ព្រះសីហនុ: មានករណីបំផ្ទុះគ្រាប់បែក ក្នុងបំណងផ្តាច់ស្ពានពេជ្រនិល នៅចន្លោះគីឡូម៉ែត្រលេខ១០៦-១០៧ ផ្លូវជាតិលេខ៤ ដែលមានចំងាយពីកន្លែងអាសនៈលោកយាយម៉ៅប្រមាណ ២គីឡូម៉ែត្រ ក្នុងព្រំប្រទល់ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ កាលពីវេលាម៉ោង ៩ និង ៣០ នាទី យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១២។
ថ្ងៃទី 30 សីហា 2012
ដោយ: សមុទ្រ
CEN
ការបំផ្ទុះស្ពានពីសំណាក់ជនល្មើស ដែលគេពុំទាន់ស្គាល់អត្តសញ្ញាណនេះ បានធ្វើឲ្យស្ពានខូចខាតបន្តិចបន្តួច ដោយបែកស្ពានអស់មួយដុំតូច ប៉ុន្តែចរាចរណ៍នៅដំណើរការបានជាធម្មតា។ ធាតុផ្សំនៃគ្រាប់បែកបង្កៃនេះ រួមមាន TNT និងជីអ៊ុយរ៉េ ដាក់ក្នុងពីដុង ៣០លីត្រ យកទៅបង្កប់នៅក្រោមស្ពានពេជ្រនិល។
ជាមួយករណីនេះ នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១២ អាជ្ញាធរខេត្តព្រះសីហនុ ប៉ូលិស ប៉េអឹម ទាហាន និងអាជ្ញាធរពាក់ព័ន្ធ រួមទាំងអាជ្ញាធរខេត្តកំពង់ស្ពឺ បានចុះដល់កន្លែងកើតហេតុ កំពុងស្រាវជ្រាវ រកជនដៃដល់ ដែលបានបង្កអសន្តិសុខ ក្នុងបំណងផ្តាច់ស្ពានបង្កើតចលាចលក្នុងប្រទេស។
ទោះជាយ៉ាងណាក៏ដោយ អាជ្ញាធរខេត្តទាំងពីរដែលបានចុះទៅដល់កន្លែងកើតហេតុនោះ មិនទាន់បញ្ចេញអត្ថាធិប្បាយបែបណាឡើយ ពោលគឺស្ថិតក្នុងការស៊ើបអង្កេតពិនិត្យ និងកំពុងជួសជុលស្ពានដែលខូចដោយសារកម្លាំងផ្ទុះគ្រាប់ឡើងវិញ៕
Hah Hah Hah Hah Hah Hah Hah Hahhhhhh!!!!!!!
ហឺ!បែបមានផែនការណ៍ចង់ចាប់នរណាដាក់គុគទៀតហើយ ។ ល្បិចយកបាយលាបមាត់ពពែរ ម្តងនេះបែបលោកកឹមសុខាទេដឹង។
ល្បិចតែដដែលៗ ល្បិចយកបាយលាបមាត់ពពែរនេះ គឺជាល្បិចរបស់ពួកគុម្មុយនិស្ដចំតែម្ដង។
ប្រជាជនកម្ពុជាឈឺចាប់ នឿយណាយនឹងសង្គ្រាមពេកណាស់ទៅហើយ។ការប្រើអំពើហឹង្សា ភាវរកម្ម ទោះបីក្រោមរូបភាព
ណាក៍ដោយ គឺជាការមិនអាចទទួលយកបាន។សូមថ្នាក់មានសមត្ថកិច្ចជួយរកជនល្មើសអោយឃើញ ហើយយកមកកាត់ទោសតាមច្បាប់។
យើងនាំគ្នាចាំមើលមើល ថាើសម្ថកិច្ចអាចរកមុខជនម្លើសឃើញឬអត់? ជនល្មើសជាក់ស្តែង ឃើញមុខពិតៗនោក្បែរៗខ្លួនកន្លងមកចាប់មិនដែលបាន ដូចជាឈូក បណ្ឌិត ជាដ់ម ចុះចំណែកជនល្មើសបំផ្ទុះគ្រប់ក្នុងភពងងិបែបនេះត់អាចរកឃើញទេ? ខ្ញុះថាអាចរកឃើញ ហើយក្នុងពេលដ៏ខ្លីៀតផង ប្រសិនបើរឿងនេះជាផែនការដែលគេបានរៀបចំសម្រាប់មុខព្រួញៅរកកំទេចបរណាម្នាក់ដែលគេចង់ តែប់រឿងនេះេជាភេរវកម្មពិតៗ គឹមិនអាចរកមុខឃើញឡើយ។
គួរអោយសោកស្ដាយណាស់
ខ្ញុំគិតថាគេកំពុងតែគំរាមស្តេចហើយ
មានអ្នកអាចធ្វើបានក្រៅពី បុរសខ្លាំងសំលាប់គ្នាអែង