សហភាព​សហជីព​កម្ពុ​ជា​ត្រៀម​ដឹកនាំ​បាតុកម្ម​ទូទាំង​ប្រទេស​ទាមទារ​តម្លើង​ប្រាក់ខែ​​

ដោយ៖​ ពៅ មេត្តា ​
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

 ​ប្រធាន​សហភាព​សហជីព​កម្ពុជា អំពាវនាវ​ឲ្យ​កម្មករនិយោជិ​តត្រៀមខ្លួ​ន​ធ្វើបាតុកម្ម​ទូ ទាំង​ប្រទេស  ប្រសិនបើ​គណៈកម្មការ​ប្រឹក្សា​ការងារ ប្រជុំ​សម្រេច​លើ​ប្រាក់ខែ​គោល​អប្បបរមា​ជូន​កម្មករ​និយោជិត​ផ្ទុយ​ពី​សំណើ​របស់​សហព័ន្ធ​សហជីព​។​

សេចក្តីថ្លែងការណ៍​ចុះហត្ថលេខា​ដោយ​លោក​រ៉ុង​ឈុន ប្រធាន​សហភាព​សហជីព កម្ពុជា​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៣​ខែ​ធ្នូ​នេះ បាន​លើកឡើង​ថា បើ​ការសម្រេច​របស់​ក្រុមប្រឹក្សា ការងារ​លើ​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ថ្ងៃស្អែក​នេះ ផ្ទុយ​ពី​សំណើ​របស់​សហជីព​នោះ នឹង​ផ្ទុះ មហា​កូដកម្ម ឬ​បា​តុ កម្ម​នៅតាម​ប​ណ្តោ​រោងចក្រ​ទូទាំងប្រទេស​។​

​កាលពី​ថ្ងៃ​ទី​១៨​ខែ​ធ្នូ​ឆ្នាំ​២០១៣ មាន​សហព័ន្ធ​សហជីព​ចំនួន​១៨ បាន​សម្រេច​យក​រូបមន្ត ទី​៣ របស់​ក្រសួង​ការងារ និង បណ្តុះបណ្តាល​វិជ្ជាជីវៈ អំពី​ប្រាក់​ឈ្នូល​អប្បបរមា គឺ​៨០​ដុល្លារ បូក​៨០​ដុល្លារ ស្មើនឹង​១៦០​ដុល្លារ​ក្នុង​មួយ​ខែ​ដំឡើង​៥​ឆ្នាំ ដោយ​មិន​បូក​បញ្ជូលប្រាក់​អត្ថ ប្រយោជន៍​ផ្សេងៗ​។​

ប្រាក់ខែ​គោល​ដែល​សហភាព​សហជីព​ទាមទារ​នោះ រាប់​បញ្ជូ​លទាំង​អ្នក បំរើ​ការងារ ក្រៅ​ប្រព័ន្ធ​ដូចជា អ្នក​បំរើការ​នៅ​តាម​ភោនី​យដ្ឋា​ន អ្នក​បំរើការ​នៅ​តាម​ខារ៉ាអូខេ និង អ្នកលក់ ស្រា​បៀរ ជាដើម​។

សូមសរសេរមកកាន់លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com


What Next?

Recent Articles

5 Responses to "សហភាព​សហជីព​កម្ពុ​ជា​ត្រៀម​ដឹកនាំ​បាតុកម្ម​ទូទាំង​ប្រទេស​ទាមទារ​តម្លើង​ប្រាក់ខែ​​"

  1. Anonymous says:

    ខ្ញុំក៏គិតថាកម្មករក្រុមហ៊ុនស៊ីនទ្រីគួរតែតំឡើងប្រាក់ខែដែរហើយព្រោះប្រាក់ខែរាល់ខែបានតិចណាស់។

  2. Hun Nal says:

    យើងត្រូវតែទាមទារ ដើម្បីរស់នៅសមរម្យ មិនមែនដើម្បីធ្វើជាអ្នកមានបានដូចមេដឹកនាំផ្តាច់ការទេ…!
    មេដឹកនាំផ្តាច់ការនិងមន្រ្តីឡេមឡឺមវា បើចាយប្រាក់ខែវាក៏មិនគ្រប់ដែរ
    បុ៉ន្តែដោយសារវាពុករលួយទេ ទើបវាហុឺហា ស្រីញី អូនបង ឡាន វីឡា ដី រាប់ភ្លេច…!

  3. អ្នកមែន! says:

    បើប្រាក់ខែកម្មករឡើងដល់១៦០ដុល្លា មន្ត្រីរាជការផ្សេងៗក៏ទាមទារតម្លើងដូចគ្នាដែរ។ឯរដ្ឋាភិបាល​ពិតជាមិនអាចតម្លើងបាននោះទេ។បិទភ្នែក
    ហើយនឹកស្រមៃមើលទៅ សួរថាស្ថានភាពប្រទេសយើងនឹងទៅជាយ៉ាងណា?ចុងក្រោយបង្អស់​ងាប់តែមន្ត្រីរាជការតូចតាច អ្នកក្រ​
    កម្មករ។ល។អ្នកមានមិនងាប់ទេ។តើនេះឬជាអ្វីដែល​អាតិរិច្ឆានរ៉ុង ឈិនឆៃ​ អាតិរិច្ឆានសម រង្ស៊ី អាតិរិច្ឆានកឹម សុខាចង់បាន?តើអា៣ក្បាលឯងនេះពិតជាមានចិត្តចង់ជួយពលរដ្ឋដោយស្មោះត្រង់មែនឬ?

  4. កម្មករ កសិករ says:

    កុំ ប្រើពាក្យ ដោះសារ តែ រហូត បើគ្មាន សមត្ថភាព ទេ , សូម អែបទៅ កៀនជញ្ជាំង ទៅ ,

    ទុកអោយ អ្នកមាន សមត្ថភាព គាត់ឡើង មក ធ្វើ ម្តង !

  5. កម្មករ កសិករ says:

    ពួក គ្មាន មនសិការ ជាតិ ​ ជួយ ប្រជាពលរដ្ឋ កង្កែប ក្នុង អណ្តូង និយាយ

    ទាំង បិទ ភ្នែក បិទ ត្រចៀក (« មាន ភ្នែក ធ្វើ ខ្វាក់ ») !