Monday, 23 December 2013
ស៊ូ វុទ្ធី
ភ្នំពេញ ប៉ុស្តិ៍
ភ្នំពេញ : ខណៈមជ្ឈដ្ឋានជាច្រើនរួមទាំងអ្នកនៅក្នុងចង្កោមសិល្បៈផងដែរ សង្ស័យថា ទាល់តែបុរសចំណាស់មានបុណ្យស័ក្ដិធំទើបអាចធ្វើម្ចាស់បេះដូង លើកទីពីរបស់អ្នកនាង កែវ ពេជ្រពិសី នោះ អ្នកមេម៉ាយមួយភ្លើងក្រោមកំដៅអាពាហ៍ពិពាហ៍ឆ្នាំ២០០៩ រូបនេះបែរជាបង្ហាញទស្សនៈផ្ទុយពីអ្នកដទៃតែម្ដងដោយនាង បានអះអាងថា បុរសជំពូកនេះមិនស្ថិតក្នុងផ្នត់គំនិតនាងឡើយ។
កែវ ពេជ្រពិសី ប្រាប់ថា៖ «ក្នុងកែវភ្នែកខ្ញុំ មិនដែលគិតថា បុរសចំណាស់ ជាបុគ្គលចាស់ចិត្តចាស់គំនិត អាចផ្ញើវាសនាបាននោះទេ។ ផ្ទុយទៅវិញ មនុស្សជំពូកនេះសម្រាប់ខ្ញុំមានតែគិតថា មិនអាចជឿទុកចិត្តបានទៅវិញទេ បើទោះជាប្រុសជំពូកនោះ ត្រូវគេដឹងថា បានដាច់ស្រេចជាមួយភរិយាដើមហើយក៏ដោយ ខ្ញុំមិនជឿថា បុរសសម្បូរទ្រព្យ ឬវ័យជ្រេ នៅទំនេរបេះដូងសម្រាប់តារាសិល្បៈដូចខ្ញុំនោះទេ»។
អ្នកនាង បញ្ជាក់ហេតុផលត្រង់ៗថា៖ «បន្ទាប់ខ្ញុំរងនូវវិប្បដិសារីក្រោមចំណងអាពាហ៍ពិពាហ៍ជាមួយបុរស វ័យជ្រេម្តងមក ខ្ញុំប្រកាន់ជំហរជានិច្ចថា បុរសវ័យចំណាស់ ទោះជាហ៊ានជះប្រាក់ និងទ្រព្យរបស់ឲ្យខ្ញុំដល់កម្រិតណា ក៏មិនទទួលការពិចារណាដែរ។ បុរសដែលខ្ញុំត្រូវការគឺសាមញ្ញ និងមានអាយុច្រើនជាងខ្ញុំមិនហួសពី១០ឆ្នាំ ហើយបើទោះមិនសម្បូរទ្រព្យ ក៏ខ្ញុំជ្រើសយកដែរ»។
ដូចគ្នានឹង ការបញ្ជាក់នេះ មានប្រភពជាច្រើនបានបង្ហើបថា កន្លងមកមិនខ្វះទេទាំងពោះម៉ាយវ័យជ្រេ និងបុរសជាស្វាមីគេ ដែលស្ថិតក្នុងវ័យច្រើន មានបំណងអន្ទងយកបេះដូងរបស់តារាសិល្បៈមុខញញឹមស្រស់រូបនេះ ប៉ុន្តែរាល់សំណើសុំស្នេហ៍របស់បុរសៗទាំងនោះត្រូវបាននាងច្រានចោលរហូត។
តារាស្រីរូបនេះថ្លែងថា៖ «មិនខ្លាចទេ បើគ្រាន់តែបដិសេធស្នេហ៍ពីមនុស្សដែលខ្ញុំមិនស្រឡាញ់ ប៉ុន្តែអ្វីដែលខ្ញុំខ្លាចគឺការជ្រុលជ្រួសពាក់ព័ន្ធ បុរសជាប្ដីគេ ដែលជំរុញឲ្យខ្ញុំខូចឈ្មោះ និងមានបាប លើសេចក្ដីទុក្ខរបស់នារីដូចគ្នា»។
មិនត្រឹមតែប្រកាសពីជំហរស្បថ លាងខ្លួន មិនស្នេហ៍ប្រុសចំណាស់ សម្បូរទ្រព្យសម្រាប់តែខ្លួនឯងនោះទេ អ្នកមេម៉ាយសម្រស់ចាំ ដែលមុននេះល្បីលួចបង្កាត់ភ្លើងស្នេហ៍នឹងបុរសចាស់ទ្រព្យ ស្ដុកស្តម្ភរូបនេះបានថ្លែងការពារមិត្តរួមអាជីពសិល្បៈដែរ អ្នកនាងអះអាងថា៖ «បើត្រូវឲ្យស្បថ ក៏ខ្ញុំមិនខ្លាចដែរដើម្បីគេចឲ្យផុតពីការសង្ស័យរបស់ក្រុម មនុស្សមួយចំនួន ដែលនៅតែបន្តចោទថា គ្រប់តារាសិល្បៈល្បីឈ្មោះ បូករួមទាំងខ្ញុំផង គឺត្រូវការតែប្រុសអ្នកមាន ហើយបើបានវ័យជ្រេបន្តិចកាន់តែជាប់ចិត្ត ដោយសារប្រុសក្នុងជំពូកនេះ សម្បូរទ្រព្យឲ្យសោយសុខ»។
អ្នកនាងរៀបរាប់ថា៖ «នារីសិល្បៈ ក៏ជាមនុស្សម្នាក់ដែរ ដូច្នេះមិនមែនព្រោះតែប្រាក់ ហើយសុខចិត្តយកជីវិត និងសុភមង្គលរបស់ខ្លួន ទៅប្រថុយនឹងរឿងដែលមនុស្សស្រីសាមញ្ញទូទៅមិនចង់បាននោះទេ។ បើទោះតារាខ្លះ គេអាចប្រព្រឹត្តដូចការចោទប្រកាន់របស់អ្នកគិតអាក្រក់ ប៉ុន្តែសម្រាប់ខ្ញុំបើសុខចិត្តទទួលយកលក្ខខណ្ឌនោះ ប្រហែលជាមិនចាំបាច់ធ្វើការទាំងយប់ទាំងថ្ងៃ ក្នុងអាជីពជាម្ចាស់សម្អាងការ ដោយទទួលធ្វើពិធីការិនីផង ដើរម៉ូដផង និងសម្ដែងផង ក្នុងពេលតែមួយ ដើម្បីប្រាក់ដូចសព្វថ្ងៃបែបហ្នឹងនោះទេ»។
ប៉ុន្តែអ្នកនាងបាន បញ្ជាក់ថា បំណុលធនាគារឈប់ក្លាយជាសម្ពាធ ឲ្យខ្ញុំត្រូវធ្វើការទាំងយប់ទាំងថ្ងៃដូចមុនទៀតហើយ ប៉ុន្តែអ្វីដែលជំរុញឲ្យអ្នកនាងប្រឹងប្រែងទាំងយប់ទាំងថ្ងៃនោះ គឺព្រោះតែហេតុផលចង់មានបានដោយសារតែញើសឈាមខ្លួនឯងតែប៉ុណ្ណោះ។
តារាស្រីដែលលះបង់ស្វាមីក្រោយពីរៀបការបានតែ ប៉ុន្មានសប្ដាហ៍ ព្រោះតែដឹងថា បុរសនោះ នៅមិនទាន់ដាច់ស្រេចជាមួយភរិយាដើមរូបនេះ បានប្ដេជ្ញាថា៖ «ខ្ញុំនៅតែប្រកាន់ជំហរ មិនទទួលយកប្រុសចំណាស់ដដែល ហើយបើបុរសនោះកាន់តែសម្បូរទ្រព្យទៀត គឺខ្ញុំកាន់តែតាំងចិត្តមិនជឿថា បុរសនោះគ្មានប្រពន្ធ ឬសង្សារឡើយ»៕
Don’t be scare baby. You flirt and make date and choose which one better and match your life.
Single life can choose ………………………………………………………….One thing that you has to be far aways is play girls ,Old general stars , Tycoons , Richest old guys and ah kanharith khiev.
Good luck in your life baby !!!
what is your phone number Pisey aun?
You just be careful to pick up a man to be apart in your life. I’m one of the beautiful woman too, but I have a very bad luck of love and marriage. Whatever, do not step on my foot step print, good luck in your life and do not make the same mistake against.
Marry X-mass and Happy New Year.
ទាល់តែខ្ទេចខ្ទីព្រម្មាចារីយ៍អស់ទើបភ្ញាក់ខ្លួន បើខ្ទេចអស់ហើយតើមកឡង់សេដល់កន្លង់បរិសុទ្ធណាគេប៉ែតីទៀត!!!!!!
tons of generals are waiting for your services!
Sometimes, people would do anything just for the money, even selling their body in hope of a better life. At last, their dream did not come true, instead, what they will get in return is the dark shadow of happiness. Many ended up of committing suicide in exchange of the triangle loves.
លក់កេរ្តិ៏