លោក​ កឹម ​សុខា​៖ ​ពេលវេលា លោក ​ហ៊ុន ​សែន ​ចុះចេញ​ពី​តំណែង​បាន​មកដល់ហើយ​

ដោយ៖​ ដោយ នួន បូរិន​​
ថ្ងៃចន្ទ ទី23 ខែធ្នូ ឆ្នាំ2013
http://vodhotnews.com

លោក កឹម សុខាថ្លែងនៅទីលានប្រជាធិបតេយ្យ (រូបភាពហ្វេសប៊ុក លោក កឹម សុខា)

​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ជំរុញ​ឲ្យ​លោកនាយក​រដ្ឋមន្ដ្រី​ហ៊ុន​សែន​ចុះ​ចេញពី​តំណែង​ព្រោះ​ពេលវេលា​មក​ដល់ ​ហើយ​ដើម្បី​បញ្ឈប់​ការគ្រប់គ្រង​ប្រទេស​បែប​ផ្ដាច់កា​រហើយ​ទទួលយក​សម្ពាធ​របស់​ប្រជាពលរដ្ឋ​ដែល​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។​

នៅ​ចំពោះមុខ​ហ្វូង​បាតុក​រាប់សែន​នាក់​កាលពី​យប់​ថ្ងៃអាទិត្យ​ទី​២២ខែ​ធ្នូ ​លោក​កឹម​សុខា​ អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែង​បែប​ចំអក​ដល់​លោក​ហ៊ុន​សែន​ថា​ពេលវេលា​ដែល​លោក​ត្រូវ​គិតគូរ​ដើម្បី​ចុះចេញ​ពី​អំណាច​បាន​មក​ដល់​ហើយ​ព្រោះ​ពេល​នេះ​ប្រជាពលរដ្ឋ​លែង​ត្រូវការ​លោក​ទៀតហើយ​។​លោក​បន្ដថា​បើ​លោក​ចុះ​ចេញ​នៅ​ពេល​នេះ​ប្រហែល​ជា​ប្រជាពលរដ្ឋ​អនុគ្រោះ​ឲ្យ​លោក​បើទោះបី​លោក​មាន​កំហុស​ធំ​ប៉ុន​ណា​ក៏​ដោយ​។​

ជាមួយនឹង​ការ​ថ្លែង​រិះគន់​មេដឹកនាំ​គណបក្ស​ប្រជាជនកម្ពុជា ​លោក ​កឹម ​សុខា​បាន​ប្រាប់​ថា​សន្ទុះ​ប្រជាពលរដ្ឋ​ដែល​បាន​មក​គាំទ្រ​គណ​បក្ស​សង្គ្រោះ​ជាតិ​នៅពេលនេះ​ គឺ​មិន​ចុះ​ញ៉ម​ការគំរាមកំហែងរ​បស់​គណបក្ស​ប្រជាជន​ឡើយ​។​លោក​កឹម​សុខា​ក៏​បាន​ថ្លែង​សរសើរ​ដោយ​កងកំលាំង​អាជ្ញាធរ​ទាំង​ប៉ូលីស​ទាំង​ប៉េ​អ៊ឹម​និង​កងទ័ព​ដែល​មានចិត្ត​អត់ធ្មត់​ហើយ​បែរ​ជា​ជួយ​ខិតខំ​ការពារ​ហ្វូង​បាតុករ​របស់លោក​។

​លោក​ឈាង​ វុ​ន មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​បាន​ប្រាប់វី​អូ​ឌី​ថា ​ការតវ៉ា​របស់ក្រុម​ប្រឆាំង​មិន​ធ្វើ​លោក​ចាប់អារម្មណ៍​ឬ​ឈឺ​ក្បាល​អ្វី​ឡើយ​។​

​កាលពី​ថ្ងៃ​ទី​២០​ធ្នូ លោក​ហ៊ុន សែន​បាន​ថ្លែង​ទៅ​កាន់​អ្នកសារព័ត៌មាន​ថា បាតុកម្ម​របស់ បក្ស​ប្រឆាំង​ទាមទារ​ឲ្យ​លោក​ចុះចេញ​ពី​តំណែង​ថា​ជា​អំពើ​ខុស​រដ្ឋធម្មនុញ្ញ ។ លោក​ថា​លោក​បាន​ជាប់ឆ្នោត​តាមរយៈ​ការបោះឆ្នោត គឺ​លោក​ត្រូវ​ចុះ​ចេញ​វិញ​តាម​ការបោះឆ្នោត គឺជា​រឿង ត្រឹមត្រូវ ប៉ុន្តែ​លោក​បញ្ជាក់ថា មិន​មាន​ការបោះឆ្នោត​ឡើងវិញ ឡើយ​។

​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​លោក​សម​រង្ស៊ី​និង​លោក​កឹម​សុខា​បាន​ព្រមាន​ដូចៗ​គ្នា​ថា​នឹង​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ដូចនេះ​ទៀត​នៅ​ថ្ងៃអាទិត្យ​ទី​២៩​ខែ​ធ្នូ​ហើយ​ បើ​ចំនួន​កាន់តែ​កើនឡើង​ទៀត​នោះ​គឺជា​ការបង្ហាញ​ថា​ប្រជា​ពលរដ្ឋ​ខ្មែរ​ពិតជា​លែង​ត្រូវការ​ការ​កាន់អំណាចរ​បស់​គណបក្ស​ប្រជាជន​ទៀតហើយ​៕

សូមសរសេរមកកាន់ លោក នួន បូរិន តាមរយៈ narinnun@vodhotnews.com

What Next?

Recent Articles

15 Responses to "លោក​ កឹម ​សុខា​៖ ​ពេលវេលា លោក ​ហ៊ុន ​សែន ​ចុះចេញ​ពី​តំណែង​បាន​មកដល់ហើយ​"

  1. Terminator III says:

    The number of CNRP supporters is getting bigger and bigger days after days. The end of CPP government is getting closer . Down with the oppressive regime !

  2. makara victory says:

    why don’t? HS asks SR+KS to step down as well since he already lost the election.,

  3. ភ្នែកទោល says:

    អាថោកទាបខ្ញុំកញ្ជះយួន នៅមានមុខក្រាស់មកបញ្ចេញមតិនៅទីនេះទៀត!

  4. victory khmer says:

    happy to see khmer kills khmer again, LOL

  5. ម៉ែនសូក កែទម្រង់ស៊ីជម្រៅទៅ ម៉ែនចោរសេ says:

    ត្រូវណាស់ ដេញ ហ៊ុន សែន ចុះចេញពីតំណែង
    អាប៉ិក្រយ៉ៅកញ្ជះយួនណឹងវាមុជមិនជ្រៅទៅមិនឆ្ងាយពីធ្វើឆ្កែយួនទេ
    អាមេចោរយួនរបស់វា ហៅក្បាលវាទៅចុះហត្តលេខាដើម្បីប្លន់ភោគផល
    ទ្រព្យសម្បត្តិធន់ធានជាតិខ្មែរយើងទៀតហើយ ប្រទេសខ្មែឃើញតែបាត់បង់
    ចំណែកប្រទេសយួនឃើញតែរីកចំរើន ពីព្រោះមានអាមេល្មោភអំណាច
    ហ៊ុន សែន ផ្ដល់ផលប្រយោជន៍ឱ្យដីសម្បទានទៅយួន កាប់យកឈើខ្មែរទៅស្រុកយួន
    ដីរ៉ែមាសត្រូវយួនមកជីកយកមាសខ្មែរ
    ការសហប្រតិបត្តិកាជាមួយយួនវាគ្រាន់តែជាលេស ហ៊ុន សែន យកទ្រព្យសម្បត្តិខ្មែរ
    ស៊ូកប៉ាន់យួនជួយក្បាល ហ៊ុន សែន ដណ្ដើមអំណាចតែប៉ុណ្ណោះ !!!

  6. ការពិតនៅតែការពិត says:

    CNRP កំពុងតែឈានជើងឆ្ពោះទៅការមិនគោរពរដ្ឋធម្មនុញ្ញ ការមិនគោរពលទ្ធីប្រជាធិតេយ្យហើយ
    មានតែប្រជាជនទេតាមសន្លឹកឆ្នោតដែលអាចទម្លាក់ សម្តេច ហ៊ុន សែន ពីអំណាចបាន មិនមែន សុខៗ
    មកស្រែកបែបមនុស្សព្រៃអោយគេចុះចេញពីអំណាចនោះ CNRP ត្រូវរៀបចំខ្លួនដល់ឈ្នាំ២០១៨
    នែការបោះឆ្នោតតំណាងរាស្រ្តអាណត្តិទី៦ ចាំមកប្រកួតប្រជែងទឿត ។ មានតែការចចារទេ ដែលអាចដោះស្រាយបញ្ហាបាន ការធ្វើបាតុកម្មមិនបានចំណេញដល់ប្រជាពលរដ្ឋ និង សង្គមទេ យើងត្រូវការ សន្តិភាព និង ស្ថេរភាពនយោបាយក្នុងប្រទេស សូមថ្នាក់ដឹកនាំCNRP កុំយកSLYLE
    តាមបក្សប្រឆាំងនៅប្រទេសថៃអោយសោះ នៅពេលដែលCPP បាន បញ្ចេញអ្នកគាំទ្ររបស់គេដែល
    ស្មោះស្មគ្រ៍ជាមួយ​CPP មកតាមដងផ្លួវដែរនោះ ដើម្បីគាំទ្រលទ្ធផលបោះឆ្នោត និងគាំទ្រសម្តេច
    ហ៊ុន សែននោះ តើអាចមានអំពើហឹង្សាកើតទ្បើងបានទេ ដែលCPP បានទ្រាំយូរមកហើយ តើនរណាដែលត្រូវរងគ្រោះថ្នាក់នោះ គឺជាប្រជាជន ់។ សូមCNPR ល្មមភ្ញាក់ខ្លួនទ្បើង ការធ្វើបាតុកម្មនេះ ប៉ុន្មានថ្ងៃមកនេះ កំពុងតែលង់ទៅៗហើយ សូមបែរត្រទ្បប់ថយក្រោយមកវីញ
    ដើម្បើសេចក្តីសុខរបស់រាស្រ្ត និង ជាតិ ៕

  7. Phnom Penh says:

    It is time, Hun Sen must go !!!

    How can we live under the government and prime minister not obey the constitutional law any more ?

    It is time, to think of re-election again in 2014 !!!

  8. Anonymous says:

    ការពិតនៅតែការពិត = dog viet, one-eye man shit! you see corruption, nepotism, natural resource destroy, black n white court.. one day your family members will get the suffer from the current corrupted gov.

  9. Phnom Penh says:

    Why Hun Sen afraid to sit down and talk with the anti-government leader ???

    Or He has no willingness to solve the country conflict/political conflict ???

  10. អាចម៍ ឧត្តម says:

    Now, I can see that Hun Sen is the one who lost the election, if not, He may act otherwise.

  11. pok says:

    បើខ្ញុុំជាសម្តេចតេជោវិញ ខ្ញុុំនឹងរឿបចំការបោះឆ្នោតឡើងវិញ ដែលមានគណៈកម្មាធិការបោះឆ្នោតជាតិមូយឯករាជ្យ អព្យាក្រឹត តម្លាភាព និងមានប្រជាជនចូលរួម ការបោះឆ្នោត ប្រកបដោយសេរី ត្រឹមត្រូវ នឹង យុត្តិធម៏។ បើCPP នៅតែឈ្នះ ការបោះឆ្នោត នោះសម្តេចសមនឹងទទួលគោរម្យងារ ជា” សម្តេចអគ្គមហាសេនាបតីតេជោ” ណាស់។​ ផ្ទុយទៅវិញ ប្រសិនបើសម្តេចចាញ់ឆ្នោត តើសម្តេចគួរទទួលយកគោរម្យងារទឿតទេ? តើនៅដឹកនាំ ប្រទេសធ្វើអ្វីទឿត បើរាស្រ្តមិនគាំទ្រ និង លែងត្រូវការហើយនោះ??? សូមមេត្តាធ្វើចិត្ត៎ឲ្យសឿងបឿងឡើង កុុំខ្លាចការពិត!។ ហ៊ានស៊ី ហ៊ានសង! ។ គ្មានអ្វីទៀងទាត់ទេលើ លោកនេះ។ កើត ចាស់ ឈឺ ស្លាប់!។ តើ CNRP ពិតជាខ្លាំងជាង CPP​មែនឬ???

  12. ។។ says:

    ហ៊ុន សែនល្មមដល់ពេលចុះហើយ។បើហ៊ុន សែនក្រចុះចេញពេក ខ្ញុំកឹម សុខាគ្មានឱកាសទេ ព្រោះខ្ញុំចាស់ហើយៗទឹកនោមផ្អែមផង។

  13. វិធាន says:

    ការពិតនៅតែការពិត៖ទម្រាំដល់២០១៨ ខ្មែររលាយហើយ អាចំកួត

  14. Chourn says:

    ខ្ញុំសូមនិយាយតាមត្រង់ទៅចុះពេលវាលាដែលហ៊ុនសែនកាន់អំណាចក៍យួរដែរហើយ ភាពមានបាន របស់គ្រួរសាររបស់គាត់ក៍មិនដឹងយកទៅចាយវាយនៅឯណានិងអស់នោះទេ។ ដូច្នេះរយះពេលដ៍ យូរយ៉ាងនេះក៍ល្មមនិងដល់ពេលត្រូវតែចុះចេញពីតំណែងហើយទុកឲ្យអ្នកថ្មីមានគំនិតថ្មីថាមពលថ្មី មកដឹកនាំប្រទេសម្តងក្រែងវាប្លែកពីបច្ចុប្បន្នខ្លះ។ ការផ្លាស់ប្តូរមេដឹកនាំប្រទេសគឺសំខាន់ណាស់ធ្វើ ឲ្យប្រជាជនមានកំលាំងចិត្ត និងចូលរួមជាមួយនៅអ្វីដែលគំនិតថ្មីរបស់រដ្ឋាភិបាលថ្មី។ បើដឹកនាំនៅ តែចាស់ដដែលៗនោះធ្វើឲ្យប្រទេសជាតិនៅតែដដែលៗ និងគ្មានគំនិតប្រគួតប្រជែងនិងប្រទេស ដ៍ទៃៗទៀតនោះទេ ព្រោះតែគំនិតមិនមានអ្វីថ្មីជាងនេះ ហើយដូច្នេះប្រទេសជាតិក៍នៅតែដដែលៗ មិនទៅមុខនោះទេ ព្រោះការវិវត្តរបស់ពិភពលោកត្រូវការមនុស្សនិងខួរក្បាលអ្នកដឹកនាំដែលមាន គំនិតការវិវត្តដូចច្នេះដែរទើបសម្របខ្លួនបាននិងគេ បើនៅតែរឹងកំព្រឺសតាមបែបកូនកាត់កុំម្មុយនីស៍ និងសេរីរបៀបនេះគឺមិនកើតនោះទេ។ ត្រូវតែហានសម្រេចចិត្តបើដឹកនាំតាមសេរីគឺសេរីបើកុំម្មុយ នីស្តន៍គឺកុំម្មុយនីស្តន៍កុំស្ទាក់ស្ទើររបៀបអ្នកដឹកនាំខ្មែរបច្ចុប្បន្នគឺមិនទៅមុខលឿនដូចប្រទេសគេនោះ ទេ។

  15. សេចក្តីជូនដំណឹង says:

    ចាំមើលបន្តិចទៀតយើងនាំគ្នាមិនបាច់ច្រើនពេកទេត្រឹមតែហាសិបនាក់បានហើយបណ្តេញសមរង្ស៊ី និងកឹមសុខាឲ្យចុះចែញពីរថយន្តគាត់រួចយើងឡើងជិះស្រែកជេរវិញម្តង??? ចាំមើលហ៊ានស្រែកថាយើងខុសឬទេ???បើហ៊ានប្រើហឹង្សាដាក់យើងចាំគឹតទៀត!!!!!ហា!ហា!ហា!