កងទ័ពកម្ពុជានិងថៃ បានប៉ះទង្គិចគ្នាមួយប្រាវ កាលពីថ្ងៃសៅរ៍ ទី២១ ធ្នូ នៅចំណុចក្រោមភ្នំ១០០ ក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដែលបណ្ដាលឲ្យទាហានថៃ ម្នាក់រងរបួស។
ដោយ ទេព សុរ៉ាវី
2013-12-23
RFA

កម្មកររុញរទេះផ្ទុកទំនិញឆ្លងកាត់ច្រកព្រំដែនកម្ពុជា-ថៃ នៅខេត្តកោះកុង កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១០។ RFA/Sek Bandith
មន្ត្រីយោធាខ្មែរម្នាក់ឲ្យដឹងថា ការប៉ះទង្គិចគ្នានោះ កើតឡើងដោយសារតែភាគីថៃ មានបំណងចូលកាន់កាប់នៅលើផ្លូវល្បាតរបស់ភាគីកម្ពុជា ដែលធ្លាប់ដើរល្បាតការពារព្រំដែនកន្លងមក។
ច្រករបៀងមួយចំនួននៅតាមព្រំដែនកម្ពុជា-ថៃ នៅខេត្តកោះកុង ដែលពលរដ្ឋធ្លាប់ចេញចូល ត្រូវបានបិទបណ្ដោះអាសន្ន ចាប់តាំងពីថ្ងៃសៅរ៍ ក្រោយពីមានការប៉ះទង្គិចគ្នាមួយប្រាវរវាងកងទ័ពកម្ពុជា ជាមួយទាហានឈុតខ្មៅថៃ។
នាយករដ្ឋបាលសាលាស្រុកមណ្ឌលសីមា លោក ប៉ែន សុផាត មានប្រសាសន៍នៅថ្ងៃទី២៣ ខែធ្នូ ថា ការប៉ះទង្គិចគ្នារវាងទាហានកម្ពុជានិងថៃ គឺជាការយល់ច្រឡំគ្នា ដោយភាគីថៃ បានដើរមកជាន់មីននៅតំបន់ថ្មបាំង ក្នុងចំណុចគ១ របស់វរសេនាតូច ៣០៣ ហើយភ័យខ្លាចកម្ពុជា វាយប្រហារដោយអាវុធ ដូច្នេះភាគីថៃ ក៏បានបាញ់រះទៅលើទាហានកម្ពុជា ដែលដើរល្បាតតាមព្រំដែនតែម្តង។
លោក ប៉ែន សុផាត៖ «ខាងយោធាថៃ បើតាមរបាយការណ៍សឹករងមក គឺគាត់បាញ់ចំនួន ២០គ្រាប់ គាត់បាញ់តិចទេ បាញ់មកយោធាយើងហ្នឹង យើងក៏តបវិញទៅ ប៉ុន្តែមិនមានរបួសទេ។ ខាងថៃ របួសដោយសារគាត់ជាន់មីន ដល់ហើយគាត់ក៏បាញ់យើងមុន ហើយយើងក៏តបទៅវិញ ហើយមួយប្រាវហ្នឹងទើបយល់គ្នា គាត់ក៏ត្រឡប់ទៅវិញទៅ»។
លោកបន្តថា ច្រកព្រំដែន ដូចជាច្រកគីរីវង់ ត្រូវបានបិទបណ្ដោះអាសន្ន ក្រោយពីមានការប៉ះទង្គិចប្រដាប់អាវុធនោះ ហើយរហូតដល់ថ្ងៃទី២៣ ខែធ្នូ ច្រកព្រំដែននោះនៅមិនទាន់បើកឲ្យចរាចរណ៍ឡើងវិញនៅឡើយទេ។ យ៉ាងណាច្រកអន្តរជាតិចាំយាម បន្តបើកឲ្យដំណើរធម្មតា ហើយស្ថានភាពព្រំដែនស្ថិតក្នុងស្ថានភាពប្រក្រតីឡើងវិញ។
មានសេចក្ដីរាយការណ៍ផ្សេងគ្នា ចំពោះការប៉ះទង្គិចរវាងទាហានកម្ពុជានិងថៃ កាលពីថ្ងៃសៅរ៍។ប្រភពពីទាហានម្នាក់នៃកងវរសេនាតូចថ្មើរជើងលេខ៣០៣ ដែលមានភារៈល្បាតនៅតាមព្រំដែនសុំមិនបញ្ចេញឈ្មោះ បានរាយការណ៍ថា មូលហេតុពិតនៃការប៉ះទង្គិចគ្នារវាងទាហានកម្ពុជា-ថៃ គឺផ្តើមចេញពីទាហានឈុតខ្មៅថៃជាង ១០នាក់ បានដើរល្បាតឡើងមកលើផ្លូវល្បាតរបស់កម្ពុជា ហើយពេលដែលទាហានកម្ពុជា មានគ្នា ៦នាក់ ទៅប្រាប់ឲ្យពួកគេចេញពីតំបន់នោះ ស្រាប់តែទាហានឈុតខ្មៅថៃ បាញ់រះមកលើទាហានកម្ពុជាតែម្ដង។
ទាហានរូបនោះបន្តថា ដើម្បីការពារខ្លួន និងចង់ឲ្យទាហានថៃចេញពីផ្លូវដើរល្បាតរបស់កម្ពុជាផង នោះ ទាហានកម្ពុជាបានបាញ់តបទៅភាគីថៃវិញ ធ្វើឲ្យទាហានថៃ មួយរូបរបួសជើង ដែលបច្ចុប្បន្នកំពុងសម្រាកព្យាយាមនៅមន្ទីរពេទ្យខេត្តត្រាត នៃប្រទេសថៃ។ ចំណែកឯទាហានកម្ពុជាវិញ មិនមាននរណាម្នាក់រងរបួសទេ។
ទាហានដដែលបន្តថា ក្រោយពីបាញ់គ្នាមួយប្រាវរួចហើយនោះ ច្រកព្រំដែនគីរីវង់ និងច្រករបៀង ៤ផ្សេងទៀតត្រូវបានបិទ។
ប្រភពពីទាហានការពារព្រំដែនប្រាប់ថា មេបញ្ជាការយោធាភូមិភាគ៣ និងមេបញ្ជាការក្នុងខេត្តកោះកុង បានធ្វើដំណើរទៅខេត្តត្រាត ដើម្បីចរចាជាមួយខាងទាហានថៃ ហើយលទ្ធផលនៅមិនទាន់បានប្រកាសនៅឡើយ។
ទាហានការពារព្រំដែនវរសេនាតូចថ្មើរជើងលេខ៣០៣ ប្រាប់ថា កម្ពុជានិងថៃ បានចែកតំបន់ ឬផ្លូវដើរល្បាតរៀងៗខ្លួន ខណៈដែលគណៈកម្មាធិការវាស់វែងព្រំដែននៅមិនទាន់កំណត់ព្រំដែនឲ្យបានច្បាស់។ ប៉ុន្តែកាលពី ២ខែមុន ទាហានឈុតខ្មៅថៃ ធ្លាប់មកឈ្លានពានផ្លូវដើរល្បាតខាងកម្ពុជា ម្តងរួចមកហើយ ហើយពេលនោះក៏មានការផ្ទុះអាវុធស្រដៀងគ្នានេះដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ៕
អត្ថបទដែលទាក់ទង
- កងទ័ពជាប់ព្រំដែនខ្មែរថៃប្រតិកម្មនឹងការលុបលេណដ្ឋានទ័ពសង់កាស៊ីណូ
- អាជ្ញាធរថៃចាប់ខ្មែរ៧នាក់សង្ស័យកាប់ឈើខុសច្បាប់
- ថៃនឹងបញ្ជូនខ្មែរ១៨នាក់មកស្រុកវិញ
- មន្ត្រីការបរទេសពន្យល់ពីការសម្រេចរបស់តុលាការក្រុងឡាអេដល់ទាហានព្រះវិហារ
- ស្ថានភាពចរាចរណ៍ច្រកទ្វារប៉ោយប៉ែតនៅតែបន្តស្ទះ
- មន្ត្រីទូតខ្មែរ៖ ប៉ូលិសថៃបដិសេធថាមិនបានចាប់ពលរដ្ឋខ្មែរ២នាក់
- សន្តិសុខការពារបាតុករថៃចាប់ពលរដ្ឋខ្មែរ២នាក់
- ទាហានថៃបាញ់ពលរដ្ឋខ្មែរ៣នាក់ស្លាប់ពេលឆ្លងដែនទៅកាប់ឈើគ្រញូង
- កម្ពុជាព្រមានថៃឲ្យគោរពនិងអនុវត្តសាលដីកាតុលាការយុត្តិធម៌អន្តរជាតិ
let them closed, Both sides are suffering,,
—–
thai’s king unable to control his arm forces, unable to obey the in’l law’s
from nowon, let Ms yingluck in charge the arm forces
សូមសរសើរបងប្អូនកងទ័ពការពារព្រំដែន
នេះបាញ់ជាមួយទាហានសៀម
អាអាចម៍បក្សប្រឆាំងវាមិនហ៊ានក្អកទេ
ព្រោះវាចាយលុយអាវលឿងសៀម
បើប៉ះទាហានយួនវិញពួកអាអាចម៍បក្សប្រឆាំងបើវាចាក់អូចឲ្យប្រឆាំងយួន