កាដូដែលកម្ពុជាបានទទួលពីមហាសន្និបាតក្រុមប្រឹក្សាកីឡាអាស៊ី

ភ្នំពេញ​: ព្រះអង្គម្ចាស់ Sheikh Ahmad Al Fahad Al Sabah ដែលជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​អាស៊ី​ បាន​ទ​ទួ​យក​នូវ​សំណូមពរ​របស់​កម្ពុជា​ក្នុងការ​បណ្ដុះបណ្ដាល​ធន​ធាន​មនុស្ស និង ទទួលយក​អ្នកបច្ចេកទេស​កម្ពុជា​ឲ្យ​ចូលរួម​យក​បទពិសោធន៍​នៅក្នុង​ព្រឹត្តិ​ការរៀបចំ​ការប្រកួត​នានា​នៅក្រៅ​ប្រទេស។​

ថ្ងៃទី 12 វិច្ឆិកា 2012
ដោយ: រស្មី
CEN

លោក ថោង ខុន និង លោក វ៉ាត់ ចំរើន ក្នុងមហាសន្និបាតក្រុមប្រឹក្សាកិឡាអាស៊ីលើកទី៣១

លោក ថោង ខុន និង លោក វ៉ាត់ ចំរើន ក្នុងមហាសន្និបាតក្រុមប្រឹក្សាកិឡាអាស៊ី លើកទី៣១

លោក ​វ៉ា​ត់ ចំរើន ​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​កម្ពុជា​ដែល​ចូលរួម​ក្នុង​សន្និបាទ​ទី ៣១ ​នៅ​ម៉ា​កាវ​ ជា​មួយ​លោក​ប្រធាន​អូឡាំពិកកម្ពុជាគឺលោកថោង ខុន​នោះបាន​ឲ្យ​គេហទំព័រ CEN ដឹងថា​ ក្រុមប្រឹក្សា​កីឡា​អាស៊ី​ផ្ដល់​ឲ្យ​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​សម្រាប់​ស​ន្និ​សីទ​ស្ត្រី និងកីឡា​អាស៊ី​ដែល​នឹងធ្វើ​នៅ​ចុងឆ្នាំ ២០១៣ ។ ព្រឹត្តិការណ៍​ស​ន្និសីទ​នេះ​ កម្ពុជា​គ្រោងនឹង​រៀបចំ​នៅ​ខេត្តសៀមរាប​ដើម្បី​បង្អួត​ពី​តំបន់​ទេសចរណ៍​នេះ​ដល់​ភ្ញៀវ​ដែល​ចូលរួម។​

ក្រៅពីនេះ​គេ​ក៏​ប្រគល់​សិទ្ធិ​ឲ្យ​កម្ពុជា​ទទួល​រៀបចំ​ទិវា​អូឡាំពិក​អាស៊ី​តាម​តំបន់​ដែល​ប្រទេស​ជា​សមាជិក​ទាំង​អស់គេ​នឹង​មក​ចូលរួម​រត់​ដើម្បី​អបអរសាទរ និងលើកស្ទួយ​ចលនា​អូឡាំពិក​អាស៊ី​ទី ១០០​ឆ្នាំ ។ ព្រឹត្តិការណ៍​នេះ​ក៏​នឹងធ្វើ​នៅ​ឆ្នាំ ២០១៣​ដែរ ។ លោក​បញ្ជាក់ថា​ ព្រឹត្តិការណ៍​នេះ​ប្រសិនបើ​ធ្វើ​នៅ​ភូមិភាគ​ឦសាន​ល្អ​ណាស់ ​តែ​ទី​ នោះ​យើង​គ្មាន​សណ្ឋាគារ​សម្រាប់​ទទួល​ពួកគេ។ ហេតុនេះ​យើង​ប្រហែលជា​រៀបចំ​នៅ​ភ្នំពេញ​តែម្ដង ។​

ជាមួយនឹង​ការចូលរួម​ក្នុង​មហាសន្និបាត​នេះ​ លោក​ថោង ខុន ក៏បាន​ប្រគល់​លិខិត​មួយច្បាប់​ដល់​ព្រះអង្គ​ម្ចាស់​ប្រធាន​ក្រុមប្រឹក្សា​អូឡាំពិក​អាស៊ី​គឺ​ព្រះអង្គម្ចាស់ Sheikh Ahmad Al Fahad Al Sabah ដែល​បញ្ជាក់​ពី​កាលបរិច្ឆេទ​របស់​កម្ពុ​ជា​ក្នុង​ការទទួលយក​សិទ្ធិ​ធ្វើជា​ម្ចាស់​ផ្ទះសម្រាប់​ការប្រកួត​កីឡា SEA Games នៅក្រោយ​ឆ្នាំ ២០២០ ។​

លោក វ៉ា​ត់ ចំរើន​ ធ្វើការ​កត់សម្គាល់ថា ​ព្រឹត្តិការណ៍​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​នៅ​កម្ពុជា​សព្វថ្ងៃ​បាន​ក្លាយជា​ចលករ​ដ៏​សំខាន់​មួយ​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ឲ្យ​មកលេង​ប្រទេស​កម្ពុជា ។ គេ​ចង់ឃើញ​ស្រុក​ខ្មែរ ហើយគេ​ចង់​រត់​កំសាន្ដ​សប្បាយ​នៅ​ស្រុក​ខ្មែរ​ទៀត៕ S

What Next?

Recent Articles