គណបក្សសង្គ្រោះជាតិ ដែលកើតឡើងដោយការរួបរួមគ្នារវាងគណបក្ស សម រង្ស៊ី និងគណបក្ស សិទ្ធិមនុស្ស ធ្វើពិធីរំលឹកខួបលើកទី១៦ នៃការគប់គ្រាប់បែកមុខអតីតអគាររដ្ឋសភា ព្រឹកថ្ងៃទី៣០ ខែមីនា ដោយមានការចូលរួមពីជនរងគ្រោះ និងសមាជិកគណបក្សនេះសរុបចំនួនប្រមាណ ៣០០នាក់។
ដោយ សុ ជីវី
2013-03-30
RFA

៣០-មីនា-២០១០: អ្នកចូលរួមពិធីរំឭកខួប១៣ឆ្នាំនៃព្រឹត្តិការណ៍គប់គ្រាប់បែកទៅលើហ្វូងបាតុករនៅខាងមុខសភា ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃ៣០ ខែមីនា ឆ្នាំ១៩៩៧ ឈរមើលរូបថតឯកសារនៃជនរងគ្រោះ។ RFA/Sok Serey
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានថ្លែងតាមវីដេអូខនហ្វើរិន (Conference) ពី ប្រទេសបារាំង ដោយសន្យាថា នឹងស្វែងរកយុត្តិធម៌ផ្តល់ជូនដល់ជនរងគ្រោះដោយសារព្រឹត្តិការណ៍គប់គ្រាប់បែកនោះ នៅពេលណាដែលគណបក្សរបស់លោកឈ្នះនៅក្នុងការបោះឆ្នោតជាតិអាណត្តិទី៥ ខាងមុខនេះ។
ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសខ្លួន ហៅការប្រារព្ធខួបលើកទី១៦ នេះ ថាជាពិធីចុងក្រោយបំផុតសម្រាប់ការរង់ចាំយុត្តិធម៌របស់ជនរងគ្រោះ ដោយសម្អាងថា គឺមានតែគណបក្សសង្គ្រោះជាតិ ឈ្នះឆ្នោតទេ ទើបអាចរកយុត្តិធម៌បាន។
លោក សម រង្ស៊ី បានលើកឡើងថា ពេលវេលាបានកន្លងទៅ ១៦ឆ្នាំ គឺហាក់នៅថ្មីៗសម្រាប់រូបលោក និងជនរងគ្រោះទាំងអស់។ លោក សម រង្ស៊ី នៅតែបន្តចោទប្រកាន់ថា ព្រឹត្តិការណ៍ថ្ងៃទី៣០ មីនា គឺមានអ្នកមានអំណាចដែលកំពុងគ្រប់គ្រងរដ្ឋាភិបាលបច្ចុប្បន្ន នៅពីក្រោយខ្នង ទើបករណីនេះពុំមានពន្លឺនៃយុត្តិធម៌។ លោក សម រង្ស៊ី អះអាងថា គឺមានតែគណបក្សសង្គ្រោះជាតិ ដែលទំនងហ្នឹងឈ្នះក្នុងការបោះឆ្នោតអាណត្តិទី៥ នេះទេ ទើបអាចរកយុត្តិធម៌ផ្ដល់អោយជនរងគ្រោះបាន។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ មានប្រសាសន៍ថា អាជ្ញាធរសមត្ថកិច្ចពុំដែលព្រងើយកន្តើយក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះឡើយ ហើយសំណុំរឿងនេះនៅតែបើកចំហ ពុំដែលបានបិទការស៊ើបអង្កេតទេ។ លោក ខៀវ សុភ័គ ចាត់ទុកការលើកឡើងរបស់លោក សម រង្ស៊ី ថាគ្រាន់តែជាការកេងចំណេញនយោបាយលើជនរងគ្រោះពីសំណាក់គណបក្សប្រឆាំង។
ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ មានប្រសាសន៍ថា រយៈពេល ១៦ឆ្នាំមកនេះ គឺបង្ហាញថា មន្ត្រីមានសមត្ថកិច្ចពុំមានឆន្ទៈពិតប្រាកដក្នុងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះទេ។
កាលពី ១៦ឆ្នាំមុន គឺនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៩៧ ជនដៃដល់បានគប់គ្រាប់បែកចំនួន ៤គ្រាប់ ទៅចំកណ្ដាលហ្វូងបាតុករ ដែលភាគច្រើនជាកម្មកររោងចក្រកាត់ដេរ ដឹកនាំដោយប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី។ ព្រឹត្តិការណ៍គប់គ្រាប់បែកលើហ្វូងបាតុករ ដែលចូលរួមទាមទារយុត្តិធម៌ឲ្យតុលាការស្អាតស្អំ បណ្ដាលអោយមនុស្ស ១៦នាក់ស្លាប់ និងជាង ១០០នាក់ បានរងរបួស។ អតីតប្រធានវិទ្យាស្ថានប្រជាធិបតេយ្យអន្តរជាតិ លោក រ៉ន អាប់នី ក៏ត្រូវរបួសក្នុងហេតុការណ៍នោះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
នៅថ្ងៃទី30 ខែមិនា ឆ្នាំ2013 លោកបណ្ឌិត ជាម យៀប សមាជិកអចិន្ត្រៃយ៍ គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាកចុះជួយ ស្រុកពាមរក៏ ពាមជរ ខេត្តព្រៃវែង បានដឹកនាំ រៀបចំកម្មវិធី ផ្សព្វផ្សាយ លទ្ធផល នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស ដល់គណ:កម្មា បក្សCPP ស្រុកពាមរ និង ពាមជរ ។
ចាកប្រធានបទ !
បើសិនសាលក្រមប្រកាសអោយកម្ពុជាឈ្នះមែន
ត្រូវដេញពួកអាទាហ៊ានសៀមចោរម្រ៉ាយអស់នោះ ចេញអោយអស់ពីតំបន់៤,៦គមរបស់ម៉ែវាជប់នោះ អោយបានក្នុង
២៤ម៉ោង បើមិនចេញសំលាប់វាអាករ កាត់ក្បាលដោតឈើបែទៅទិសខាងលិច ទុកជាការប្រមាន ។
បើធ្វើបានចឹងមែនខ្ញុំជឿរថាបក្សសំដាច់អាចមានលេសចំនេញសន្លឹកឆ្នោតពីរាស្រ្តម្តងទៀត តែមិនមែនខ្ញុំទេ !
ប៉ុន្មានថ្ងៃមុនលោក ជាម យៀប អតីតគ្រូបង្រៀនវិទ្យាល័យពាមរក៍បាក់ធ្មុងរឿងប្រកាសរឿងកូន ហ៊ុន សែន នឹងឈរជាតំណាងរាស្រ្ត។ បន្ទាប់ពីបន្ទោស ជាម យៀប មកស្រាប់តែ ហ៊ុន សែន ប្រកាសខ្លួនឯង។ តែលោក ហ៊ុន សែន ភ្លេចប្រកាសឲ្យប្រជាជនបានសគាល់ថា៖
កូនប្រពន្ធដើមដែលយកទៅផ្ញើនឹងបងប្រុសឈ្មោះអី? កូនប្តីដើមរបស់ប្រពន្ធសព្វថ្ងៃឈ្មោះអី? កូនប្រពន្ធ ចុងដែលជាស្រីអ្នកចម្រៀងឈ្មោះអី?