សង្គម​ស៊ីវិល​រិះគន់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា

សង្គម​ស៊ីវិល និង​អ្នក​នយោបាយ​មួយ​ចំនួន ហៅ​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ថា​ជា​ការ​សម្រេច​ការងារ​ប្រទេស​ជាតិ​ដោយ​ខ្វះ​តម្លាភាព។ ប្រតិកម្ម​នេះ កើត​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា ដែល​មិន​មាន​សំឡេង​បក្ស​ប្រឆាំង បាន​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បង្កើត​ក្រសួង​មុខ​ងារ​សាធារណៈ អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤ និង​ជា​ពិសេស អនុម័ត​សេចក្តី​ព្រាង​បំបែក​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ជា​ពីរ។

ដោយ វណ្ណ វិចារ
2013-11-09
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា (RFA)

រដ្ឋ​សភា​នៃ​ប្រទេស​កម្ពុជា (RFA)

ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤ និង​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​បំបែក​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល​ជា​ពីរ​ក្រសួង ក្លាយ​ជា​ប្រធាន​បទ​មួយ​ដែល​អ្នក​នយោបាយ និង​សង្គម​ស៊ីវិល​រិះគន់​ថា ជា​ការ​ដើរ​ផ្ទុយ​ពី​នយោបាយ​កំណែ​ទម្រង់​របស់ លោក ហ៊ុន សែន។ ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ត្រូវ​បំបែក​ជា​ពីរ គឺ​ក្រសួង​ឧស្សាហកម្ម សិប្បកម្ម ព្រម​ទាំង​ក្រសួង រ៉ែ និង​ថាមពល។

មន្ត្រី​អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញឫទ្ធិ នៅ​ថ្ងៃ​ទី​៩ ខែ​វិច្ឆិកា មាន​ប្រសាសន៍​ថា ភាគី​គណបក្ស​ប្រជាជន​កម្ពុជា បាន​សន្យា​ធ្វើ​កំណែ​ទម្រង់​ស្ថាប័ន​ជាតិ​ឲ្យ​ស៊ី​ជម្រៅ ពិសេស​គឺ​ការ​ចាត់​ចែង​ចាយ​វាយ​ថវិកា​ជាតិ​ឲ្យ​មាន​តម្លាភាព ដើម្បី​ជា​ប្រយោជន៍​ជាតិ។ ប៉ុន្តែ ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ចាយ​វាយ​លុយ​ជាតិ​ដោយ​ឯក​បក្ស​ទៅ​វិញ។ លោក​បន្ត​ថា ដំណើរ​ការ​អនុម័ត​ច្បាប់​នានា គួរ​ណាស់​តែ​ត្រូវ​ផ្អាក​ជា​មុន​សិន នៅ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​ជាប់​គាំង​នយោបាយ​នោះ។ លោក យ៉ែម បុញ្ញឫទ្ធិ បញ្ជាក់​ថា ចំពោះ​ការ​បង្កើត​ក្រសួង​ថ្មី​វិញ ជា​ដំណើរ​ការ​ចែក​តំណែង​គ្នា​រវាង​មន្ត្រី​បក្ស​ប្រជាជន​កម្ពុជា ប៉ុណ្ណោះ។

សេចក្តី​ព្រាង​ច្បាប់​ថវិកា​ជាតិ​ឆ្នាំ​២០១៤ ត្រូវ​បាន​មន្ត្រី​គណបក្ស​កាន់​អំណាច​បង្ហាញ​ថា រាជ​រដ្ឋាភិបាល​ត្រូវ​ការ​ប្រាក់​ចាយ​វាយ​ក្នុង​រង្វង់​ជាង ៣​ពាន់​លាន​ដុល្លារ គឺ​កើន​ឡើង​ជាង​ឆ្នាំ​មុន​ចំនួន​ជាង ៥០០​លាន​ដុល្លារ។ រដ្ឋាភិបាល​គ្រោង​ចំណាយ​លើ​ការ​ស្ដារ​ឡើង​វិញ​នូវ​ហេដ្ឋារចនាសម្ព័ន្ធ ក្រោយ​ទឹក​ជំនន់​ដ៏​ធ្ងន់ធ្ងរ​នៅ​ឆ្នាំ​២០១៣ នេះ បង្កើន​ប្រាក់​បៀវត្សរ៍​ដល់​មន្ត្រី​រាជការ​ថ្នាក់​ក្រោម​ជាតិ​ពី​ជាង ២០​ម៉ឺន ទៅ​ជាង ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ និង​ការ​បន្ត​អនុវត្ត​វិស័យ​អាទិភាព​ទាំង​៧ ក្នុង​នោះ​រួម​មាន វិស័យ​អប់រំ សុខាភិបាល កសិកម្ម អភិវឌ្ឍន៍​ជនបទ សង្គម​កិច្ច ជាដើម។

យ៉ាង​ណា​មិញ នាយក​វេទិកា​អង្គការ​មិន​មែន​រដ្ឋាភិបាល លោក ឈិត សំអាត មាន​ប្រសាសន៍​ថា ការ​អនុម័ត​សេចក្តី​ព្រាង​ថវិកា​ជាតិ​ឆ្នាំ​២០១៤ ជា​ការ​បំពេញ​ការងារ​ខ្វះ​តម្លាភាព។ លោក​បន្ត​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​បាន​ព្យាយាម​ដាក់​សំណើ​ទៅ​កាន់​រដ្ឋសភា ដើម្បី​ស្នើសុំ​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ យក​ទៅ​សិក្សា​ដើម្បី​ចូល​រួម​យោបល់ ប៉ុន្តែ​រដ្ឋសភា​បែរ​ជា​មិន​អនុញ្ញាត​ឡើយ។ លោក​បញ្ជាក់​ថា អភិបាល​កិច្ច​ល្អ​ជា​ស្នូល​នៃ​ការ​អភិវឌ្ឍ ហេតុ​នេះ​ការ​ចូល​រួម​ពី​គ្រប់​មជ្ឈដ្ឋាន ជា​ប្រការ​សំខាន់​បំផុត​ដែល​មិន​អាច​ខ្វះ​បាន។

ទន្ទឹម​នឹង​នេះ ប្រធាន​បណ្ដាញ​រួប​រួម​គណនេយ្យ​ភាព​សង្គម​អាស៊ី​បូព៌ា និង​អាស៊ី​ប៉ាស៊ីហ្វិក លោក សន ជ័យ យល់​ថា ការ​បំបែក​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ជា​ពីរ​ជា​នយោបាយ​កំណែ​ទម្រង់​របស់​រាជ​រដ្ឋាភិបាល។ ប៉ុន្តែ វា​ជា​ការ​បង្កើន​ចំណាយ​ថវិកា​ជាតិ តាំង​ពី​ការ​រៀប​ចំ​រចនាសម្ព័ន្ធ​ក្រសួង រហូត​ដល់​ការ​បង្កើន​លុយ​ចាយ​វាយ​សម្រាប់​ប្រាក់​ខែ​បុគ្គលិក ចាប់​ពី​មន្ត្រី​ថ្នាក់​តូច​រហូត​ដល់​រដ្ឋមន្ត្រី។ លោក​បញ្ជាក់​ថា សង្គម​ស៊ីវិល​រង់ចាំ​មើល​ថា តើ​កំណែ​ទម្រង់​ដែល លោក ហ៊ុន សែន ដាក់​ចេញ​នោះ​មាន​លទ្ធផល​យ៉ាង​ណា?

ទោះ​ជា​បែប​ណា​ក៏ដោយ តំណាង​រាស្ត្រ​ចាស់​វស្សា​របស់​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀប បាន​ថ្លែង​ប្រាប់​កាសែត​ក្នុង​ស្រុក កាល​ពី​ថ្ងៃ​ទី​៨ ខែ​វិច្ឆិកា ថា ច្បាប់​ថវិកា​ជាតិ​នឹង​ត្រូវ​អនុម័ត​នៅ​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា ខាង​មុខ ហើយ​បំបែក​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ជា​ពីរ មិន​មែន​ជា​មធ្យោបាយ​ក្នុង​ការ​បែង​ចែក​អំណាច​គ្នា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ទេ។

កាល​ពី​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ជា​លើក​ដំបូង លោក ហ៊ុន សែន បាន​ប្រកាស​ថា នៅ​អាណត្តិ​ទី​៥​នេះ កម្ពុជា នឹង​បង្កើត​ក្រសួង​ថ្មី​មួយ​ទៀត​បន្ថែម​ទៅ​លើ​ក្រសួង​ដែល​មាន​ស្រាប់​ទាំង​២៦។ ប៉ុន្តែ បើ​សិន​ជា​ក្រសួង​ឧស្សាហកម្ម រ៉ែ និង​ថាមពល ត្រូវ​បំបែក​ជា​ពីរ​នោះ ក្រសួង​សព្វថ្ងៃ​នឹង​មាន​សរុប​ចំនួន ២៨​ក្រសួង។

សង្គម​ស៊ីវិល​មួយ​ចំនួន​លើក​ឡើង​ថា ការ​គ្រប់គ្រង​វិស័យ​រ៉ែ​នៅ​កម្ពុជា មិន​មាន​ប្រសិទ្ធភាព​នៅ​ឡើយ​ទេ។ កំណប់​រ៉ែ​មាស​នៅ​ខេត្ត​មួយ​ចំនួន ដូច​ជា​ខេត្ត​ក្រចេះ ព្រះវិហារ មណ្ឌលគិរី និង​ខេត្ត​បាត់ដំបង ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ឯកជន​ប្រមូល​យក​ដោយ​មិន​មាន​តម្លាភាព។ កាល​ពី​ពេល​កន្លង​ទៅ កម្មករ​នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ក្រចេះ បាន​បាត់​បង់​អាយុ​ជីវិត​ក្នុង​អណ្ដូង​រ៉ែ​មាស​ថែម​ទៀត ដោយ​អាជ្ញាធរ​សុទ្ធតែ​ថ្លែង​អះអាង​ថា ក្រុមហ៊ុន​ដែល​ជីក​រ៉ែ​មាស​ទាំង​នោះ ជា​ក្រុមហ៊ុន​សិក្សា​ស្រាវជ្រាវ​កំណប់​រ៉ែ​ប៉ុណ្ណោះ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

6 Responses to "សង្គម​ស៊ីវិល​រិះគន់​កិច្ច​ប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា"

  1. ។។ says:

    បើបក្សប្រឆាំងអត់ព្រមចូលប្រជុំគ្មានអាឡប់គ្រឿងណារិះគន់សោះ។
    តើឲ្យដេករង់ចាំពួកប្រឆាំងហេងស៊យដល់ពេលណា?បើវាមិនទទួល
    ស្គាល់រាល់តែអណ្ណត្តិ?បើចេះតែរង់ចាំ ពួកប្រឆាំងហេងស៊យបានចិត្ត
    អត់ចូលប្រជុំរាប់ឆ្នាំតើនឹងទៅជាយ៉ាងណា?ម្យ៉ាងទៀតសូមកុំភ្លេចថា
    រដ្ឋធម្មនុញ្ញគឺ50%+1 (មេបក្សប្រឆាំងហេងស៊យសម រង្ស៊ីដឹងច្បាស់
    ជាងគេ ថាគាត់ចូលរួមអនុម័តដើម្បីសងសឹកនរណា?)មុននឹងពួកសង្គម
    ស៊ីវិលលើសទឹករិះគន់៕

  2. Khmeng Wart says:

    ពួកសភាចោរ វាធ្វើអីក៏ចោរដែរ…ព្រោះឆាវឆាវបានចាប់ស្តេចធ្វើចំនាប់ខ្មាំងហើយ…ឥលូវស្តេចក្លាយជាស្តេចល្ខោនហើយ…ឆាវឆាវអោយអង្គុយគឺអង្គុយហើយ…អោយឈរគឺឈរហើយ….!

  3. ទន្លេសាប says:

    ពួកអាសង្គមសុីវិលអាចមមាន់អាចមឆ្កែ កុំទៅស្តាប់វា សុទ្ឋតែកញ្ជះដាច់ថ្លៃអាមេរិកទាំងអស់។អាមេរិកកំពុងវាតទីអាណានិគមនិយម
    បែបថ្មីដើម្បីត្រួតត្រាស្រុកខ្មែរ និងប្រទេសនានាដែលសំបូរទៅដោយបុគ្គលកំពុងពុលសិទិ្ឋមនុស្ស&លទិ្ឋប្រជាធិបតេយ្យដូចអស់លោក
    សង្គមសុីវិល និងអស់លោកអ្នកវិភាគអាច់ការាជ្យអញ្ចឹង ។សូមអស់លោក បើកខួរក្បាលអោយទូលាយ ហើយវិភាគអោយបានម៉ត់ចត់។

  4. Chourn says:

    ខ្ញុំដូចជាអស់សំណើចដែលបានឮមតិប្រជាពលរដ្ឋនិយាយថា (កិច្ចប្រជុំគណះកម្មការចង្រៃរដ្ឋសភា)

  5. eclipse says:

    រួចចុះមាន ទៅ ច្អី ! បក្សរបស់ឯង រួមដៃគ្នា ជាមួយនឹងក្សត្រ ហ៊ុំព័ទ្ធលួសបន្លា វិមានរដ្ឋសភា បង្កើតរដ្ឋសភា

    ឯកបក្សរួចទៅហើយ។ ចាំបាច់រិះគន់ បក្សប្រឆាំង អត់បានចូលធ្វើអី ?។ ចង់អនុម័តច្អី ក៏អនុម័តទៅ ឱ្យតែទៅ

    មុខរួច ចាំបាច់ទៅ ដៀមដាម តំណាងរាស្ត្រខាងបក្សប្រឆាំងធ្វើច្អី បើព័ទ្ធរបងលួសបន្លា បង្កើតរដ្ឋសភាតែឯង

    រួចហើយនុស៎ !។ បែបជា មានទាស់នឹង ការរកប្រាក់ជំនួយ និង ប្រាក់កម្ចីមិនបាន ហើយហ្នឹង ? អាអូនអើយ

    បើថាមិនកើតទេ ទៅសំពះសុំទោស ខាងបក្សប្រឆាំងទៅ ក្រែងលោ អស់ភាពស្ទះ ដើរទៅមុខនឹងគេរួច ?។

  6. eclipse says:

    អ្ហាមួយស៊ីដាច់ សុកស៊ីម៉ែ ហ្អា ! អីឡូវនី អ្ហាមួយកាចីលូយ គៀម បីពាន់ ភីឡាំលយ លៀនដូឡា អាមេរិក ហ្អា !

    ធីងៃ ខាឡោយ តូវ អ្ហាមួយ សាមឡាងស៊ី អត់អោយ គៀម វិង ហ្អា ! គៀម សូយ មីង តេន ហ្អា !។