ប្រជា​សហគមន៍​បឹងកក់​បិទផ្លូវ និង ដុត​កង់ឡាន​ជាថ្មី​នៅ​រសៀល​នេះ​​

ដោយ៖​ ជន ស្រី​ណុ​ច​
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013​
http://vodhotnews.com

ប្រជាសហគមន៍បឹងកក់ដុតកង់ឡាន និង​ ដុតកង់ឡាន (រូបភាព HRTF)

ប្រជា​សហគមន៍​បឹងកក់​ប្រមាណ​២០០​នាក់ បិទ​ផ្លូវ​និង​ដុត​កង់ឡាន​មុខ​សាលា​រាជធានី​ភ្នំពេញ​ជា​ថ្មី  ដើម្បី​ទាមទារ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ជួយ​ដោះស្រាយ​បញ្ហា​ផ្តល់​សំណង និង​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់រហ័ស​។​

នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ប្រជា​សហគមន៍​បឹងកក់ ពីរ​ក្រុម​តវ៉ា​រួមគ្នា គឺ​ប្រជា​សហគមន៍​ដែល​ទទួលបាន​សំណង​ហើយ និង​ប្រជា​សហគមន៍​ដែល​មិន​ទាន់​ទទួលបាន​សំណង បាន​ដុត​កង់ឡាន​បន្ទាប់ពី​ពួកគេ​ចូល​ជួប មន្ត្រី​សាលា​រាជា​នី​ភ្នំពេញ ហើយ​មិន​បាន​ទទួល​ដំណោះស្រាយ​តាម​ការទាមទារ​របស់​ពួកគេ​។​

ប្រជា​សហគមន៍​ដែល​ទទួល​សំណង​ហើយ ទាមទារ​សំណង​បន្ថែមទៀត ដោយ​ពួកគេ​អះអាងថា សំណង​ដែល​ក្រុមហ៊ុន បង្ខំ​ឲ្យ​ពួកគេ​ទទួល​ពី​មុន​នោះ​តិចតួច​មិន​សម និង​តម្លៃ​ដី​។ ចំណែក​ប្រជា​សហគមន៍ ដែល​មិន​ទាន់​ទទួល​សំណង​ទាមទារ​ឲ្យ​អាជ្ញាធរ​ពន្លឿន​ការ​វាស់វែង​ដី ផ្តល់​ប័ណ្ណ​កម្ម សិទ្ធិ​ឲ្យ​ពួកគាត់​ឲ្យ​បាន​ឆាប់ ដើម្បី​ជៀសវាង​ការបណ្តេញចេញ​ដោយ​បង្ខំ​ទៀត​។​

កាលពី​ពេល​ព្រឹក ប្រជា​សហគមន៍​បឹងកក់​ជាង​១០០​នាក់ បាន​បិទផ្លូវ​ម្តង​រួច​មកហើយ គឺ​ចាប់ពី ម៉ោង​៩ ហើយ​ដល់​ម៉ោងជាង​១០​ព្រឹក​ពួក​បើក​ឲ្យមាន​ចរាចរណ៍​ធម្មតា​វិញ បន្ទាប់ពី​មាន​ការ សម្របសម្រួល ពី​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​។ តែ​ដោយ​មិន​ទទួលបាន​ដំណោះស្រាយ ទើប​ប្រជា​សហគមន៍​ចាប់ផ្តើម​បិទ ជា​ថ្មី​នៅ​រសៀល​នេះ​ទៀត​។

សរសេរ​មក​កាន់​កញ្ញា ជន ស្រី​ណុច តាមរយៈ chornsreynoch@vodhotnews.com

What Next?

Recent Articles