គណបក្សសង្រ្គោះជាតិដែលកើតចេញពីគណបក្សសិទ្ធិមនុស្ស និងគណបក្សសមរង្ស៊ីបានអំពាវនាវកាលពីព្រឹកមិញ ឲ្យរដ្ឋាភិបាលវែកមុខឃាតករបោកគ្រាប់បែកកាលពី១៦ឆ្នាំមុន នៅក្បែរអតីតអគាររដ្ឋសភាចាស់ ដែលកាលណោះបានសម្លាប់មនុស្សជាង ១០នាក់ និងបង្កអោយរបួសជាង១០០នាក់។ ក្រសួងមហាផ្ទៃបានស្វាគមន៍ការអំពាវនាវរបស់គណបក្សប្រឆាំងដោយបញ្ជាក់ថា ក្រសួងមហាផ្ទៃ និងរដ្ឋាភិបាលមិនទាន់បានបិទបញ្ចប់សំណុំរឿងនេះនៅឡើយទេ៕
ថ្ងៃ សៅរ៍ 30 មីនា 2013
ដោយ គី សុខលីម
RFA

គណបក្សសង្រ្គោះជាតិអំពាវនាវឲ្យរដ្ឋាភិបាលវែកមុខឃាតករបោកគ្រាប់បែកកាលពី១៦ឆ្នាំមុន
ទាក់ទងនឹងប្រធានបទនេះដែរ :
this guy was praying for his power,,, not for spirt not for soul of peoples who dead,,
Only SRS against with CPP, so we can see perfictly who had plot to bomb killed many SRS
mumbers in the grown. The murder will be expose after Hun Sen lost power, and the fair justice would come to everyone in the bright light.
នៅថ្ងៃទី30 ខែមិនា ឆ្នាំ2013 លោកបណ្ឌិត ជាម យៀប សមាជិកអចិន្ត្រៃយ៍ គណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា (CPP) និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាកចុះជួយ ស្រុកពាមរក៏ ពាមជរ ខេត្តព្រៃវែង បានដឹកនាំ រៀបចំកម្មវិធី ផ្សព្វផ្សាយ លទ្ធផល នៃមហាសន្និបាតវិសាមញ្ញ តំណាងទូទាំងប្រទេស ដល់គណ:កម្មា បក្សCPP ស្រុកពាមរ និង ពាមជរ ។
ចាកប្រធានបទ !
បើសិនសាលក្រមប្រកាសអោយកម្ពុជាឈ្នះមែន
ត្រូវដេញពួកអាទាហ៊ានសៀមចោរម្រ៉ាយអស់នោះ ចេញអោយអស់ពីតំបន់៤,៦គមរបស់ម៉ែវាជប់នោះ អោយបានក្នុង
២៤ម៉ោង បើមិនចេញសំលាប់វាអាករ កាត់ក្បាលដោតឈើបែទៅទិសខាងលិច ទុកជាការប្រមាន ។
បើធ្វើបានចឹងមែនខ្ញុំជឿរថាបក្សសំដាច់អាចមានលេសចំនេញសន្លឹកឆ្នោតពីរាស្រ្តម្តងទៀត តែមិនមែនខ្ញុំទេ !
ពាក្យដែលឯកឧត្តម ខៀវ សុភ័គ្រ ថារដ្ឋាភិបាលកំពុងបន្តស្រាវជ្រាវវែកមុខរកឃាតករនោះវាគ្រាន់តែជា ការដោះស្រាយឲ្យធូរពោះតែប៉ណ្ណោះ វាមិនខុសពីសាលាក្តីខ្មែរក្រហមទេដែលអូសបន្លាយទាល់តែមេធំ របស់ខ្មែរក្រហមងាប់អស់ អ្នកទាំងនោះរួមមាន៖ សីហនុ..ប៉ុល ពត..តាម៉ុក..អៀង សារី..បន្តិចទៀត ខៀវ សំផន នួន ជា ងាប់បន្តទៀតនោះគឺចប់។ រីឯមេឃាតករធំក្នុងការគប់គ្រាប់បែកលើហ្វូងបាតុករម្នាក់បាន ងាប់តៃហោងហើយគឺ ហុក ឡងឌី ឯអានៅសល់គឺលោក ខៀវ សុភ័គ្រ ពិតជាមិនហ៊ានចាប់ទេ….ប៉ុន្តែ ទោះបីតុលាការក្រុងភ្នំពេញមិនមានសមត្ថភាពចាប់ជនល្មើសក៏ដោយក៏តុលាការនៅឋាននរកមិនអនុគ្រោះឲ្យពួកវាឡើយ។ ជាក់ស្តែងយើងបានឃើញវាសនារបស់ ហុក ឡងឌី និង ហេង ពៅ ហើយនៅ សល់អាធំមួយទៀតដែលនឹងជួបកម្មពៀរមិនខុសពីអាពីរនាក់មុនទេ។
តើវិទ្យុអាស៊ីសេរី កំពុងប្រើពត៏មានទាក់ទងបុគ្គលនិងបុគ្គល
ពាក់ព័ន្ធនិងបណ្តឹងក្នុងតុលាការដើម្បីជាការប្រមាថថ្នាក់ដឹកនាំជាន់ខ្ពស់
គណបក្សប្រជាជនកម្ពុជាឫុ ?
***************************************
វិទ្យុអាស៊ីសេរីផ្សាយជាខេមរភាសា កាលពីថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៣ បានចេញ
ផ្សាយពត៏មានមួយដែលមានចំណងជើងថា ( ទីប្រឹក្សាលោកជា ស៊ីម ត្រូវប្តឹងចោទពីបទចេញ
សែកគ្មានសាច់ប្រាក់ ) ដែលក្នុងឃ្លាមួយ និយាយថា ក្នុងចំណោមមេដឹកនាំគណបក្សប្រជាជន
កម្ពុជាទាំងបីនាក់ លោកជា ស៊ីម ជាមនុស្សម្នាក់ដែលហាក់ដូចជាមានមនុស្សជំនិត បង្ករឿង
អាស្រូវច្រើនជាងគេ បើប្រៀបធៀបនឹងលោកហ៊ុន សែន និងលោក ហេង សំរិន ។
បើយើងស្តាប់ ឫុមើលមួយភ្លែត វាហាក់ដូចវិទ្យុអាស៊ីសេរី បានប្រើករណីយ៏កិច្ចជា
ប្រព័ន្ធ ផ្សព្វផ្សាយលើកយករឿងរ៉ាវទាក់ទងនិងប្រជាពលរដ្ឋ ជាដើមបណ្តឹងឈ្មោះ
លោក ជៀក កឹមឡុង (ការពិត ឈ្មោះជៀក គឹមឡុង ) ដែលបានដាក់ពាក្យប្តឹងឯកឧត្តម
ហៀ ហ៊ីន សព្វថ្ងែមានតួរនាទីជាទីប្រឹក្សារបស់សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ២០១៣ ក្នុងកម្មវត្ថុ ដោយចោទថាឯកឧត្តម ហៀ ហ៊ីន មិនព្រមទូទាត់ប្រាក់ថ្លៃទិញដី ពីដើមបណ្តឹង អោយគ្រប់ចំនួននិងចេញសែកគ្មានសាច់ប្រាក់ ដោយស្នើសុំព្រះរាជអាជ្ញាចោទប្រកាន់ និងផ្តន្ទាទោសចុងចោទតាមផ្លូវច្បាប់និងទាមទារសំណងជម្ងឺចិត្ត៣ម៉ឺនដុល្លារមកធ្វើជាចំណងទាក់ទងចោទឆ្លើយគ្នាទាំងសងខាងប្រៀបដូចជារង្វង់កង់រទេះដោយមិនលម្អៀង។ ប៉ុន្តែយើង ក៏មានការសោកស្តាយខ្លាំងណាស់ដែលវិទ្យុអាស៊ីសេរីបបូរមាត់ខាងក្រៅស្រែកពីសច្ចះភាព យុត្តិធម៏មិនលម្អៀងថាជាប្រព័ន្ធផ្សព្វផ្សាយដែលប្រកបដោយវិជ្ជាជីវះ តែបែរជាប្រើប្រាស់ ពត៏មានបង្កប់ដោយចរិកនយោបាយមកលាយឡំជាមួយ ក្នុងបំណងប្រមាថយ៉ាងចេញមុខ ចំពោះថ្នាក់ដឹកនាំជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាសម្តេចអគ្គមហាធម្មពោធិសាលជាស៊ីម ដូចក្នុងឃ្លាថា លោកជា ស៊ីម ជាមនុស្សម្នាក់ដែលហាក់ដូចជាមានមនុស្សជំនិតបង្ករឿង អាស្រូវច្រើនជាងគេបើប្រៀបធៀបនឹងលោកហ៊ុនសែននិងលោកហេងសំរិនដែលហេតុការណ៏ពិតជារឿងបណ្តឹងបុគ្គលនិងបុគ្គលពាក់ព័ន្ធការបង្កកសាច់ប្រាក់នៅធនាគារក្នុងករណីផ្ទៃដីត្រូវទិញពីភាគីដើមបណ្តឹងពាក់ព័ន្ធនឹងបឹងតាមោគត្រូវបានហាមឃាត់ចាក់ដីពីអាជ្ញាធរដែលកន្លងមកបឹងនេះក្រសួងធនធានទឹកនិង ឧតុនិយមពុំទាន់មានកំណត់ផ្ទៃបឹងនៅឡើយនោះ ។
ជាការពិតណាស់ ក្នុងចំណោមសិទ្ធិជាច្រើននៅក្នុងរដ្ឋធម្មនុញ្ញ ដែលរដ្ឋបានផ្តល់ជូន
ប្រជាពលរដ្ឋ ក្នុងនោះសិទ្ធសេរីភាពបញ្ចេញមតិ បានក្លាយជាការយកចិត្តទុកដាក់ជាពិសេស
នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ ។ ប៉ុន្តែសិទ្ធិនេះ សម្រាប់
គោលការណ៏សិទ្ធិមនុស្សវិញ ជារឿយៗត្រូវបានបុគ្គលអ្នកប្រើប្រាស់រំលោភបំពាន ។ យ៉ាងណាម៉ិញ សិទ្ធិនិងករណីកិច្ចគឺមានចំណងទាក់ទងគ្នា ។ គេអាចនិយាយថា សិទ្ធិរបស់អ្នកដ៏ទៃ គឺជាកាតព្វកិច្ចរបស់វិទ្យុអាស៊ីសេរី ករណីក្នុងការគោរពសិទ្ធិអ្នកដ៏ទៃ និងសិទ្ធិរបស់វិទ្យុអាស៊ីសេរី អាស្រ័យលើអ្នដ៏ទៃ បំពេញករណីយ៏កិច្ចរបស់ពួកគេ ។ ដូច្នេះការការរំលោភបំពានករណីយ៏កិច្ចរបស់វិទ្យុអាស៊ីសេរី មានន័យថាជាការបញ្ចប់នូវសិទ្ធ ផ្ទាល់ដោយប្រមាថចំពោះសម្តេចជា ស៊ីម ដែលជាបុគ្គលម្នាក់នៅឆ្ងាយ អត់មានទំនាក់ទំនង ក្នុងហេតុការណ៏នៃរឿងបណ្តឹងបុគ្គលនិងបុគ្គល ខាងលើនេះសោះ ។
ចំពោះវិទ្យុអាស៊ីសេរី ដែលតែងនិយាយអួតថា ជាប្រភពផ្តល់ពត៏មានមិនលម្អៀង ក៏គួរយល់ថា អហិង្សាជាច្បាប់របស់ជំពូកមនុស្ស រីឯហិង្សាវិញជាច្បាប់របស់ជំពូកសត្វ ។ អហិង្សាបានដល់សេចក្តីស្រឡាញ់រាប់អាន ការអាណិតអាសូរជាដើម ។ ចំណែកហិង្សាវិញ បានដល់ការបង្កររបួសស្នាមបីយ៉ាង គឺអំពើហិង្សាផ្លូវចិត្ត តាមរយះពាក្យសម្តី តាមរយះអំពើ ប្រព្រឹត្តដោយកាយ ការប្រើគំនិតអាក្រក់ ការនិយាយមិនពិត ការគឹតគូរមិនល្អិតល្អន់ក្នុង ទង្វើឫុការនិយាយគឺសុទ្ធជាអំពើហិង្សា។អញ្ចឹងសួរថា.តើការផ្សព្វផ្សាយពត៏មានដែលមានចរិក នយោបាយមក លាយឡំដើម្បីប្រមាថថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចជា ស៊ីម ជាអំពើហិង្សាដែលនាំដល់ការបាត់នូវសណ្តាប់ធ្នាប់សង្គមដែរទេ?ឫុមួយវិទ្យុអាស៊ីសេរីចាត់ទុកទង្វើបែបនេះជាលិទ្ធិប្រជាធិបតេយ្យផ្ទាល់ខ្លួនរបស់ពួកគេ ជាសិទ្ធិមនុស្សផ្ទាល់ខ្លួនរបស់ពួកគេ
ដែលវាមិនស៊ីសង្វាក់ជាមួយចំណងផ្លូវច្បាប់ និងសិទ្ធិអ្នកដ៏ទៃនោះ ? ។
ប្រទេសកម្ពុជាត្រូវបានគ្រប់គ្រងដោយស្ថាប័នធម្មនុញ្ញដែលកំពុងដំណើរការជាប្រក្រតី តាមច្បាប់រដ្ឋធម្មនុញ្ញរបស់ប្រទេសជាតិ ដូចជាស្ថាប័នព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សាធម្មនុញ្ញ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ស្ថាប័នតុលាការ ស្ថាប័នរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋដ៏ទៃទៀតអាជ្ញាធរជាតិសវនកម្មអង្គភាពប្រឆាំងអំពើពុករលួយគណកម្មធិការជាតិ រៀបចំការបោះឆ្នោតជាដើម។ក្រៅពីនេះប្រព័ន្ធផ្សព្វផ្សាយសង្គមស៊ីវិលដែលមាននិន្នាការផ្សេងគ្នា កំពុងតែរីកដុះដាល និងដំណើរការយ៉ាងសកម្ម រហូតដល់មជ្ឍដ្ឋានអន្តរៈជាតិ និយាយថា ប្រទេសកម្ពុជាជាឋានសួគ៏នៃសង្គមស៊ីវិលទៀតផង។ពិតណាស់ប្រជាជនខ្មែរទូទៅទាំងអស់ មានសំណាងណាស់ ដែលបានរស់នៅក្នុងសង្គមប្រជាធិបតេយ្យដែលមានសុវត្ថិភាព និងភាពសុខុដុមរវាងខ្មែរនិងខ្មែរក្នុងគន្លងនិតិរដ្ឋនៅកម្ពុជាដែលជនិច្ចកាលសាមគ្គីរួបរួមគ្នា យ៉ាងសកម្មក្នុងការថែរក្សាសន្តិភាពពង្រឹងស្ថិរភាពសន្តិសុខសណ្តាប់ធ្នាប់សង្គមដែលសុទ្ធសឹងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៏ប្រកបដោយចីរភាពនិរន្តរភាពពោលគឺការពង្រឹងសុខុមាលភាព និងវិបុលភាពរបស់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ពិតណាស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រ កម្ពុជាដែលប្រសូត្រចេញពីគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់សម្តេចប្រមុខបក្សទាំងបី គឺសម្តចអគ្គមហាធម្មពោធិសាលជា ស៊ីម ប្រធានព្រឹទ្ធសភា , សម្តេចអគ្គមហាពញាចក្រី ហេងសំរិនប្រធានរដ្ឋសភានិងសម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជាបានដឹកនាំប្រទេសជាតិប្រកបដោយជោគជ័យ ដែលបាននិងទាក់ទាញ សមាណចិត្តប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងក្នុងនិងក្រៅប្រទេសចូលរួមគាំទ្រកាន់តែច្រើនឡើង មិនគួរណាភាពអយុត្តិធម៏មួយដែលផ្តល់ដោយវិទ្យុអាស៊ីសេរី ទាក់ទងនិងរឿងរ៉ាវ រវាងបុគ្គល និងបុគ្គល ក្តីក្តាំគ្នាក្នុងតុលាការយកមកដាក់សម្ពាធសម្រាប់ប្រមាថមកលើសម្តេច ជាស៊ីមដែលជាបុគ្គលម្នាក់នៅឆ្ងាយអត់មានទំនាក់ទំនងក្នុងហេតុការណ៏នៃរឿងខាងលើនេះសោះនោះទេ។ដោយមិនថ្កោលទោសយើងគ្រាន់តែចង់អោយវិទ្យុអាស៊ីសេរីពិនិត្យឡើងវិញពី ក្រមសីលធម៏វិជ្ជាជីវះរបស់ខ្លួន បានជាប្រព័ន្ធផ្សព្វផ្សាយមួយមានភាពសុក្រឹតដោយមិន លម្អៀងពិតប្រាកដសម្រាប់ជាទីទំនុកចិត្តរបស់សាធារណះជន ហើយចំពោះរឿងរ៉ាវទាក់ទង និងក្តីក្តាំ ដោយវិជ្ជាជីវះ វិទ្យុអាស៊ីសេរីគួរទុកអោយប្រព័ន្ធតុលាការនិងមេធាវីធ្វើការងារគេចុះ ហើយដែលរឿងនេះនឹងដឹងសខ្មៅ បន្ទាប់ពីចៅក្រមសាលាដំបូងរាជធានីភ្នំពេញកាត់ក្តី នឹងចេញសាលក្រមរួចនោះ ៕
ថ្ងៃនេះ អា Cheathនិយាយមកហាក់ដូចជាដឹងខុសដឹងត្រូវខ្លះ បើទោះជាហ្អែងផ្ងារមុខទៅកាន់ ស៊ីភីភីក៏ដោយ ក៏អាចចាត់ទុកថាហ្អែង ទើបពីជាពីឆ្គួត ហើយដែរ សូមអបអរសាទរ ។ ប៉ុន្តែ អញសង្ស័យ ថាសំនេររបស់ហ្អែងខាងលើនេះ លួចចំឡងពីគេនោះទេ ។ យ៉ាងណាក៏ដោយ ក៏វាអាចទទួលយកជាការបានដែរ ។