ថ្ងៃទី 27 កក្កដា 2012
ដោយ: លីនណា
CEN
ភ្នំពេញ: ការបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ ដែលបង្កើតឡើងដោយគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ដើម្បីយកឈ្មោះគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច នាពេលបច្ចុប្បន្នក្នុងការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះ គឺគណបក្សប្រជាជនកម្ពុជា មិនបានការព្រួយបារម្ភ។
ការលើកឡើងខាងលើនេះ ជាប្រសាសន៍របស់លោក ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីព័ត៌មាន បានថ្លែងនៅល្ងាចថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១២នេះ។
លោក ខៀវ កាញារីទ្ធ បានបញ្ជាក់ថា “ការបង្កើតចលនាប្រជាធិបតេយ្យសង្គ្រោះជាតិ គេកំពុងតែយកប្រៀប និងកេងចំណេញលើគ្នារៀងខ្លួន ដោយលោក កឹម សុខា គាត់គិតថា គាត់ធ្វើជាអនុប្រធាន គឺត្រូវហើយ ព្រោះលោក សម រង្ស៊ី គាត់អត់បានចូលស្រុក។ អ៊ីចឹងគាត់ធ្វើជាប្រធានស្ដីទី ប៉ុន្តែលោក សម រង្ស៊ី នៅធ្វើសន្និសីទវីដេអូ ខន់ហ្វឺរិនមកដដែល។ ដូច្នេះចាំមើល តើគេបានរួមគ្នាដល់ត្រឹមណាទៀត ពីគេដេកលើគ្រែជាមួយគ្នា ប៉ុន្តែយល់សប្តិផ្សេងគ្នា។ អ៊ីចឹង ទុកឲ្យគេធ្វើតទៅទៀតសិនចុះ”។
លោករដ្ឋមន្ត្រី បានបន្ថែមថា ចំពោះគណបក្សប្រជាជនកម្ពុជា ការរួបរួមរបស់គណបក្សទាំងពីរ គឺមិនសំខាន់ទេ។ លោកបន្តថា មានគណបក្សដែលប្រឈមជាមួយគណបក្សប្រជាជនកាន់តែខ្លាំង វាធ្វើឲ្យសមាជិកគណបក្សប្រជាជន កាន់តែភ្ញាក់កុំឲ្យគាត់ដេកលង់លក់ពេក៕

ខ្ញុំពេញចិត្តត្រង់ថា កុំឲ្យសមាជិកគណបក្សប្រជាជនដេកលង់លក់ពេកចេះភ្ញាក់ឡើង….ពិតជាភាសា
វិញ្ញូជនមែន ប្រជាធិបតេយ្យគឺគេប្រកួតគ្នាដោយ សុចរិត….តែកុំបានតែសដី សូមគាំទ្រ..
*khiev kanga rith he is a former student in khmer republic. But his brain not the same in year 1975.Too much HANOI viruses NOW.
វាជាយុទ្ធសាស្ត្រផ្នែកនយោបាយក្នុងការរកសំឡេងពីប្រជាជនឲ្យជ្រើសរើសបក្សខ្លួនឯង
ទីបំផុត លោក កឹម សុខា នឹងក្លាយទៅជាប្រធានគណបក្សថ្មី ហើយ សម រង្សីនឹងក្លាយទៅជា ទណ្ឌឹតរង់ចាំនៅព្រៃស យ៉ាងខ្លោចផ្សារ!!!នេះជាល្បែងនយោបោកដ៏ឆ្លាតវៃ!!!ហាសហាសហាាាាាា…..
It doesn’t matter who is the leader of the new political party,
as long as they show their patriotism in fighting against ah Yuons
puppets, dummy!!!
មុខអាម្នាក់នេះគឺមុខអាប្រមឹកខួប! ភាគច្រើននៃសមមិត្ររួមអំពើ
អបាយមុខរបស់ហ៊ុន សែនគឺម៉ាកនេះឯង!
ក្នុងនាមខ្ញុំជាកូនខ្មែរមួយរូប ខ្ញុំនៅតែជឿជាក់ថា អំពើអាក្រក់វាមិនឈ្នះល្អនោះទេ។ ទោះបើជាពេលនេះពួកគេកំពុងសើចលើគំនរទុក្ខអ្នកដទៃក៏ដោយ ប៉ុន្តែគង់មានថ្ងៃមួយពួកគេនឹងទទួលអ្វីដែលពួកគេបានសាង! លើសពីនេះទៅទៀត អំណាចផ្តាច់ការ គង់តែមានថ្ងៃបព្ចាប់នៅពេលណាមួយជាមិនខាន! ជូនពរអ្នកប្រព្រឹត្តអាក្រក់ទាំងឡាយ អោយឆាប់កែខ្លួន មុនពេលអ្វីៗត្រូវហួសពេល!
នរណាថាឆ្កួតបី?…ឆ្កួតបួន!
១- ឆ្កួតមួយឆ្កួតល្បែង—អស់ផ្ទះទាំងល្វែង—អស់ដីអស់ស្រែ
អស់ហាងដូណាត់ —ក៏មិនឈប់ដែរ—តាមសេះតាមឆ្កែ
ចេះតែចង់តាម ។
២- ទីពីរឆ្កួតស្រា—ស្រវឹងឡូឡា—ជេរដៀលដៀមដាម
ខ្លួនល្អិតចិត្តធំ—អុងអាត់រឡាម—ក្លិនស្អុយរុយតាម
ដេកដួលដោយដី ។
៣- ទីបីឆ្កួតដែរ?—ឆ្កួតថ្នាក់ថ្នមស្នេហ៍—នោះមិនឆ្កួតអី
ថើបថ្នមប្រឡែង—ប្រលោមបមបី—ថ្នាក់ថ្នមអូនស្រី
ហៅភក្តីស្នេហ៍ ។
៤- ដែលហៅឆ្កួតស្រី—ប្រពន្ធប្រពៃ—ក៏ដើរចោលដែរ
ទៅរកស្រីបន —ខារ៉ាអូខេ—ស្រីក្មេងបំពេ
ភ្លេចប្រពន្ធឯង ។
៥- ដល់រោគស៊ីខ្លួន—តាំងរកប្រពន្ធ—ជួយត្រកងសែង
នាំរោគមកឆ្លង—ប្រពន្ធខ្លួនឯង—កើតទុក្ខចំបែង
ព្រោះឆ្កួតនឹងស្រី ។
៦- កាព្យចាស់ព្រេងព្រឹទ្ធ—លោកភ្លេចជាគិត—ថាឆ្កួតមានបី
ខ្ញុំថែមមួយទៀត—ជូនញាតិប្រុសស្រី—ឆ្កួតនេះអប្រិយ
លើសឆ្កួតខាងដើម ។
៧- បួនឆ្កួតអំណាច—ព្រហើនកោងកាច—សាហាវសំបើម
កាប់ចាក់ប្រល័យ—តាំងខ្លួនអ្នកឆ្នើម—ឆ្កួតបីខាងដើម
ចាញ់ឆ្កួតទីបួន ។
៨- ឆ្កួតបួនគ្រោះក្រៃ—បើមេអប្រិយ—ក្បត់ជាតិសាសន៍ខ្លួន
ចង់បានអំណាច—ឱ្យដីទៅយួន—កោះមួយចំនួន
ក៏ឱ្យយួនដែរ ។
៩- ឆ្កួតបួនគ្រោះថ្នាក់—មិនមែនខ្លួនម្នាក់—មួយនគរខ្មែរ
ឆ្កួតព្រោះអំណាច—ឱ្យទុក្ខយើងទ្វេ–ខ្មែរអើយរិះរេ
កំចាត់ឆ្កួតនេះ!
លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបាននិយាយថាៈ ការរួបរួមរបស់គណបក្សប្រឆាំងទាំងពីរ គឺគណៈបក្សប្រជាជនមិនមានការបារម្មណ៍អ្វីឡើយ ។
ឲ ! លោករដ្ឋមន្រ្តីអឺយ !!! សំដីរបស់លោកគឺគ្រាន់តែជាសំដីលួងចិត្តខ្លួនឯទេ ! តាមពិតពួកអស់លោកដេកមិនលក់ទេ ចាប់តាំងពីពេលដែលគណៈបក្សប្រឆាំងទាំង២ ប្រកាសរួបរួមគ្នាមក។
មេទ័ពបាញ់ទា!! អ្នកនិយាយនេះពិតជាត្រឹមត្រូវណាស់ តាម៉ុកខ្ញុំ សុំចងជាមិត្តបានទេ??
សូមបងប្អូនកុំជេរគាត់ពេកណាព្រោះវាធ្វើតាមតែគេទេបើមិនធ្វើតាមវាអស់អំណាចហើយអស់លុយទៅអោយស្រីណា
គួរអោយចង់សើច ចំពោះលោក កាញ្ញារិទ្ឋិ ប្រសិនការនិយាយនេះជាការពិតចេញពីក្នុងចិត្តនោះ??? កុំថាមិនខ្លាច ចាំមើលចុះបើគណៈបក្សទាំងពីរ បានជោគជ័យមែននោះ លោកឯងនឹងត្រូវគេសើរើពី ទង្វើកម្មុនិស្ត បំបិតសិទ្ឋអ្នកសារពត៌មាន និងការគ្រប់គ្រងពត៌មានមិនតម្លាភាព ជាមិនខាន។ ចាំតែមើលចុះអាមោគ៕
ឯកឧត្តមគិតដូចគ្រោងទុកមុន ហើយការទំលាយពាក្យបែបនេះដូចកំពុងដុតភ្លើងបន្ថែមចំបើងហើយនេះ! ។
ឲ្យតែមានព៍តមានពីមន្រ្តីក្នុងCPPចេញមកមិនដែលឃើញពួកលោកគាំទ្រផ្កាប់មុខចេញមកទេ
ទស្សនទានរបស់អ្នកវិភាគនយោបាយជាន់ខ្ពស់ខ្លះបានពោលថា វាគ្មានអ្វីដែល
អកត្តញ្ញូជាងនយោបាយនោះទេ ។ការពោលបែបនេះគឺក្នុងន័យថា ដើម្បីបានអំណាចខាង
នយោបាយ មេបក្សខ្លះបានខិតខំប្រើគ្រប់យុទ្ធវិធី និងឧបាយកលតាមមធ្យោបាយគ្រប់រូបភាព
ដើម្បីមានប្រៀបលើដៃគូរ ។
ដោយឡែកមេបក្សខ្លះទៀត ដែលខ្វះនូវសតិសម្បជញ្ញះ គ្មានមនសិការជាតិបន្តិច
សោះនោះ បានប្រើនូវពុតត្បុត កលមាយាជាច្រើនជំពូក ដែលរហូតពេលខ្លះ ហ៊ានប្រព្រឹត្ត
ដល់ការធ្វើទារុណកម្មខ្លួនឯង ដែលហៅដោយពាក្យសាមញ្ញថា ល្បិចសាច់កម្មនយោបាយ
ដើម្បីបោកប្រាស់ទឹកចិត្តប្រជាពលរដ្ឋទៀតផង ។
សំរាប់គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដែលរស់នៅជាប់ជិតស្និទ្ធជាមួយ
ប្រជាជន ធ្វើការងារដើម្បីបំរើផលប្រយោជន៏ជូនប្រជាជន និយាយរួមបានខិតខំថែរក្សា នូវ
សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សាធារណះ និងបានខិតខំប្រឹងប្រែងអភិវឌ្ឍន៏ប្រទេសតាំង
ពីបាតដៃទទេ រហូតមកដល់សព្វថ្ងៃនេះ ។
ឈរលើកត្តាសត្យានុម័ត ដែលគណបក្សប្រជាជនកម្ពុជាអនុវត្តន៏បានល្អប្រសើរ
ដូចនេះ គឺវាបានផ្តល់នូវកត្តាអនុគ្រោះច្រើនណាស់ ដល់បក្សប្រឆាំងនៅកម្ពុជា សំរាប់ដេក
ចាំទទួលផលពីសន្តិភាពនិងការអភិវឌ្ឍន៏នេះ ក្នុងពេលដែលពួកគេមិនបានធ្វើអ្វីទាំងអស់ ។
ភាពសុខស្ងប់ក្នុងចរន្តសន្តិភាពនិងការអភិវឌ្ឍន៏ ដែលបានមកពីនយោបាយឈ្នះ!
ឈ្នះ! របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ
កម្ពុជា គួរណាស់ ដែលពួកបក្សប្រឆាំង សហការដោយជិតស្និទ្ធតាមរយះការផ្លាស់ប្តូរមតិ
ស្តីពីភាពខ្លាំង ភាពខ្សោយ លើចំណុចនានា សំរាប់រួមគ្នាដកស្រង់យកនូវចំណុចគន្លឺះសំខាន់ៗ
ជំរុញដល់ចលនាជួយលើកកំពង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋផង និងសំរាប់ជំរុញកិច្ច
អភិវឌ្ឍន៏ប្រទេសអោយកាន់តែបោះជំហ៊ានលឿនទៅមុខថែមទៀតផង ។ ប៉ុន្តែជាការពិត
វាមិនមែនអញ្ចឹងឯណា បក្សប្រឆាំងមិនត្រឹមតែមិនបានផ្តល់មតិរិះគន់ដើម្បីស្ថាបនា ប៉ុន្តែ
ពួកគេថែមទាំងបានខិតខំបង្កើតភាពចលាចលសង្គមក្នុងបំណងបំផ្លាញសន្តិភាព តាមរយះ
ការនិយាយញ៉ុះញង់បំបែកបំបាក់ជាតិ ដោយសម្តីមួលបង្កាច់ ភូតកុហកបោកប្រាស់
រើសអើងជាតិសាសន៏ តាមរយះការបង្ករអរិភាពជាមួយប្រទេសជិតខាង ។ល។និង។ល។
ធ្វើជាអាជីពដ៏ស្ទាត់ជំនាញ ដើម្បីចិញ្ចឹមជីវិតនយោបាយរបស់ពួកគេ ។
ពិតណាស់ប៉ុន្មានថ្ងៃនេះបក្សប្រឆាំងសមរង្សីនិងបក្សសិទ្ធិមនុស្សកឹមសុខា បាននិងកំពុងទូងស្គរប៉ាវឃ្មោះ ដោយយកលេសថា អំពាវនាវអ្នកស្នេហាជាតិ អ្នកស្រឡាញ់ប្រជាធិបតេយ្យឱ្យចូលរួមចលនាប្រជាធិបតេយ្យសង្គ្រោះជាតិស្អីណានោះដែលពួកគេទើបបានបង្កើតឡើងនាប៉ុន្មានថ្ងៃមុននេះ។
តើសង្គមជាតិដែលមានសន្ដិភាពពេញបរិបូរណ៍ និងការអភិវឌ្ឍរីកចំរើនដូច សព្វថ្ងៃនេះ ត្រូវការសង្គ្រោះ ដូចអ្វីដែលពួកគេបាននាំគ្នាចុះហត្ថលេខាព្រមព្រៀង គ្នារវាង កឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស នឹងទណ្ឌិតសម រង្ស៊ី ប្រធានគណបក្សសម រង្ស៊ីនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីនដែរឬទេ ?។ ការពិត សន្ដិភាពសព្វថ្ងៃបានស្ថិតជ្រៅដក់ជាប់នៅក្នុងដួងចិត្ដ របស់ប្រជាពលរដ្ឋទៅហើយ។
គណបក្សសិទ្ធិមនុស្ស និងគណបក្សសម រង្ស៊ី ដែលប្រកាសធ្វើចលនាសង្គ្រោះជាតិស្អីណានេះ និងយកមកឃោសនាយ៉ាងគគ្រឹកគគ្រេងនោះ ត្រូវបានអ្នកវិភាគ វាយតម្លៃថា ហាក់ដូចជា គណបក្សទាំង២ប្រើពាក្យសង្គ្រោះជាតិខុសសម័យកាល។ ពីព្រោះថាចលនានេះ បើនិយាយនៅទសវត្សទី៧០ទើបសមជាង ពីព្រោះនៅទសវត្សឆ្នាំ ១៩៧០ដល់១៩៧៨ ប្រទេសកម្ពុជាជួបទុក្ខលំបាកដូចជាមានសង្គ្រាម ខ្មែរបាក់ បែកគ្នាមានខ្មែរ ស ខ្មែរក្រហម ខ្មែរស៊ីជម្ពូ ខ្មែរឥស្សរៈ។ ជាពិសេសសម័យ៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ដែលពេលនោះប៉ុលពតកាប់សម្លាប់ ប្រជាជនកម្ពុជាអស់ជាង៣លាន នាក់ ដែលនៅសម័យនោះបើប្រើពាក្យថាសង្គ្រោះដូច្នេះទើបត្រូវ។
តែមកដល់សម័យតេជោ សែន គឺជាសម័យប្រជាពលរដ្ឋមានជីវភាពសមរម្យមានផ្ទះធំ ទ្រនំខ្ពស់ មានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ ស្ពានតូចធំ មន្ទីរពេទ្យវត្តអារាម សាលារៀនស្ទើរតែគ្រប់ភូមិសិក្សានៅជិតប្រជាពលរដ្ឋ។ល។និង។ល។ សួរថាតើចលនាសង្គ្រោះជាតិនេះ សង្គ្រោះពីប្រជាពលរដ្ឋដែលរស់នៅសុខដុមរម្យនា ជួបជុំក្រុមគ្រួសារ រស់នៅក្នុង ប្រទេសដែលមានសន្ដិភាព និងសន្ដិសុខស្ងប់ស្ងាត់ដូចសព្វថ្ងៃ ទៅជាបាញ៉កាប់សម្លាប់គ្នានាំគ្នារត់ចោល ផ្ទះសម្បែងទៀតឬ? ។
ប្រទេសកម្ពុជានាសម័យកាលសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនសំរាប់បច្ចុប្បន្ននេះ និងតទៅអនាគតបាននិងមានឈ្មោះបោះសំឡេងលើឆាកអន្ដរជាតិ ជាពិសេសឆ្នាំ២០១២នេះរាជរដ្ឋាភិបាលកម្ពុជាធ្វើជាម្ចាស់ផ្ទះ និងជាប្រធានអាស៊ានគួរ ណាស់គណបក្សប្រឆាំងចូលរួមគាំទ្រ និងមានមោទភាពជាមួយគ្នា ហេតុអ្វី គណបក្សប្រឆាំងទាំងនោះចេះតែធ្វើព្យុះធ្វើភ្លៀងទៅវិញ ?
តាមការវិភាគនិងការតាមដានសភាពការណ៍នយោបាយប៉ុន្មានសបា្ដហ៏នេះ ចាប់តាំងពីគណបក្សប្រឆាំងទាំង២ជួបគ្នានៅទីក្រុងម៉ានីលប្រទេសហ្វីលីពីន ហើយដែចលនាសង្គ្រោះជាតិស្អីណានេះត្រូវបានប្រកាសបង្កើតឡើងដោយបក្សប្រឆាំងទាំង២ ដោយពិតទៅ វាគ្រាន់តែជាចលនាបោកប្រាស់ថ្មីមួយទៀត ដើម្បីកេងនយោបាយពីគ្នាទៅវិញទៅមកសំរាប់បក្សប្រឆាំងទាំងពីរ ជាពិសេសគឺបង្កើតឡើងដើម្បីជួយសង្គ្រោះមេបក្សទណ្ឌិត ដែលនីរទេសខ្លួនសមរង្សីតែប៉ុណ្ណោះ៕
ថ្មីៗនេះកឹម សុខា ប្រធានគណបក្សសិទ្ធិមនុស្ស និងជាអនុប្រធានចលនាប្រជាធិប តេយ្យសង្គ្រោះជាតិ និងមូរ សុខហួរ អគ្គលេខាធិការចលនា ប្រជាធិបតេយ្យ សង្គ្រោះជាតិ បានជួបជាមួយភារធារីស្ថានទូតអាមេរិកលោក ចេហ្វ ដាយហ្គល ដើម្បីពិភាក្សា អំពីស្ថានភាពនយោបាយ និងការបោះឆ្នោត ជាតិនៅឆ្នាំ២០១៣ខាងមុខ។ ក្រោយពេលជួបពិភាក្សាជាមួយមន្ដ្រីជាន់ខ្ពស់ស្ថានទូតអាមេរិករួចមក កឹម សុខា និងមូរ សុខហួរបានអះអាងថា មេដឹកនាំគណបក្សប្រឆាំង នឹងធ្វើដំណើរទៅជួប សមាជិកសភា ព្រមទាំងមន្ដ្រីជាន់ខ្ពស់ក្រសួងការបរទេសអាមេរិកនៅថ្ងៃទី០៨ ខែសីហា ខាងមុខ។ កឹម សុខា និងស្រីមូរ សុខហួរបានបញ្ជាក់ទៀតថា ស្ថានទូត អាមេរិកជាអ្នកសន្យារៀបចំ ជំនួបមួយរវាងក្រុមមេដឹកនាំគណបក្សប្រឆាំងនៃប្រទេស កម្ពុជា ជាមួយ សមាជិកសភា និង មន្ដ្រីក្រសួងការបរទេសអាមេរិក ។ ទោះជាយ៉ាងណា គេមិនទាន់ដឹងថា សមាជិកសភាអាមេរិកឈ្មោះអ្វី និងមន្ដ្រីក្រសួងការបរទេសរូប ណា ដែលសម រង្ស៊ី .កឹម សុខា និង មូរ សុខហួរត្រូវជួបពិភាក្សានាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១២នោះទេហើយដែលការជួបនោះ គឺចង់អោយអាមេរិកជួយអន្តរាគមន៏ងោយសមរង្សីបានចូលស្រុកវិញដោយគ្មានទោសពៃរ៏។ ជាការឆ្លើយតបទៅនឹងការអះអាងរបស់កឹមសុខានិងមួរសុខហួរ នៅក្នុងសន្និសីទកាសែតនាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១២ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម កែវ រ៉េមី អនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ ដែលនឹងប្រព្រឹត្តទៅនៅខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ គឺដំណើរការទៅជាធម្មតា មានលក្ខណៈសេរី និងយុត្តិធម៌។ គណបក្សណា ឬក៏បុគ្គលណាក៏អាចមានសិទ្ធិចូលរួមក្នុងការប្រកួតប្រជែង ក្នុងការធ្វើនយោបាយបានដែរ ប៉ុន្តែត្រូវតែទៅចុះបញ្ជីនៅក្រសួងមហាផ្ទៃ។
ឯកឧត្តមបានអះអាងថា គ្មានការរឹតត្បិតខាងនយោបាយទេ ប៉ុន្តែចំពោះបុគ្គលដែលជាប់ទោស ដូចជាលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេសនោះ ពុំមានសិទ្ធិក្នុងការធ្វើនយោបាយ ឈរឈ្មោះឲ្យគេបោះឆ្នោត ឬឈរឈ្មោះជាតំណាងរាស្ត្រនោះទេ។
ឯកឧត្តមកែវ រ៉េមី បានមានប្រសាសន៍បន្តថា ការស្វែងរកអន្តរាគមន៍របស់គណបក្សប្រឆាំង គឺមេបក្សសិទ្ធិមនុស្ស និងមន្ត្រីគណបក្សសមរង្ស៊ី ទៅសហរដ្ឋអាមេរិកនៅដើមខែសីហា ដើម្បីឲ្យលោក សម រង្ស៊ី វិលមកចូលប្រទេសកម្ពុជាវិញនោះ គឺពុំអាចទៅរួចទេ ហើយសហរដ្ឋអាមេរិកក៏មិនអាចដាក់សម្ពាធណាមួយ មកលើប្រទេសកម្ពុជាបានដែរ។
ជាមួយគ្នានោះ ឯកឧត្តម កែវ រ៉េមី ក៏បានច្រានចោលដែរថា ការលើកឡើងរបសគណបក្សប្រឆាំងទាំងពីរ ពីការធ្វើឲ្យមានការកែទម្រង់គណៈកម្មការជាតិរៀបចំការបោះឆ្នោតនោះ
វាគឺជាលេសនយោបាយរបស់គណបក្សប្រឆាំងតែប៉ុណ្ណោះ ។ ហើយចំពោះការរួបរួមគ្នាជាចលនាសង្គ្រោះជាតិស្អីណានោះរបស់បក្សប្រឆាំងទាំងនេះ វាមិនអាចធ្វើឲ្យគណបក្សប្រជាជនកម្ពុជាមានការភ័យខ្លាចបានទេ ពីព្រោះនៅតាមមូលដ្ឋាន គណបក្សប្រជាជនបានធ្វើការអភិវឌ្ឍច្រើន និងទទួលបានការគាំទ្រពីប្រជាជនច្រើនលើសលប់៕
ឯកឧត្ដម ខៀវ កាញារីទ្ធ អ្នកនាំពាក្យរាជរដ្ឋាភិបាល និងជារដ្ឋមន្ត្រីព័ត៌មាន, សូមរត់ឲ្យទាន់កង់ ប្រវត្តិសាស្រ្ត, បើមិនដូច្នេះទេ ឯកឧត្ដម គ្មានតម្លៃស្មើនឹង “សត្វឆ្កែ” មួយក្បាលដែល សម្តេច ហ៊ុនសែន ចិញ្ចឹមនៅតាមផ្ទះ គាត់ផង។
1. ប្រជាធិបតេយ្យសង្គ្រោះជាតិ ជាឈ្មោះចោលម្សៀតនឹកឃើញថា
សម័យតេជោអភិវឌ្ឍន៏ថ្លា ត្រចះលោកាភ្លឺពណ្ណរាយ ។
តើសង្គ្រោះអ្វីសម័យនេះ សម័យគេជិះឡិចស៊ីសថ្មី
ដាតសុនដឺសឺវូអត់កែច្នៃ អ្នកក្រម្តេចក្តីមានម៉ូតូ។
តែមិនមែនមួយគឺមានពីរ ក្នុងផ្ទះបើគ្នីគ្នាច្រើនក្រៃ
ក៏ទិញអោយគ្រប់ទោះចាស់ថ្មី គ្រប់ដៃមានជីះគ្រប៉ៗគ្នា។
មានផ្ទះមានដីឫស្សីស្វាយ អ្នកខ្ពស់កោតក្រៃធ្វើវីឡា
អ្នកដែលមធ្យមមានគេហា ពីរខ្នងជាប់គ្នាថ្មខាងក្រោម។
រីអ្នកថាក្រក៏មិនអន់ ទោះបីផ្ទះជាន់នៅជាប់ដី
ក៏ជាជាស៊ីម៉្មង់ត៏មានអន់អី ហោចណាស់ក៏ល្បីជញ្ជាំងក្តារ ។
ចំណែកលម្អរខាងរាងកាយ ទោះតិចច្រើនក្តីមានហ៊ឺហារ
មាសពេជ្រតូចធំមានដូចគ្នា អ្នកយ៉ាប់គរឃារពួកប្រឆាំង។
ហេតុតែពួកនេះល្ងង់អន់ប្រាជ្ញ ជឿលង់មិនគៀចអត់ពិចារ
លក់ដីស្រែស្រូវផ្ទះគេហា លក់យកដុល្លាដូរដំណែង។
ដំណែងថ្លែងខ្យល់ពីរង្សី ឯកឹមសុខាវីប្រូហ្នឹងថ្កល់
តាយាយកុំភ័យគ្រម់មណ្ឌល សោតសល់បួនម៉ឺនចាំខ្ញុំអោយ។
រីឯរឿងគោក៏ខ្ញុំច្បាស់ ខ្ញុំស្រឡាញ់ណាស់តាយាយអើយ
អោយមួយរយក្បាលគ្រប់គ្នាហើយ ចិត្តល្ហើយចាំយកមិនខ្វះទេ។
បើជីកមាសបានកុំស្មានទុក ដៃខ្ញុំមិនសុខនិងរិះរេ
គ្រប់គ្នាម្នាក់ៗកុំឃ្នាន់ឃ្នេរ កន្លះតោនហូរហែបានគ្រប់គ្នា។
រីរឿងធ្វើស្រែជ្រែប្រាប់ខ្ញុំ ត្រគួនសុំដាំគ្រប់ៗគ្នា
ផ្កាស្តៅកំផ្លោកមិនអោយវា ទំនេរស្ទុុះស្ទារនាំវាចេញ។
យកវាទៅលក់ឯបារាំង ស្រុកអាមេរិកកាំងក៏គេទិញ
ខ្ញុំខានាំទៅកុំទោម្នេញ គ្រប់គ្នាចំណេញលុយយកទុក។
រីឯកម្មករក៏មិនណយ ខ្ញុំប្រាប់អោយហើយព្រោះស្រឡាញ់
ធ្វើត្រឹមខ្ចៅខ្យងក៏លុយពេញ យន្តហោះប្រដេញគេទិញវា។
នេះមនុស្សជើងខ្នីមានធ្មេញល្អិត ស្លឹកត្រចៀកកំប៉ិតក្បាលកំពែងខ្សៀរ
ចាស់ប្រាប់ប្រៀបថាជនពាលា កុំជិតចាកវាចេញអោយឆ្ងាយ។
កឹមសុខាដូចនេះមិនជ្រិះថា ប្រៀបបានបក្សាកុកសសាប់
ទំដំបូលផ្ទះគ្រោះចំណាប់ វាជាមនុស្សអាប់នាំទុក្ខភ័យ។
ខ្ញុំមិនអ្នកទាញទំនាយទុក តែឃើញនិងមុខរឿងគ្រោះជា
អាសូណង់ដូស្រាប់ដើមមាគា៏ គ្រោះវាក៏មកពីសុខា ។
ឥឡូវវាស្តែងចែងសង្គ្រោះ ពាក្យវាថានោះគឺភយា
ក្នុងពេលប្រទេសសុខរមនា សង្គ្រោះគឺវានាំទុក្ខទេ។
អ្នកដែលជឿជាក់នឹងធ្លាក់ខ្លួន ផ្លូវច្បាប់អង្កន់ប្រាប់មាគា៏
អោយដើរផ្លូវត្រង់ឈប់ពារធារ តែបុត្រភរិយាបែកគ្នាសិន។
ឆ្កួតបាញ់ទា ?
1.
2. ឆ្កួតបីបាញ់ទា ឆ្កួតមើលមិនជា ឆ្កួតព្រោះវង្វេង
ចង់បានបុណ្យសក្តិ មិនមើលខ្លួនឯង ឆ្កួតដូចប្រស្តែង
ឆ្កួតចាញ់ឧបាយ។
ឆ្កួតពីរបាញ់ទា មិនយកវិជ្ជា ទ្រព្យគាប់ជាប់ស្ពាយ
បំរើប្រជា អោយសមតម្លៃ ស្ម័គ្រពាលអប្រីយ៏
គាប់យកជាមិត្ត។
ឆ្កួតមួយបាញ់ទា ប្រើស័ព្ទវោហា ដេកច្នៃប្រឌឹត
ពោលពាក្យបំពាន ប្រាសចាកការពិត ត្រាប់ពាក្យទុច្ចរិត
រង្សីសុខា ។
ឆ្កួតសូន្យបាញ់ទា ឆ្កួតទាល់ជន្មា សូន្យអស់សង្ខារ
ក៏នៅមិនភ្ញាក់ ស្កាល់ភាពថ្លៃថ្លា ឆ្កួតនេះចាស់ថា
ឆ្កួតអត់កំណើត ៕
ស្រវឹងបាញ់ទា ?
បាញ់ទាស្រវឹងខំប្រឹងស្រែក ស្ទើរជ្រុះគ្រាប់ភ្នែកស្រឡេវ អា!
ស្រែកដូចសត្វជ្រូកពេលដឹងថា ជីវ៉ាត្រូវក្ស័យដោយចាក់ ក ។
ស្រែកខុសស្រែកជ្រួសហួសការពិត ស្រែកទាំងប្រឌឹតគ្មានតាងស្តារ
សំអាងថាអ្វីដែលពិស្តារ ស្រែកខុសតម្រាអត់អ្នកជឿ។
ដល់អត់អ្នកជឿស្រៀវក្តួលក្តៅ ជេរដោយកំឡៅអ្នកតវ៉ា
អ្ហែងកុំនិយាយអត់បានការ អញថាស្រេចតែលើអញទេ។
ទោះពិតមិនពិតអញថាទៅ វាអត់មានផ្លូវណាស្រាស់ទេ
អ្នកល្ងង់ជឿអញពិតមិនរេ តែឯងបកប្រែអញជេរហើយ។
មិនមែនអោយឆេះអញស្រេះរឿង អាទាកុំថ្កើងសូមឯងឆ្លើយ
បើដូចពាក្យឯងគ្មានខ្មែរឡើយ ច្នេះសូមឯងឆ្លើយអោយអញដឹង។
តើពេលសព្វថ្ងៃសាច់ញាតិឯង ជាយួនជាក់ស្តែងហើយអី !អា
គាត់រស់សព្វថ្ងៃនៅឯណា ? កម្ពុជាថ្លៃថ្លាឫុស្រុកយួន ? ។
សច្ចះធម៏ ! យុត្តិធម៏នៅឯណា ?
គណបក្សសមរង្ស៊ី ដែលចាត់ទុកខ្លួនឯងថា ជាគណបក្សប្រជាធិបតេយ្យ ក្បាលមិនទើស មេឃ ជើងមិនទើសដី បានហៅសកម្មជននិងសមាជិករបស់ខ្លួន ដែលទៅ ចូលរួមជាមួយគណ បក្សប្រជាជនកម្ពុជា ថា ជាសាច់ស្អុយ និងជាស្លឹកឈើជ្រុះទៅវិញ ។ ការហៅអតីតសកម្ម ជន និងសមាជិករបស់ខ្លួន តាមរបៀបប្រមាថបែបនេះ ត្រូវបានមជ្ឈដ្ឋាននានារិះគន់ថា គណបក្សសមរង្ស៊ី ពុំបានអនុវត្ដន៍ឱ្យត្រឹមត្រូវតាមបាវចនា សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ ពិតប្រាកដទេ ។ ដោយហេតុថា សកម្មជន និងសមាជិកទាំងនោះ សុទ្ធតែជាអ្នកធ្លាប់បោះ ឆ្នោតគាំទ្រគណបក្សសមរង្ស៊ី នាពេលកន្លងមក ហើយនៅពេលដែលពួកគេលែងគាំទ្រគណ បក្សសមរង្ស៊ីតទៅទៀត បែរជាចាត់ទុកគេជាសាច់ស្អុយនិងស្លឹកឈើជ្រុះទៅវិញ ។ ក្រុម មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្ស សមរង្ស៊ី កំពុងតែបំភ្លេចចោលនូវគុណបំណាច់ របស់ សាច់ស្អុយ និងស្លឹកឈើជ្រុះ ដែលជួយឱ្យពួកគេមានតួនាទីជាតំណាងរាស្ដ្រ ទទួលបានប្រាក់ បៀរវត្សរ៍រាប់ពាន់ដុល្លារ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ។ ដូច្នេះ គណបក្សសមរង្ស៊ី ពុំបានឱ្យតម្លៃមនុស្ស សូម្បីតែបន្ដិចសោះ ទោះបីអតីតសកម្មជននិងសមាជិកទាំងនោះ ធ្លាប់ជួយ ជ្រោមជ្រែងគណបក្សប្រឆាំងមួយនេះ យ៉ាងណាក៏ដោយ ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា មេបក្សប្រឆាំងគេថា អ្នកណាក៏ដោយគាំទ្រថ្ងៃ៧មករា ឆ្នាំ១៩៧៩ ជាអ្នក ក្បត់ជាតិទាំងអស់ ។ សម្ដេចនាយករដ្ឋមន្ដ្រី លើកឡើងទៀតថា អ្នកដែលថា អ្នកណាក៏ ដោយគាំទ្រថ្ងៃ៧មករា ជាអ្នកក្បត់ជាតិ គឺសូម្បីតែសមាជិករបស់ខ្លួន ក៏ក្បត់ជាតិដែរមែន ទេ? សម្ដេចនាយករដ្ឋមន្ដ្រីមានប្រសាសន៍បែបនេះ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១២ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារ ឆ្នាំ២០១១ និង ទិសដៅការងារឆ្នាំ២០១២របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅសាលសន្និសីទចតុមុខ ។ សម្ដេច នាយករដ្ឋមន្ដ្រីហ៊ុន សែន បានបង្ហាញនូវការងឿងឆ្ងល់ ព្រោះអ្នកដែលតាំងខ្លួនជា អ្នកប្រជាធិបតេយ្យ បែរជាមិនគោរពសិទ្ធិប្រជាពលរដ្ឋ ហើយបែរជាចោទសមាជិក សមាជិកា របស់ខ្លួនថា អ្នកនេះក្បត់ជាតិ អ្នកនេះក្បត់បក្ស អ្នកនេះលក់ខ្លួន លក់ក្បាល ទៅវិញ ។
ក្រុមអ្នកតាមដានស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជា បានកត់សម្គាល់ថា ចាប់តាំងពី ក្រោយពេលបោះឆ្នោតព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១២មក មានមន្ដ្រី សកម្មជន និងសមាជិកគណបក្សសមរង្ស៊ី នៅតាមបណ្ដាខេត្ដនានា ដូចជាខេត្ដកំពង់ចាម ពោធិ៍សាត់ កណ្ដាល និងកំពតជាដើម បានសម្រេចចិត្ដ ចូលរួមជាមួយគណបក្សប្រជាជន កម្ពុជា គួរឱ្យចាប់អារម្មណ៍ ។ ការចាកចេញរបស់អតីតមន្ដ្រី សកម្មជននិងសមាជិកគណ បក្សសមរង្ស៊ី ថ្នាក់មូលដ្ឋានមក ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺដោយសារតែពួក គេអស់ជំនឿលើការដឹកនាំរបស់សមរង្ស៊ី និងបក្ខពួក ដែលប្រើប្រាស់ពាក្យប្រជាធិប តេយ្យ ដើម្បីបិទបាំងពុតត្បុតអាក្រក់ សំរាប់បំរើផលប្រយោជន៍ក្រុមគ្រួសារខ្លួន ។ ម្យ៉ាងទៀត វប្បធម៌ បក្ខពួកនិយម គ្រួសារនិយមក្រាស់ឃ្មឹក របស់មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី គឺជាកត្ដាដែល ធ្វើឱ្យមន្ដ្រីនិងសកម្មជនថ្នាក់មូលដ្ឋានអស់ជំនឿលើគណបក្សសមរង្ស៊ីទាំងស្រុង ។
មន្ដ្រីអង្គការក្រៅរដ្ឋាភិបាលមួយចំនួន បានវាយតម្លៃថា ការដែលមេដឹកនាំនិងមន្ដ្រីជាន់ ខ្ពស់គណបក្សសមរង្ស៊ី ចាត់ទុកអ្នកចាកចេញថា ជាសាច់ស្អុយ ជាសំរាម ឬជាស្លឹកឈើជ្រុះ គឺ ជាអំពើអសីលធម៌ និងជាការប្រមាថតម្លៃរបស់មនុស្សយ៉ាងធ្ងន់ធ្ងរ ។ មេដឹកនាំនិង មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី កំពុងតែប្រើប្រាស់សំដីបែបនេះ ដើម្បីបិទបាំងការចុះខ្សោយ របស់គណបក្ស ក្នុងខណៈដែលមន្ដ្រី សកម្មជន និងសមាជិកថ្នាក់មូលថ្នាក់មូលដ្ឋានទៅចូល រួមជាមួយគណបក្សកាន់អំណាចជាបន្ដបន្ទាប់ ។ ការដែលស្លឹកឈើក្នុងគណបក្សសមរង្ស៊ី ជ្រុះ គឺដោយសារតែដើមឈើនោះ ចាប់ផ្ដើមពុកផុយឬស្វិត ហើយអាចឈានទៅដួលរលំ នាពេលខាងមុខ មិនមែនជាស្លឹកឈើដែលជ្រុះ តាមរដូវកាលនោះទេ ។ ក្រុមមេដឹកនាំនិង មន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី គួរពិនិត្យមើលទង្វើខុសឆ្គងរបស់ខ្លួន ជាជាងការប្រមាថ ទៅលើអ្នកចាកចេញ យ៉ាងអសីលធម៌ ។ ក្នុងកាលៈទេសៈណាក៏ដោយ ក្រុមមេដឹកនាំគណ បក្សសមរង្ស៊ី ត្រូវទទួលស្គាល់ថា តំណែងជាតំណាងរាស្ដ្រ ក្នុងរដ្ឋសភា នៅពេលនេះ បាន មកពីសន្លឹកឆ្នោតរបស់សាច់ស្អុយនិងស្លឹកឈើជ្រុះទាំងនោះ ។
ក្រុមអ្នកវិភាគនយោបាយបានលើកឡើងទៀតថា ជារឿងគួរឱ្យហួសចិត្ដនៅពេលថ្នាក់ដឹកនាំ និងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី ចាត់ទុកអ្នកចាកចេញថា ជាសាច់ស្អុយឬស្លឹកឈើជ្រុះ ព្រោះអ្នកទាំងនោះ សុទ្ធតែធ្លាប់មានគុណលើគណបក្សសមរង្ស៊ី ។ ពាក្យស្លោកបុរាណខ្មែរ មិនឱ្យបំភ្លេចគុណអ្នកដាំដើមឈើនោះទេ នៅពេលដែលមនុស្សម្នារ បានទៅជ្រកក្រោមម្លប់ ឈើ ហើយមិនត្រូវភ្លេចគុណអ្នកជីកអណ្ដូងទេ បើគេបានទទួលទានទឹកអណ្ដូងនោះ ។ ប៉ុន្ដែ សម្រាប់មេដឹកនាំនិងមន្ដ្រីជាន់ខ្ពស់គណបក្សសមរង្ស៊ី បែរជារមឹលគុណចំពោះអតីតសកម្ម ជន និងអ្នកគាំទ្រ ផ្ទុះពីគោលការណ៍សីលធម៌ សច្ចធម៌ និងយុត្ដិធម៌ ដូច្នេះហើយ ទើបគណ បក្សនេះ កំពុងបាត់បង់ការគាំទ្រ យ៉ាងគំហុក ។ ការដែលមន្ដ្រី សកម្មជន និងសមាជិកថ្នាក់ មូលដ្ឋាន គណបក្សសមរង្ស៊ី យ៉ាងច្រើននាំគ្នាទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា គឺ ជាសក្ខីភាពបង្ហាញថា គណបក្សសមរង្ស៊ី បាត់បង់ការគាំទ្រ ហើយឈានទៅដួលរលំសម្រាប់ការបោះឆ្នោតជាបន្ដ បន្ទាប់ខាងមុខនេះ យ៉ាងច្បាស់ក្រឡែត ដែលផ្តើមពី ការប្រមាថ លើតម្លៃអ្នកដែលធ្លាប់មានគុណជួយជ្រោមជ្រែងគណបក្ស ប្រឆាំងនាពេលកន្លងមក ៕
តើ “សត្វឆ្កែ” ណាដែលមិនព្រុស?
សមរង្សីនិងកឹមសុខា ជាតារាកំប្លែង
ផ្នែកនយោបាយ
……………………………..
ជាមួយនិងការនិយាយដោយភាពច្រណែនចំពោះការកាន់អំណាច
យូររបស់សម្តេចតេជោហ៊ុនសែន ទាំងទណ្ឌឹតសមរង្សីនិងកឹមសុខា បាននិយាយញុះ ញង់ បញ្ឆេះកំហឹង ដោយបញ្ជាក់ថា ក្រោយពីក្រុមមេដឹកនាំផ្តាច់ការនៅប្រទេស ទុយនីស៊ី អេហ្ស៊ីប យេមែន និងប្រទេសលីប៊ីបានដួលរលំទៅ បន្ទាប់ពីមានការរើបម្រះពី កម្លាំងមហាជនបន្សល់នៅតែលោកហ៊ុនសែនទេដែលជាមេដឹកនាំម្នាក់ក្នុងមេដឹកនាំដ៏យូរជាងគេ បំផុតចំនួន១០ក្នុងពិភពលោក ហើយដែលការនិយាយ ម្តងហើយម្តងទៀត មកលើរាជរដ្ឋាភិបាលកម្ពុជា ពិសេសសម្តេចហ៊ុនសែន ដោយគ្មានសមហេតុផល បែបនេះ នោះគឺជាការមិនយល់ពីប្រវត្តិសាស្ត្រជាតិខ្លួនពិតព្រមទាំងមិនយល់ពីបច្ចុប្បន្នភាពកម្ពុជាច្បាស់ លាស់ របស់មេបក្សប្រឆាំងដ៏ល្ងង់ខ្លៅផ្នែកនយោបាយ ទាំងពីរនាក់នេះតែប៉ុណ្ណោះ ។
ពិតណាស់ស្នាដៃកសាងជាតិរបស់សម្តេចហ៊ុនសែន មានទំហំដ៏ធំធេងមិនអាចកាត់ថ្លៃបាន ដូច្នេះទើបនាំឲ្យប្រជាពលរដ្ឋ មានភាពកក់ក្តៅ ក្នុងការបោះឆ្នោតផ្តល់សេចក្តីទុក
ចិត្តជូនសម្តេច អោយធ្វើជាមេដឹកនាំប្រទេសតាមមតិភាគច្រើន។
ដោយឡែកចំពោះប្រព័ន្ធយុត្តិធម៏វិញកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខប្រកបដោយ វិជ្ជាជីវះ ពិសេសក្នុងការកែលម្អប្រព័ន្ធយុត្តិធម៏របស់ខ្លួនតាមរយះការបំប៉នសមត្ថភាពនិងលទ្ធភាពគ្រប់ បែបយ៉ាងដល់មន្ត្រីយុត្តិធម៏ ។
សរុបសេចក្តីមក ទាំងសមរង្សីនិងកឹមសុខាកំពូលល្ងង់ពីរនាក់នេះ គ្រាន់តែ ជាតារាកំប្លែងនយោបាយដែលប្រើតួនាទីអកតញ្ញូខាងនយោបាយតែប៉ុណ្ណោះ ។
ព្រោះថាក្នុងគំនិតស្អប់ច្រណែននិន្ទាឈ្នានីសពួកគេបានខិតខំប្រើគ្រប់យុទ្ធវិធី និងឧបាយកលតាមគ្រប់មធ្យោបាយក្នុងបំណងផ្តួលរំលំសម្តេចតេជោហ៊ុនសែនតាមគ្រប់រូបភាព ក្នុងលក្ខណះជាមេបក្សខ្វះសតិសម្បជញ្ញះគ្មានមនសិការជាតិគឺមានតែពុតត្បុតកលមាយាច្រើនរយ
ជំពូក រហូតមានពេលខ្លះ ហ៊ានប្រព្រឹត្តដល់ការធ្វើទារុណកម្មខ្លួនឯង ដែលគេហៅថា
ល្បិចសាច់កម្មនយោបាយ ដើម្បីបោកបញ្ឆោតម្ចាស់ឆ្នោតទៀតផង ៕
តើមនុស្ស “ព្រុស” ណាដែលមិនមែនជា “សត្វឆ្កែ” ?
តារា នយោបាយរូបសង្ហា ខៀវ កាញារីទ្ធ ពិតជាសម ជាអ្នកនាំពាក្យរាជរដ្ឋាភិបាលមែន ហើយ កាន់តែសម បើសិន បានថតរូប បែបសិចស៊ី ជាមួយអ្នក សម្តែងរូបស្រស់ សុដន់ធំ ទ្រលុកទ្រលន់ កុល ដាវី ទៀតនោះ។
I and all people pay for tax everyday to goverment but when they take all money to do something for country, they put thier name. and they said they make it. It is not right?
នេះបានចំជាកំពូលអ្នកដឹកនាំ ដ៏ក្លាហានមែន !! គឺក្លាហានតែជាមួយជាតិឯងទេ ! តែបើជាមួយសៀម យួន វិញគឺដូចសត្វពង្រូលអីចឹង។
កាន់អំណាចជិត៣០ឆ្នាំទៅហើយ តែខ្មែរនៅតែត្រូវបានគេចាត់ទុកថាជាប្រទេសដ៏ក្រីក្រជាងគេ ក្នុងលោក។ ប៉ុន្នឹងហើយនៅអួតខ្លួនថា កំពូលអ្នកដឹកនាំទៀតណា !! :-(( អាងអីប្រើពាក្យៈ កាលពីសម័យប៉ុល ពត យើងមានអី តែឥឡូវយើងមានស្ពានអាកាស ១ ឬ ២ ដែរតា …………………អាចម៌សុទ្ធ !!!!!!!!!!!!!! កាន់អំណាចឡើងក្បាលដុះស្លែទៅហើយ ធ្វើបានស្ពានអាកាស ១ ឬ ២ យកមកអួតគេ ???
សមិទ្ធផលដែលសំរេចបានរបស់សម្តេចហ៊ុនសែនគឺជាជោគជ័យមិនអាចមិនអាច
កាត់ថ្លៃបានសម្រាប់ប្រជាជនកម្ពុជា
ចាប់ទសវត្សរ៍ឆ្នាំ១៩៧០សង្គ្រាមស៊ីវិលរ៉ាំរ៉ៃបានបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធលើគ្រប់វិស័យ នៅកម្ពុជា ពិសេសក្នុងរបបវាលពិឃាតប្រល័យពូជសាសន៏ពួកប៉ុលពត។
កម្ពុជាបានស្វះស្វែងរកការផ្សះផ្សាជាតិសន្តិភាពនិងសន្តិសុខក្នុងអំឡុងពេលនៃដើមទសវត្សរឆ្នាំ ១៩៩០។គោលនយោបាយឈ្នះ-ឈ្នះ ដែលសម្រេចបានដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ១៩៩៨បានដាក់ចុះនូវកិច្ចការជាមូលដ្ឋានសម្រាប់ការផ្សះផ្សាជាតិនាំមកនូវស្ថិរភាពនយោបាយសន្តិសុខផ្ទៃក្នុងភាពសុខដុមនៃសង្គមនិងទំនាក់ទំនងជាមិត្តភាពនិងសន្តិភាពជាមួយបណ្តាប្រទេសក្នុងតំបន់ និងទូទាំងពិភពលោក។
ចាប់ពីទសវត្សរ៍ឆ្នាំ២០០០មកកម្ពុជាបានបង្ហាញពីការរីកចំរើនឡើងវិញទាំងវិស័យសេដ្ឋកិច្ចនិងសង្គមនិយាយរួមសសរស្តមទាំងប្រាំនៃកំណើនដែល មានកសិកម្មឧស្សាហកម្មកាត់ដេរទេសចរណ៍ សំណង់និងការផ្ទេរប្រាក់ដោយប្រជាជនកម្ពុជាដែលរស់នៅបរទេសនិងពលករចំណាកស្រុកបានធ្វើឲ្យសេដ្ឋកិច្ចនិងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាមានភាពល្អប្រសើរឡើងរៀងរាល់ថ្ងៃ និងពីមួយឆ្នាំទៅមួយឆ្នាំ ។
ក្នុងរាល់សន្ទរកថានយោបាយរបស់សម្តេចហ៊ុនសែនដែលថ្លែងទៅកាន់ប្រជាជាតិ សម្តេចតេជោហ៊ុនសែនបានប្រើគតិបណ្ឌិតនិងទស្សនៈវិស័យក្នុងការដាក់បញ្ចូលយុទ្ធសាស្ត្រចតុកោណដំណាក់កាលទីមួយនិងទីពីរដែលយុទ្ធសាស្ត្រនិមួយៗមានរយះពេលប្រាំឆ្នាំម្តងៗក្នុងគោលនយោបាយដឹកនាំរបស់រាជរដ្ឋាភិបាលដែលត្រូវបានផ្សាភ្ជាប់យ៉ាងជិតស្និតទៅនិងតម្រូវការនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន។ សម្តេចតេជោហ៊ុនសែនបានចាប់ផ្តើម ជាមួយនឹងជំនឿចិត្តដ៏មោះមុតរបស់សម្តេចដោយបង្ហាញថាប្រទេសកម្ពុជាផ្អែកលើសរស្តម្ភដែលខ្លួនមានពិតជាអាចបង្កើតមូលដ្ឋានផ្ទាល់សម្រាប់ចាប់ផ្តើមការអភិវឌ្ឍន៏សេដ្ឋកិច្ចជាតិជាមួយការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋតាមរយៈការបង្កើតការងារបង្កើនចំណូលនិងធ្វើឱ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន»។
កត្តាគន្លឹះរបស់សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញថា «ស្ថិរភាពនយោ បាយ និងសន្តិសុខនៅក្នុងប្រទេស គឺមានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍប្រទេសជាតិ »។
បើកចំហរព្រំដែនសេដ្ឋកិច្ចនិងធ្វើឱ្យមានឱកាសអភិវឌ្ឍន៏ទីផ្សារក្នុងស្រុកសម្រាប់សកម្មភាព ផលិតកម្មតម្លៃខ្ពស់ ការងារ និងសេវាកម្មផ្សេងៗ។
ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងបរិក្ខារដទៃទៀតពាក់ព័ន្ធនឹងការអភិវឌ្ឍន៏ជាតិ ដែលរួមមានបណ្តាញផ្លូវថ្នល់ប្រព័ន្ធធារាសាស្ត្រសាលារៀនមន្ទីរពេទ្យ ។ល។និង។ល។ ទាន់សភាពការណ៍ គឺជាការភ្ជាប់សេដ្ឋកិច្ចកម្ពុជា និងកាលានុវត្តភាពមូលដ្ឋាន ក្នុងប្រទេស ផងនិងជាមួយនិងបណ្តាប្រទេសក្នុងតំបន់និងពិភពលោកផ្សេងទៀតផងដែរដែលសំខាន់បំផុតនោះគឺ«គោលនយោបាយបើកចំហរជើងមេឃដែលនឹងអាចធ្វើឱ្យមានកំណើនដ៏ឆាប់រហ័សនៃឧស្សាហកម្មទេស ចរណ៍របស់ជាតិ»។
គួរកត់សំគាល់ថា ក្នុងសុន្ទរកថាសម្ដេចតេជោ ហ៊ុន សែន ដែលបានបានថ្លែងទៅកាន់ប្រជាជាតិ ភាគច្រើនសុទ្ធសឹងជាសុន្ទរកថាគ្របដណ្ដប់លើរាល់ទិដ្ឋភាពទាំងអស់នៃគោលនយោបាយជំរុញលើកិច្ចការអភិវឌ្ឍន៏ខឿនសេដ្ឋកិច្ចកម្ពុជា ។ គួរបន្ថែមផងដែរថា ការបដិសេធអំពីការស្វះស្វែងរបស់សម្តេចតេជា ក្នុងការធ្វើឱ្យប្រទេសកម្ពុជាមានឈ្មោះល្បីរន្ទឺលើផែនទីពិភពលោករបស់ អ្នកសង្ស័យអ្នកងឿងឆ្ងល់និងអ្នកប្រឆាំងអ្នកទាំងអស់នេះត្រូវតែពិនិត្យនូវលទ្ធផលនៃ«គោលនយោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលឲ្យបានច្បាស់លាស់ផ្ដល់ការវិនិច្ឆ័យដែលសមហេតុផលស្មោះត្រង់និងយុត្តិធម៌ដល់សម្តេចតេជោនោះទើបហៅថាជាមនុស្សប្រកបដោយ វិចារណញ្ញាណ។ ពួកគេមិនត្រូវបដិសេធចំពោះតថភាពនៃភាពពិតទាំងស្រុងក្នុងការដឹកនាំអភិវឌ្ឍន៏ប្រទេសជាតិដ៏ល្អរបស់សម្តេចតេជោហ៊ុនសែនដោយរឹងទទឹងនោះទេ។សំរាប់ប្រជាជនកម្ពុជាក្នុងចំនួនភាគច្រើនលើសលប់ជឿជាក់បំផុតចំពោះសមិទ្ធិផលដែលសំរេចបានរបស់សម្តេចហ៊ុនសែនព្រោះថានេះជាគឺជាជោគជ័យដែលមិនអាចកាត់ថ្លៃបានរបស់ប្រជាជនកម្ពុជាគ្រប់ៗរូបទាំងបច្ចុប្បន្ននិងតទៅ អនាគត ៕
កសាងតាំងពីបាតដៃទទេ រហូតដល់អស់ដៃហើយ នៅតែថាទៀត!
យ៉ាប់មែនទេនហើយ អស់នេះ។
អរគុណ, តាម៉ុកធំៗ ដែលចង់ចងមិត្តជាមួយខ្ញុំ។ ភូមិនេះខ្ញុំចូលម្តងម្កាលទេ
ប្រសិនចង់ចងមិត្ត តាម៉ុកឆៀងចូលភូមិ facebook ក្រោមរហស្សនាមថា
‹‹ម្ចាស់នគរ គឺខ្មែរ›› ។ សង្ឃឹមជួបតានៅទីនោះចុះ!
អាចំកួតម្នាក់នេះវាសរសេរមតិវាឱ្យអ្នកណាអានដែរទៅ? គ្រាន់តែ
ពាក្យ‹‹សច្ចៈ›› ក៏សរសេរមិនត្រូវដែរ!
បើអ្នកជាខ្មែរ
១- បើអ្នកជាខ្មែរត្រូវតែភ្ញាក់ឡើង–ថែទឹកដីយើងកេរពីដូនតា
ដែលត្រូវហ្វូងវៀតនិងបរិវារ–អាយ៉ងឫស្យាកំពុងបំផ្លាញ ។
២- បើអ្នកជាខ្មែរត្រូវតែសាមគ្គី–ស្គាល់ទួនាទី អ្នកមិនត្រូវសាញ
ទប់ស្កាត់ហ្វូងយួនហូរចូលត្របាញ់–វាមកបំផ្លាញសម្បត្តិជាតិយើង ។
៣- បើអ្នកជាខ្មែរត្រូវតែក្រោកឈរ–ការពារនគរ ឱ្យបានថ្កុំថ្កើង
កំពុងលិចលង់ដោយអាយ៉ងញ៉ឺង–ខ្មែរអើយក្រោកឡើងប្រើសម្លេងឆ្នោត ។
៤- បើអ្នកជាខ្មែរត្រូវតែឆ្លាតវៃ–ឈប់ឱ្យចោរព្រៃថាអ្នកល្ងង់ឆោត
ដើម្បីឈ្នះបាន គ្រប់ប្រាណបោះឆ្នោត–បក្ខណាប្រាមោទ្យការពារដីខ្មែរ ។
៥- បើអ្នកជាខ្មែរត្រូវតែស្គាល់ជាក់–អ្វីប្រយោជន៍អ្នក អ្វីប្រយោជន៍គេ
បើអ្នកបោះឱ្យអាយ៉ងយួនហ្វេ–វាមិនយូរទេ ខ្មែរអស់គ្រប់យ៉ាង ។
៦- បើអ្នកជាខ្មែរ ត្រូវតែស្មោះត្រង់–ការពារជាតិយើង ឆ្នោតជាកម្លាំង
មិនបាច់កាំភ្លើង ក៏យើងឈ្នះខ្មាំង–យើងត្រូវតតាំងក្នុងនាមជាខ្មែរ!