតែធ្វើអីចាញ់ក្រឡាគេជានិច្ច ។
រឿងទឹកសមុទ្រជាន់គ្នាវាដូចប្តីជាន់ប្រពន្ធឬដូចសម្តេចហ៊ុនសែនជាន់ម្ចាស់ក្សត្រីប៊ុនរ៉ានីអញ្ចឹង….
បើនិយាយអោយចំយើងខ្លាចសៀម ដូចនេះក៍ត្រូវតែធ្វើង៉េសៗដើម្បីរស់។វាមិនដែលមានដែនទឹក
ត្រួតសីុគ្នាអែណាទេ។ខ្លាំងក្លា,ទាត់ធាក់បានតែជាមួយរាស្រ្តអែង ជាមួយសៀមមាន់ញីជាគ្នា។
តើ ឯកឧត្ដម ផៃ ស៊ីផាន អាចជួបចចារ ជាមួយក្រុម គណៈប្រតិភូថៃ ជំនួស ឯកឧត្ដម សុខ អាន បានទេ? ឬ មានតែ ឯកឧត្ដម សុខ អាន ម្នាក់ទេដែលមានមានសមត្ថភាព គ្រប់គ្រាន់? ឬក៏ ឯកឧត្ដម នៅតែជាអ្នក នាំពាក្យ ដល់អវស្សាននៃជីវិត? ឬក៏ ឯកឧត្ដមជា ឥស្សរជន ដែលបក្សបង្កើតមកដើម្បីកំដរឆាក? ឬក៏ ឯកឧត្ដមជា សត្វឆ្កែដ៏ “ល្ងីល្ងើ” មួយក្បាលរបស់បក្ស សំរាប់តែ “ព្រុស” ? តថភាពដ៏ពិបាកនេះសូមរត់ឲ្យ ទាន់កង់ប្រវត្តិសាស្រ្ត ។
នេះបានចំជាកំពូលអ្នកដឹកនាំ ដ៏ក្លាហានមែន !! គឺក្លាហានតែជាមួយជាតិឯងទេ ! តែបើជាមួយសៀម យួន វិញគឺដូចសត្វពង្រូលអីចឹង។
កាន់អំណាចជិត៣០ឆ្នាំទៅហើយ តែខ្មែរនៅតែត្រូវបានគេចាត់ទុកថាជាប្រទេសដ៏ក្រីក្រជាងគេ ក្នុងលោក។ ប៉ុន្នឹងហើយនៅអួតខ្លួនថា កំពូលអ្នកដឹកនាំទៀតណា !! :-(( អាងអីប្រើពាក្យៈ កាលពីសម័យប៉ុល ពត យើងមានអី តែឥឡូវយើងមានស្ពានអាកាស ១ ឬ ២ ដែរតា …………………អាចម៌សុទ្ធ !!!!!!!!!!!!!! កាន់អំណាចឡើងក្បាលដុះស្លែទៅហើយ ធ្វើបានស្ពានអាកាស ១ ឬ ២ យកមកអួតគេ ???
វគ្មានតំបន់ស៊ីត្រួតគ្នាណាទេ បើស៊ីត្រួតគ្នាមែន សម័យអាណានិគមបារាំងមិនភ្លើថាមិនដឹងនោះទេ ! ម៉េចមិនមានសរសេរក្នុងសៀវភៅប្រវត្តិសាស្រ្តមកផង! ។
នេះបានចំជាកំពូលអ្នកដឹកនាំ ដ៏ក្លាហានមែន !! គឺក្លាហានតែជាមួយជាតិឯងទេ ! តែបើជាមួយសៀម យួន វិញគឺដូចសត្វពង្រូលអីចឹង។
កាន់អំណាចជិត៣០ឆ្នាំទៅហើយ តែខ្មែរនៅតែត្រូវបានគេចាត់ទុកថាជាប្រទេសដ៏ក្រីក្រជាងគេ ក្នុងលោក។ ប៉ុន្នឹងហើយនៅអួតខ្លួនថា កំពូលអ្នកដឹកនាំទៀតណា !! :-(( អាងអីប្រើពាក្យៈ កាលពីសម័យប៉ុល ពត យើងមានអី តែឥឡូវយើងមានស្ពានអាកាស ១ ឬ ២ ដែរតា …………………អាចម៌សុទ្ធ !!!!!!!!!!!!!! កាន់អំណាចឡើងក្បាលដុះស្លែទៅហើយ ធ្វើបានស្ពានអាកាស ១ ឬ ២ យកមកអួតគេ ???
តំបន់ត្រួតសីុគ្នាណឹង = និងតំបន់ខ្លាច មេចោរយួន ,ខ្លាចមេចោរសៀម
សំពងក្បាលបាត់បង់អំណាច ព្រោះមេដឹកនាំខ្មែរពូកែបានតែវាយ
ប្រជាជនខ្មែរអត់អាវុធតែប៉ុណ្ណេាះ បើជាមួយយួននិងសៀម មានអាវុធ
លេបទឹកដីខ្មែរ ត្រូវតែលូនដាក់មេចោរធំៗទាំងនោះ ។