ភ្នំពេញ: អង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល របស់លោក គល់ បញ្ញា បានចេញផ្សាយនូវអត្តបទវិភាគដល់អនាគតរបស់គណបក្សនយោបាយ ទាំងគណបក្សប្រជាជនកម្ពុជា ទាំងគណបក្សប្រឆាំង សម រង្ស៊ី សិទ្ធិមនុស្ស ទាំងគណបក្សរាជានិយម ហ្វ៊ុនស៊ិនប៉ិច ជាតិនិយម (អតីតគណបក្ស នរោត្តម រណឫទ្ធិ) ។
ថ្ងៃទី 11 វិច្ឆិកា 2012
ដោយ: លី សិលា
CEN
ផ្អែកតាមលទ្ធផលបោះឆ្នោតឃុំសង្កាត់ ឆ្នាំ២០១២ ខុមហ្វ្រែល បានព្យាករថា គណបក្សប្រជាជនកម្ពុជា អាចនឹងថយចុះអាសនៈនៅរដ្ឋសភាបន្តិចបន្តួច ពី ៩០ អាសនៈ មកនៅត្រឹម ៨៦ អាសនៈ។ រីឯគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បើសិនជារួបរួមគ្នា បានដោយជោគជ័យ គឺគណបក្សប្រឆាំង នឹងកើនអាសនៈរដ្ឋសភា ដែលសព្វថ្ងៃបូកគ្នា បានតែ ២៩ អាសនៈ (ការបោះឆ្នោតឆ្នាំ២០០៨ គណបក្ស សមរង្ស៊ី បាន ២៦ អាសនៈ និងគណបក្ស សិទ្ធិមនុស្ស បាន ៣ អាសនៈ) រហូតដល់ ៣៦ អាសនៈ។
ចំណែកគណបក្សជាតិនិយម និងគណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ត្រូវបានខុមហ្វ្រែល លើកឡើងថា នឹងមិនរំពឹងថា ទទួលបាននូវការកើនឡើងធំដុំទេ បើទោះបីជាគណបក្សរាជានិយមទាំងពីរបានរួបរួមគ្នាក៏ដោយ។ តាមលទ្ធផលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១២ ខុមហ្វ្រែល បានទាញការសន្និដ្ឋានថា គណបក្សទាំងពីរនេះ អាចរក្សាបានអាសនៈ ២ ប៉ុណ្ណោះ ( ឆ្នាំ២០០៨ គណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបាន ២ អាសនៈ ហើយគណបក្សជាតិនិយម មាន ២ អាសនៈដែរ )។
ជាមួយគ្នានោះ ខុមហ្វ្រែល ក៏បានព្យាករណ៍ដោយព្រមានថា ក្នុងករណីដែលគណបក្ស សម រង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បរាជ័យ ក្នុងការរួបរួមគ្នា សម្រាប់ការបោះឆ្នោត នៅខែកក្កដា ឆ្នាំ២០១៣ នោះគណបក្សសមរង្ស៊ី អាចបាត់បង់អាសនៈសភា ទៅឲ្យគណបក្សសិទ្ធិមនុស្ស និងគណបក្សប្រជាជនកម្ពុជា ខណៈដែលគណបក្សសិទ្ធិមនុស្ស របស់លោក កឹម សុខា អាចកើនឡើងនូវសំឡេងឆ្នោត ប្រហែលជា ៤ ភាគរយ បើប្រៀបធៀបទៅនឹងការបោះឆ្នោតឆ្នាំ២០០៨។ រីឯលទ្ធផលបោះឆ្នោតឃុំសង្កាត់ កាលពីខែមិថុនា ឆ្នាំ២០១២ បង្ហាញថា គណបក្ស សម រង្ស៊ី បានបាត់បង់សំឡេងឆ្នោត។
ក្នុងអត្តបទវិភាគរបស់ខុមហ្វ្រែល ចំនួន ៥ ទំព័រ ជាភាសាខ្មែរ បានលើកឡើងដំបូងថា ការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៣ ហាក់ដូចជា កាន់តែតានតឹងខ្លាំងឡើង។ ខុមហ្វ្រែល លើកឡើងអំពីគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស បានរួមបញ្ចូលគ្នា ជាគណបក្សថ្មីមួយ ដែលមានឈ្មោះថា គណបក្សសង្គ្រោះជាតិ, ការលុបឈ្មោះលោកសមរង្ស៊ី ចេញពីបញ្ជីបោះឆ្នោត, សមាសភាពថ្មីរបស់ គ.ជ.ប., បញ្ហារបស់លោក សម រង្ស៊ី ដែលជាប់ទោស និងបរិយាកាសបោះឆ្នោត ដែលត្រូវលើកឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក និងអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ព្រមទាំងវត្តមានរបស់មេដឹកនាំនានា ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ពិសេសលោក អូបាម៉ា ដែលគេរំពឹងថា នឹងជួយដល់លោក សម រង្ស៊ី ឲ្យបានវិលត្រឡប់ចូលប្រទេសកម្ពុជាវិញនោះ ក៏ត្រូវបានខុមហ្វ្រែល លើកឡើងក្នុងអត្តបទ ស្តីពី “ការប្រមើលមើល ចំពោះការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០១៣ នាពេលខាងមុខ”។
ខុមហ្វ្រែល បានទាញការសន្និដ្ឋានជាសរុបចុងក្រោយថា លទ្ធផលបោះឆ្នោតសភាឆ្នាំ២០១៣ ខាងមុខ អាចមានការថយចុះតិចតួចរបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងនោះ សម្រាប់អាសនៈព្រឹទ្ធសភា ក្រុមប្រឹក្សាខេត្តស្រុករាជធានី ក៏គណបក្សប្រជាជនកម្ពុជា ថយចុះដែរ។ រីឯគណបក្សសង្គ្រោះជាតិ ឬគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស ( ក្នុងករណីការរួបរួមគ្នា បានជោគជ័យ មុនការបោះឆ្នោត ) នឹងមានការកើនឡើងតិចតួចចំនួនសមាជិកសភា និងក្រុមប្រឹក្សាថ្នាក់ក្រោមជាតិ។ ផ្ទុយទៅវិញគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សជាតិនិយម អាចនឹងបាត់បង់អាសនៈដ៏ច្រើនរបស់ខ្លួន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៥ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។
ក៏ប៉ុន្តែខុមហ្វ្រែល ក៏បានរកឃើញថា លទ្ធផលសន្លឹកឆ្នោតខាងមុខ ក៏អាចប្រែប្រួលខ្លះថែមទៀត នៅពេលអ្នកមិនបានបោះឆ្នោត នៅឆ្នាំ២០១២ និងអ្នកចុះឈ្មោះបោះឆ្នោតថ្មី ប្រមាណ ៣,៥ លាននាក់ ចេញមកបោះឆ្នោត ក្នុងនោះជាង ៥០% ដែលបាត់បង់ទឹកចិត្តរឿងបញ្ហានយោបាយ។
យ៉ាងណាក៏ដោយ ខុមហ្វ្រែល បានលើកឡើងថា ការបោះឆ្នោតខាងមុខ អាចលេចចេញតែក្រុមគណបក្សនយោបាយប្រកួតប្រជែងពីរ លេចធ្លោ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សជំទាស់ គណបក្សសង្គ្រោះជាតិ។ តែបរិយាកាស និងដំណើរការបោះឆ្នោត អាចនៅបន្តមានបញ្ហា មិនទាន់សេរី យុត្តិធម៌ និងតម្លាភាពពេញលេញដដែល។ ភាពជឿជាក់ និងនីត្យានុកូលភាព នៃលទ្ធផលបោះឆ្នោតលើកនេះ ក៏នឹងធ្លាក់ចុះយ៉ាងខ្លាំង ដោយសារគ្មានការចូលរួមពេញលេញ ពីគណបក្សជំទាស់ ក្នុងការរៀបចំ និងត្រួតពិនិត្យការជ្រើសរើសសមាសភាព គ.ជ.ប. គ្រប់លំដាប់ថ្នាក់ មេដឹកនាំគណបក្សជំទាស់ មិនអាចឈរឈ្មោះបោះឆ្នោត និងដឹកនាំគាំទ្រគណបក្សខ្លួន ក្នុងការប្រកួតប្រជែងបោះឆ្នោតនេះ ផ្ទាល់នៅក្នុងប្រទេសបានទេ៕
របាយការនេះនិងធ្វើឲ្យអ្នកគាំទ្របក្សប្រឆាំងលែងទៅបោះឆ្នោតហើយព្រោះបើទៅបោះកចាញ់ដែរ។
ហើយវាធ្វើឲ្យកិមសូខាដើតចេញបក្សសង្រ្គោះជាតិដែរ។ព្រោះបក្សគាត់នឹងកើនអាសនះ។ដូច្នេះបង
ប្អូនដែលគាំទ្របក្សប្រឆាំងគួរសិក្សាពីបក្សតូចៗនៅក្រៅសភាវិញទៅដូចបក្សជួងជាដើមដែលគេ
មានយន្ដការសំរាប់ឲ្យយើងមានអំនាច។
មិនដូចេ្នះទេអាវា៖ របាយការណ៍នេះជួយឲ្យអ្នកគាំទ្រគណៈបក្សសង្រ្គោះជាតិខែ្មរកាន់តែមានមោទនភាពទៅទៀតព្រោះថាៈ
បើតាមការគិតរបស់តាស៊ីក្លូគិតគឺ ៤៦%នៃអ្នកគាំទ្រគណៈបក្សប្រជាជន គឺមាន ១៤%នៃសម្លេងអ្នក បោះឆ្នោតសរុបឲ្យគណៈបក្សប្រជាជន គឺយូនអន្តោប្រេស និងអ្នកបោះឆ្នោតខ្មោច (មានតែឈ្មោះក្នុង បព្ជីរឈ្មោះបោះឆ្នោតដែល គជប មិនទាន់លុបចេញ។ ឯ៥៤% គឺគាំទ្រៈ គណៈបក្សសមរង្សី ៣៦% គណៈបក្ស សិទ្ឋិមនុស្ស ១២% និងគណៈបក្សនរោត្តមរ៉ាណារិទ្ឋិនិង ហ៊ុនស៊ុនបិច ៦%។ ដូច្នេះសរុបមកវិញ ការបូបបញ្ជូល គណៈបក្សសមរង្សីនិងសិទ្ឋិមនុស្ស មានអ្នកគាំទ្រសុប ៤៨% វាឈ្នះ គណៈបក្សប្រជាជនទៅហើយ នោះមិនទាន់គិតអ្នកដែលមិនបានទៅបោះឆ្នោត ៦% ដែលមិនទាន់ទុកចិត្តគណៈបក្សខាងលើ តែបើគាត់ប្តូរគំនិតមកគាំទ្រគណៈបក្សសង្រ្កោះជាតិវិញ ពិតជាឈ្នះជាស្វ័យប្រវត្តិ បន្ថែមអ្នកដែលនឹងទើបគ្រប់អាយុបោះឆ្នោតក្នុងឆ្នាំ២០១២ដែលទើបនឹងចុះឈ្មោះរួចហើយសុរប ៤%ទៀត។ ដូច្នេះអ្នកដែលមិនទាន់គាំទ្រគណៈបក្ស អ្នកទើបគ្រប់អាយុបោះឆ្នោត នឹងគាំទ្រគណៈបក្សណាមួយនោះ គឺអាស្រ័យលើ គោលនយោបាយ ឃោសនារបស់គណៈបក្ស និងផ្នែកលើទិដ្ឋភាពអនុវត្តជាក់ស្តែង ក្នុងនោះរួមមានៈការតម្លើងប្រាក់ខែមន្រ្តីរាជការ ប្រាក់ឧបត្ថម ដល់ជនចាស់ជរា ប្រាក់ខែកម្មករដែលអាចទទួលយកបាន យុទ្ឋសាសន៍លើវិស័យសុខាភិបាល អប់រំ ការបញ្ខប់ការគៀបសង្កត់ បំបិតសិទ្ឋិនៃការបញ្ចេញមតិ/សេរីភាពនៃការបញ្ចេញមតិ បញ្ចប់ការរំលោភដីធ្លី/កាត់ដីពី្កក្រុមហ៊ុនដែលបានធ្វើសម្បទានសេដ្ឋកិច្ចដែលក្រុមហ៊ុនមិនបានអនុវត្តតាមកិច្ចសន្យាមកឲ្យប្រជាពលរដ្ឋវីញ ការរកទីផ្សារលក់ផល្លិតផល បង្កើនថវិកាចំណូលជាតិដល់ វិស័យកសិកម្ម អំពើពុករលួយ បោះបង្គោលព្រំដែនជាប់ប្រទេសជិតខាង ដោយមានការឯកភាពពីសភាជាតិ គោលនយោបាយពង្រឹងវិស័យឯកជន កែទម្រង់រដ្ឋបាលសាធារណៈ (ធនាគារ កម្ចីបរទេស តុលាការឯករាជ្យ នាយករដ្ឋមន្រ្តីមានតែ២អាណត្តិយ៉ាងយូវ វិស័យយោធា ច្បាប់ និងគោលនយោបាយសាធារណៈ វិនិយោគទុន……) បើធ្វើបានតាមគោលនយោបាយ កំណែទម្រង់ ខាងលើនោះគណៈបក្សណាមួយនោះនឹងមានការគាំទ្របានកាន់តែច្រើនទៀត
http://www.youtube.com/watch?feature=player_embedded&v=ME56wSVgtSE#!
http://www.facebook.com/khmerldp?sk=app_2405167945
ខុមហ្រែលរកឃើញខុសពីការរកឃើញរបស់ខ្ញុំ នៅអាណតិក្រោយបកិ្សប្រជាជននិងចាញ់បក្ស សង្គ្រោះជាតិដល់ករហើយ ដោយបក្សប្រជាជនដណ្តើមបានសន្លឹកឆ្នោតតែ១២អសនៈ ហើយ បក្សសង្រ្កោះជាតិទទួលបានរហូតដល់១១០អាសនៈឯណោះហើយឮថាហ៊ុនសែនក៍ត្រៀមឡាំបា ដូចឆ្នាំ១៩៩៣ហើយដែរដោយប្រមូលយកនូវអាវុធយុទភណ្ឌ័ទៅត្រៀមចាំបង្កើតតំបន់អប្បគមន៍ នៅត្រើយខាងកើតអ្នកលឿងទៀតហើយ។
ស្តាប់ពាក្យអាឆ្នុកសំកុកស្តាយ
………………….
អាឆ្នុកថ្ងៃនេះវាអផ្សុក- អង្គុយសំកុកសម្លឹងឆ្ងាយ
រសៀលទាបហើយវាមិនណាយ- គឹតឆ្ងាយស្តាយខ្លួនតាមវាគឹត ។
ឃើញវាបែបនេះខ្ញុំដើរទៅ- ឈរជាប់និត្យនៅជិតក្បែរវា
ចាប់ផ្តើមសាកសួរមិនរួញរា-ថានៃអាវ៉ាអ្ហែងគឹតអី ។
អាឆ្នុកឭុខ្ញុំសួរដូច្នេះ- វាសើចហេះ! ហេះហើយប្រាប់ថា
អាជាតិអើយអញឈឺកេសា- ព្រោះអាសុខាវាបង្ខំ ។
ខ្ញុំតបវាវិញថាអាឆ្នុក- ម៉េចក៏អ្ហែងស្មុគ្រធ្វើញ៉េមញុំ
អាខារឿងវាម៉េចអ្ហែងក្រំ- តើវាបង្ខំអ្ហែងរឿងស្អី ។
អាឆ្នុកឆ្លើយថាអាខាវា – ស្អែកនេះវាមកដល់ផ្ទះអញ
វាសុំបាយស៊ីហើយថាជ្រេញ- កុម្មង់អោយអញស្ងោរមាន់ទា ។
ឡុកឡាក់សាច់គោឫុឆាគ្រឿង- ធ្វើអោយសឿងបឿងអោយពួកវា
ស៊ីអោយបានឆ្ងាញ់កុំរេរា- ហ៊ានអត់ដឹងគ្នាវាផ្តាំទុក ។
អ្ហែងដឹងស្រាប់ហើយគ្រួសារអញ- ស្រែសុទ្ធដីខ្លាំញ់អញលក់អស់
អ្ហែងអ្នកទីញស្រាប់លែងបានលោះ- រាល់ថ្ងៃរងគ្រោះបុលស្រូវគេ ។
មានលុយឯណាទិញអោយស៊ី- អញរស់វេទនាបានប្រពន្ធ
នាងរែកនំលក់ជួយដោះកុន- ក្រព្រោះអញស៊ុនល្ងង់ចាញ់បោក ។
នៅមានត .( នេះជារឿងពិតរបស់អាឆ្នុក លាយបូរណ៏ តាកែវ )
ចុយយក្យ! អាខ្មោចវង្វេងផ្នូរ ចេញហើយតើ,
សាលាក្រុងបានប្រមូលពួកហ្អែងដាក់គទុកម្តុំ នាពេលប្រជុំអាស៊ាននេះ
ចុះអាពាលនេះលួចចេញដោវិធីណា?
អាCheathឆ្កែខ្ញុំ មិនតូចមិនធំ កំជិលខ្លាំងណាស់ មិនដែលស្គាល់ញី ការពារតែម្ចាស់ បានមេកញ្ចាស់ហិតគូថរាល់ថ្ងៃ។
អាCheathឆ្កែតឿ បើអ្នកមិនជឿ មកមើលខ្លួនឯង ទើបដឹងច្បាស់ថា វាមានពងវែង និងស្បែកកើតស្រែង អង្គែសុីទៀត។
អាCheathមាយាទឆ្កែ ជាសត្វពូកែតែខាងព្រុស ខ្លួនខ្លីជើងវែង ចិត្តទុរយស ពូកែខាងព្រុសនិងសុីអាចម៍។
សង្ស័យតែគណបក្សប្រជាជនបាន ១០៥ កៅអីផង ព្រោះនយោបាយដីធ្លីបានធ្វើអោយ គណបក្សប្រជាជនកើនចំនួនអ្នកបោះឆ្នោតអោយបន្ថែម យ៉ាងហោចណាស់ក័កន្លះលាននាក់ដែរ!!!