ទេស​ចរបំពេញ​បែប​បទ​ឆ្លង​ដែន​ក្រោម​កៅ​ស៊ូ​តង់​!

ភ្ញៀវ​ទេស​ចរ កំពុង​បំពេញ​សំណុំ​បែប​បទ នៅ​មុខ​រោង​ប្រក់​ស្បូវ​ ដែល​មាន​សមត្ថ-​កិច្ច​ខ្មែរ​ចំនួន​ ៣ ស្ថា​ប័ន គឺ​កាំ​កុង​ត្រូល គយ និង​ប៉ូលិស​សេដ្ឋ​កិច្ច និង​ភ្ញៀវ​ទេស​ចរ​កំពុង​បំពេញ​សំណុំ​បែប​បទ នៅ​ក្រោម​កៅ​ស៊ូ​តង់​ របស់​ប៉ូលិស​អន្តោ​ប្រវេសន៍ដើម្បី​ចូល​ទៅ​ក្នុង​ទឹក​ដី​ថៃ នៅ​ច្រក​ព្រំ​ដែន​អន្ត​រ​ជាតិ​ជាំ​សាង៉ាំ ក្នុង​ខេត្ត​ឧត្ត​រមាន​ជ័យ កាល​ពី​ចុង​សប្តាហ៍​មុន​។

Tuesday, 13 November 2012
ភ្នំពេញប៉ុស្តិ៍


មន្ត្រី​​ប៉ូ​លិស​នៅ​ទី​នេះ បាន​និយាយ​ថា ថៃ​មិន​អនុញ្ញាតឲ្យ​កម្ពុជា​ សង់​ការិយា​ល័យ​សម​រម្យ​​ ឬ​ធ្វើ​ការ​ជួស​ជុល​​រោង​ប្រក់​ស្បូវ​​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ​នោះ​ទេ បើ​ទោះ​បី​ទី​នេះ ជា​ទឹក​ដី​កម្ពុជា​​ក្តី​។ រោង​ប្រក់​ស្បូវ​នេះ មាន​ចម្ងាយ​ប្រមាណ ៥ ម៉ែត្រ​ពី​តំបន់​ស និងប្រមាណ ៤០ ម៉ែត្រ​ពី​ប៉ុស្តិ៍​ព្រំ​ដែន​ថៃ​។ រូប​ថត ហេង ជីវ័ន

What Next?

Recent Articles

2 Responses to "ទេស​ចរបំពេញ​បែប​បទ​ឆ្លង​ដែន​ក្រោម​កៅ​ស៊ូ​តង់​!"

  1. chourn says:

    អស់ទាស់តែម្រងហើយ ហេតុអីបានជាមិនរៀបចំគំរោងស្នើសុំរដ្ឋាភិបាលសង់បន្ទប់អាគារថ្មរមួយទៅ តើអស់ប៉ុន្មានទៅ ឲ្យវាសមនិងកិត្តិនាមថា (កម្ពុជាជាប្រទេសដ៍មហាអច្ឆរិយៈ)​ នោះ។ ថវិការពីវិស័យ ទេសចរណ៍ក៍មានក្រាស់ក្រែលដែរសូមមេត្តាលើកមុខមាត់ប្រទេសខ្លះកុំបបួលគ្នាដេកលង់លក់ទាំង អស់គ្នានោះ។

  2. Khmerologist says:

    This is the reality in the Kingdom of wonder…