លោក សម រង្ស៊ី កំពុង​ដឹកនាំ​បាតុករ​ប្រមាណ​ប្រាំ​ម៉ឺន​នាក់​ហែ​ក្បួន​តាម​ការគ្រោងទុក​​

ដោយ៖​ ដោយ នួន បូរិន​​
ថ្ងៃអាទិត្យ ទី22 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

ក្បួនដង្ហែរបស់គណបក្សសង្គ្រោះជាតិនៅរសៀលនេះ​(រូបថតលោក នាង សុឃុន)

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដឹក​បាតុករ​ប្រមាណ​ប្រាំ​ម៉ឺន​នាក់​ចេញ​ទីលាន​ប្រជាធិបតេយ្យ​ទៅតាម​គោលដៅ​មួយ​ចំនួន​ដូច​ការគ្រោងទុក នៅ​រសៀល ថ្ងៃ​អាទិត្យ​នេះ ដើម្បី​ទាមទារ​ឲ្យមាន ការបោះឆ្នោត​ឡើងវិញ​។​

នៅ​ម៉ោង​៤​រសៀល​នេះ ក្បួន​ដង្ហែ​របស់​លោក​សម រង្ស៊ី និង​លោក កឹម សុខា​ស្ថិត​លើផ្លូវ ព្រះ​មុវ​ង្ស​ដែលមាន​បាតុករ​ប្រមាណ​ប្រាំ​ម៉ឺន​នាក់​ចូលរួម​។ នៅ​ផ្លូវ​​ដែល​ក្បួន​មិន​ទាន់​ទៅដល់​ប្រជាពលរដ្ឋ​ដែល​មានផ្ទះ​នៅ​ក្បែរៗ​នោះ និង អ្នកដំណើរ​ខ្លះ​បាន​នាំគ្នា​ឈរសងខាង​ចាំមើលក្បួន។​

ស្ថានភាព​នៅ​តាម​ដងផ្លូវ​នៃ​ការហែក្បួន​នោះ មិនសូវ​មាន​កម្លាំង​សមត្ថកិច្ច​ទេ​។ គោល ដៅ​សំខាន់ៗ​ដែល​គណបក្ស​សង្គ្រោះ​ជាត​ជ្រើសរើស​ហែ​នៅថ្ងៃនេះ រួម​មាន​មហាវិថី ព្រះមុនីវង្ស មហាវិថី​ផ្លូវ​ម៉ៅ​សេទុង មហា​វិធី​កម្ពុជាក្រោម​ និង មហា​វិធី​ព្រះសីហនុ​ជាដើម​។

សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

One Response to "លោក សម រង្ស៊ី កំពុង​ដឹកនាំ​បាតុករ​ប្រមាណ​ប្រាំ​ម៉ឺន​នាក់​ហែ​ក្បួន​តាម​ការគ្រោងទុក​​"

  1. Terminator III says:

    Keep on going my people, until we can accomplish our goal and objective.