កុមារាអាយុ ១០ឆ្នាំម្នាក់ពីខេត្តកំពត បានស្លាប់កាលពីថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ដោយសារជំងឺគ្រុនផ្ដាសាយបក្សី (H5N1) បន្ទាប់ពីកុមារនោះគ្រុនក្តៅខ្លាំង ក្អក ឈឺបំពង់ក និងពិបាកដកដង្ហើម ហើយបានដឹកមកព្យាបាលនៅមន្ទីរពេទ្យគន្ធបុប្ផា ក្រុងភ្នំពេញ កាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែវិច្ឆិកា។
ដោយ ម៉ៅ សុធានី
2013-11-09
RFA

២៤-មីនា-២០១០: សត្វមាន់ដែលត្រូវបានឈ្មួញដឹកពីខេត្តស្វាយរៀង នាំចូលមករាជធានីភ្នំពេញ (Photo: RFA)
ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក កាលពីម្សិលមិញបានឲ្យដឹងថា ការស្លាប់របស់កុមារានេះ គឺជាករណីអ្នកស្លាប់លើកទី១៣ ហើយ ក្នុងចំណោមមនុស្ស ២៤នាក់ ដែលបានឆ្លង និងកើតជំងឺគ្រុនផ្ដាសាយបក្សី (H5N1) នៅឆ្នាំ២០១៣ នេះ។
សេចក្តីថ្លែងការណ៍ដដែលបន្តថា ក្រុមគ្រូពេទ្យបានចុះស៊ើបអង្កេតនៅក្នុងភូមិដែលកុមារារស់នៅ បានរកឃើញថា មួយខែមុនពេលកុមារានោះធ្លាក់ខ្លួនឈឺ បន្ទាប់ពីបានប៉ះដោយផ្ទាល់ជាមួយសត្វមាន់ដែលឈឺងាប់ភ្លាមៗប្រមាណជា ៣០ក្បាល។ កុមាររូបនោះបានឆ្លងជំងឺគ្រុនផ្ដាសាយបក្សី នៅខណៈជួយជញ្ជូនយកសត្វមាន់ងាប់ទាំងនោះទៅឲ្យបងប្រុសរៀបចំធ្វើម្ហូប៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- គ្រូពេទ្យនៅមន្ទីរពេទ្យរដ្ឋខ្លះរងការរិះគន់ថាមិនសូវយកចិត្តទុកដាក់ព្យាបាលអ្នកជំងឺ
- កុមារាម្នាក់នៅខេត្តកំពតឆ្លងជំងឺគ្រុនផ្ដាសាយបក្សី
- ជំងឺមហារីកដោះ
- កុមារីម្នាក់ទៀតនៅកំពង់ធំឆ្លងមេរោគផ្ដាសាយបក្សី
- មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំផ្ដល់ការព្យាបាលជំងឺភ្នែកអត់គិតថ្លៃ៥ថ្ងៃ
- កុមារកម្ពុជាប្រមាណ២ពាន់នាក់ស្លាប់ជារៀងរាល់ឆ្នាំដោយសារជំងឺរាករូស
- សប្បុរសជនជួយសង្គ្រោះជីវិតស្ត្រីសម្រាលកូននៅមន្ទីរពេទ្យខេត្តបាត់ដំបង
- អ្នកកាសែតរៀនពីពាក្យប្រើក្នុងព័ត៌មានមេរោគអេដស៍ជំងឺអេដស៍
- ស្ថានភាពជំងឺរបស់កុមារក្រោយមានទឹកជំនន់