ភ្នំពេញ: មន្ត្រីគណបក្សប្រឆាំង បានឲ្យដឹងថា មេធាវីលោក សម រង្ស៊ី បានដាក់បណ្តឹងទាស់ ទៅក្រុមប្រឹក្សាធម្មនុញ្ញ ទាមទារឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. រក្សាឈ្មោះលោក សម រង្ស៊ី នៅក្នុងបញ្ជីបោះឆ្នោត សម្រាប់ការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៣។
ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: រតនា
CEN
លោក ហូរ វ៉ាន់ សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមប្រឹក្សាគណបក្ស សម រង្ស៊ី រាជធានីភ្នំពេញ បានមានប្រសាសន៍ឲ្យដឹងថា លោក ជូង ជូងី មេធាវីការពារក្តីឲ្យលោក សម រង្ស៊ី បានដាក់ពាក្យបណ្តឹងទាស់ ប្រឆាំងទៅនឹងសេចក្តីសំរេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. រួចហើយ កាលពីថ្ងៃសៅរ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០១២ រួចហើយ។ បណ្តឹងទៅកាន់ក្រុមប្រឹក្សាធម្មនុញ្ញនោះ គឺជំទាស់នឹង គ.ជ.ប. ដែលដឹកនាំដោយលោក អ៊ឹម សួស្តី បានសម្រេចក្តីនៅក្នុងសវនាការ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១២ បានលុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីបោះឆ្នោត ឆ្នាំ២០១៣។
លោក ហូរ វ៉ាន់ បានមានប្រសាសន៍បន្តថា លោកមេធាវី ជូង ជូងី បានប្តឹងទាមទារសុំឲ្យក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការពិនិត្យ សម្រេចផ្តល់ឲ្យ គ.ជ.ប រក្សាទុកឈ្មោះ លោក សម រង្ស៊ី នៅក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១២ ពីព្រោះលោក សម រង្ស៊ី ពុំបានប្រព្រឹត្តអំពើឧក្រិដ្ឋឡើយ។
លោក ហូរ វ៉ាន់ បានមានប្រសាសន៍បន្តថា ដើម្បីឲ្យការបោះឆ្នោតនៅឆ្នាំ២០១៣ មានលក្ខណៈប្រជាធិបតេយ្យ សេរីយុត្តិធម៌ ត្រឹមត្រូវនោះ គ.ជ.ប. ត្រូវតែរក្សាឈ្មោះលោក សម រង្ស៊ី មានសិទ្ធិចូលរួមបោះឆ្នោតបានដោយសេរី។
លោក អ៊ឹម សួស្តី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប. កាលពីថ្ងៃទី៦ ខែវិច្ឆិកា បានសម្រេចនៅក្នុងសវនាការលើបណ្តឹងតវ៉ារបស់គណបក្ស សម រង្ស៊ី លុបឈ្មោះលោក សម រង្ស៊ី ចេញពីបញ្ជីបោះឆ្នោតដោយយោងតាមសាលដីកាស្ថាពររបស់តុលាការកំពូល ដែលតម្កល់សាលក្រមតុលាការខេត្តស្វាយរៀង ផ្តន្ទាទោស កំបាំងមុខលោក សម រង្ស៊ី ដាក់ពន្ធនាគាររយៈពេល ២ឆ្នាំ ពីបទបំផ្លាញតម្រុយបង្គោលព្រំដែនគោក និងបទញុះញង់ ឲ្យមានការរើសអើងជាតិសាសន៍។
យោងតាមច្បាប់ គ.ជ.ប. បានទុកពេល ៥ ថ្ងៃ ឲ្យមេធាវីរបស់លោក សម រង្ស៊ី ប្តឹងទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ គិតពីថ្ងៃទី៦ ខែវិច្ឆិកា ( ថ្ងៃទី៦ ដល់ថ្ងៃទី១១វិច្ឆិកា ឆ្នាំ២០១២ )៕
ច្បាប់បោះឆ្នោតមានចែងទេបានលប់ឈ្មោះគេចោល!!!
ញុះញង់រីសអើមជាតិសាស្រ្ត!!!អាកូនមីចោក្ចុយ
ពួករែងឲ្យយួនចូលពេញស្រុកទៅ!!!កន្តួយមែអាចុយម្រាយ!!!
អញជេអារែងទៅប្តឹងទៀតទៅ!!!
I don’t think the lowyer can win this case. How can a prisoner come to election?
This a strategy of the ruling party (especially Mr. Hun Sen) to eliminate poputar people in Cambodia in order to satisfy Vietnam. What Mr. Sam Rainsy has done is a small thing if we all really love our country. It is the time to stop this political game anymore. Vietnam gets a lot of benefits from Hun Sen ‘s activities.